ការដង្ហែរក្បួនរំលឹកវិញ្ញាណក្ខន្ធដែលដឹកនាំដោយម្តាយរបស់ Nahel នៅជាយក្រុង Nanterre បានចាប់ផ្តើមដោយសន្តិភាព ប៉ុន្តែបានបញ្ចប់ដោយភាពចលាចលទៅវិញ នេះក៏ព្រោះតែ មានមនុស្សមួយក្រុមបានគប់ និងដុតរថយន្ត ទើបបណ្តាលឲ្យក្រុមប៉ូលិសមានការឆ្លើយតបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
មន្រ្តីប្រមាណ 40,000 នាក់ កំពុងត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបារាំង ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងភាពចលាចលបន្ថែមទៀត បន្ទាប់ពីឧប្បត្តិហេតុមួយដែលបានធ្វើឱ្យមានការព្រួយបារម្ភជាយូរយារមកហើយលើយុទ្ធសាស្ត្រនៃការអនុវត្តន៍របស់ក្រុមប៉ូលីស។
ក្មេងជំទង់ម្នាក់ត្រូវបានគេបាញ់ចំដើមទ្រូងក្នុងទីក្រុង Nanterre កាលពីថ្ងៃអង្គារ។ ប៉ូលិសបានរាយការណ៍ដំបូងថា មន្ត្រីម្នាក់បានបាញ់សម្លាប់ក្មេងប្រុសរូបនេះ ដោយសារតែគាត់បើកបរមកបុកគាត់ ប៉ុន្តែរឿងនេះត្រូវបានគេនិយាយថា វាផ្ទុយពីវីដេអូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម។
មន្ត្រីប៉ូលិសដែលពាក់ព័ន្ធត្រូវបានចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាតមួយនេះ ហើយប៉ូលីសរូបនេះនិងត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងព្រះរាជអាជ្ញាកាលពីរសៀលថ្ងៃព្រហស្បតិ៍។
បើយោងតាមការរាប់របស់ប៉ូលីសបានឱ្យដឹងថា មនុស្សជាង 6,000 នាក់បានមកដើរដង្ហែរក្នុងការចងចាំសម្រាប់ជនរងគ្រោះវ័យជំទង់រូបនេះ។
ហើយមានសកម្មជន Assa Traoré ដែលត្រូវជាបងប្រុសរបស់អ្នកដែលត្រូវបានប៉ូលីសបាញ់សម្លាប់ បាននិយាយប្រាប់ការប្រមូលផ្តុំនេះថា “ពិភពលោកទាំងមូលត្រូវតែមើលឃើញថា នៅពេលដែលយើងដើរក្បួនសម្រាប់ Nahel យើងដើរក្បួនសម្រាប់អ្នកដែលមិនត្រូវបានគេចាប់អារម្មណ៍។
ម្តាយរបស់ Nahel Mounia បានគ្រវីទង់ ទៅកាន់ហ្វូងមនុស្សពីឡានដឹកទំនិញដោយពាក់អាវយឺតពណ៌សជាមួយនឹងពាក្យស្លោកថា “Justice for Nahel 27/06/23” ។ ការតវ៉ាបានចេញពីផ្ទុះចេញពីក្រុមគ្រួសារជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ ខណៈដែលការប៉ះទង្គិចគ្នាបានកើតឡើង។
ពួកគេទាំងនោះបានបង្កើតភាពចលាចល អស់រយៈពេលពីរយប់ ដែលរថយន្តត្រូវបានដុតបំផ្លាញ ព្រមទាំងអគារ និងមនុស្សជិត 200 នាក់ត្រូវបានចាប់ខ្លួន។
ប្រធានតំបន់ជុំវិញ Ile de France លោក Valerie Pecresse បាននិយាយថា ជាមួយនឹងការតវ៉ាដ៏ធំនេះ ត្រូវបានគេទស្សទាយថា នឹងបន្តដល់យប់ថ្ងៃព្រហស្បតិ៍។ សម្រាប់សេវារថយន្តក្រុង និងរថភ្លើងក្នុង និងជុំវិញទីក្រុងប៉ារីស នឹងត្រូវកាត់បន្ថយនៅពេលល្ងាច ហើយត្រូវផ្អាកទាំងស្រុងចាប់ពីម៉ោង 9:00 យប់។
សេវារថភ្លើងក្រោមដី និងរថភ្លើងក្រោមដីត្រូវបានគេរំពឹងថានឹងដំណើរការជាធម្មតា នេះបើយោងតាមប្រតិបត្តិករដឹកជញ្ជូនសាធារណៈ RATP ។
នៅពេលនេះជាយក្រុងនៃទីក្រុងប៉ារីស ឈ្មោះថា Clamart នៅភាគនិរតីបានប្រកាសបម្រាមគោចរ នៅចុងសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងភាពចលាចលកាលពីថ្ងៃពុធ។ ការិយាល័យអភិបាលក្រុងបាននិយាយថា អ្នកស្រុកចំនួន 50,000 នាក់នឹងត្រូវស្នាក់នៅក្នុងផ្ទះចន្លោះម៉ោង 9:00 យប់ដល់ម៉ោង 6:00 ព្រឹក ដោយគិតចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃច័ន្ទ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Gérald Darmanin បានបញ្ជាឱ្យមានវត្តមានប៉ូលិសដ៏ធំនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយថា បុគ្គលិកសន្តិសុខចំនួន ១៧០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករពេញមួយយប់ថ្ងៃពុធ ដែលបណ្តាលឲ្យមានការចាប់ខ្លួន ១៨០ នាក់។
អ្នកជំនាញបាននិយាយថា “នេះមិនមែនជាការតវ៉ាតូចតាចទេ ព្រោះថាមនុស្សមួយក្រុមតូចដែលសម្រេចចិត្តវាយប្រហារនិមិត្តសញ្ញានៃសាធារណរដ្ឋ” ដោយសារការបំផ្លិចបំផ្លាញ គឺសំដៅទៅលើអគារសាធារណៈ រួមទាំងការិយាល័យទីក្រុង និងសាលារៀនថែមទៀតផង។
អំពើហឹង្សាបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃពុធ នៅក្នុងតំបន់ប៉ារីស ដែលជាកន្លែងមានប៉ូលិសកុបកម្មប្រមាណ ២.០០០នាក់ត្រូវបានដាក់ពង្រាយ។ ប៉ុន្តែភាពចលាចលត្រូវបានរាយការណ៍ថា វាបានរីករាលដាល ក្នុងទីក្រុងផ្សេងទៀតរបស់បារាំង រួមទាំងទីក្រុង Toulouse, Dijon និង Lyon ។
បច្ចុប្បន្នព្រះរាជអាជ្ញា Pascal Prache នៃប្រទេសបារាំងបាននិយាយថា មន្ត្រីកំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដោយចេតនានេះផងដែរ។
គួររំលឹកផងដែរថានេះជាករណីទីពីរហើយនៃការបាញ់សម្លាប់របស់ប៉ូលីសទៅលើក្មេងជំទង់ដែលមានអាយុ១៩ឆ្នាំ ព្រោះបើតាមការរៀបរាប់នៅប្រទេសបារាំងក៏មាន ប៉ូលីសម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយស្ម័គ្រចិត្តកាលពីថ្ងៃពុធនៅទីក្រុង Angouleme នៃភាគនិរតី បន្ទាប់ពីគាត់បានបាញ់សម្លាប់បុគ្គលិកផ្សារទំនើបស្បែកខ្មៅម្នាក់ ដែលមានអាយុ 19 ឆ្នាំ ខណៈដែលគាត់បើកឡានទៅធ្វើការកាលពីដើមខែនេះ។