លោក Srettha Thavisin បេក្ខជនគណបក្សភឿថៃ និងគាំទ្រ លោក Pita ឲ្យធ្វើជានាយករដ្ឋមន្ត្រី

លោក Srettha Thavisin បេក្ខជនសម្រាប់នាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានអះអាងសារជាថ្មីថា លោកនិងគាំទ្រ លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) សម្រាប់ការទទួលបាននូវតំណែងជានាយករដ្ឋមន្ត្រី។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Srettha Thavisin  បាន​បញ្ជាក់ពីគោល​ជំហរ​របស់​លោកម្តង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​នៃ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ។ ដោយយោងតាមកិច្ចព្រមព្រៀង MFP សម្រាប់ការចូលកាន់តំណែងប្រធានសភាដែលមានលក្ខខណ្ឌថា ប្រសិនបើលោក Pita មិនទទួលបានសំឡេងគ្រប់គ្រាន់ក្នុងកិច្ចប្រជុំសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គណបក្សទាំងពីរនឹងនៅតែរួបរួមគ្នា ហើយគណបក្សភឿថៃនឹងមានឳកាស បង្កើតរដ្ឋាភិបាលបន្ទាប់។

លោក Srettha Thavisin បាននិយាយថា លោកមានភាពជឿជាក់ លើដំណើរការនេះនឹងមានការបញ្ចប់ជាទីគាប់ចិត្ត ពីព្រោះ “យើងប្រកាន់ខ្ជាប់នូវគោលការណ៍ ‘លទ្ធិប្រជាធិបតេយ្យ’ នឹងបន្តប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រាងក្នុងរធ្វើការជាមួយគ្នាថែមទៀតផង។

នៅពេលដែលមានការសុំសេចក្តីអត្ថាធិប្បាយលើរបាយការណ៍ដែលថា គណបក្សភឿថៃនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងករណី MFP មិនទទួលបានសំឡេងគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភា ប៉ុន្តែបេក្ខជនរបស់គណបក្សភឿថៃរូបនេះ មិនបានឆ្លើយតបដោយផ្ទាល់ទេ ដោយនិយាយថាគាត់មិននៅក្នុងក្រុមចរចារបស់គណបក្ស។ លោកបានមានប្រសាសន៍ថា បញ្ហាបែបនេះគួរតែត្រូវបានដោះស្រាយដោយប្រធានគណបក្ស លោក (Cholnan Srikaew) និងអគ្គលេខាធិការ (Prasert Chantararuangthong) ដែលជាផ្នែកនៃក្រុមចរចា។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើការបោះឆ្នោតក្នុងសភារបស់លោក Pita មិនជោគជ័យនោះ?

 លោក Srettha Thavisin  បាននិយាយថា លោកមិនបានពិចារណាលើបញ្ហានេះទេ ដោយលោកបន្ថែមថា អ្វីគ្រប់យ៉ាង ​គឺត្រូវតែមានការជ្រើសរើសឲ្យមានប្រធានសភាតំណាងរាស្រ្តជាមុនសិន។

លោក​បាន​បន្ត​ថា​៖ «​ជា​ដំបូង​យើង​ត្រូវ​ព្យាយាម​ជំរុញ​ឲ្យ​លោក Pita ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ព្រោះ​គណបក្សចលនាឆ្ពោះ​ទៅមុខ (MFP) ជាអ្នកទទួលបាននូវ​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​»​។ 

អ្នកទាំងអស់គ្នាត្រូវយល់ថា​ “សូមអ្នកធ្វើវាមួយជំហ៊ានម្តងៗ ថ្ងៃនេះ យើងត្រូវផ្តោតទៅលើការជ្រើសរើសប្រធានសភា ហើយបន្ទាប់មកទៀត ទើបយើងផ្តោតលើការជ្រើសរើស លោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ ប្រសិនបើយើងដោះស្រាយវាបន្តិចម្តងៗ ទៅតាមជំហ៊ាន នោះខ្ញុំសង្ឃឹមថាវានឹងមិនមានឧបសគ្គអ្វីឡើយ”។

កាលពីថ្ងៃព្រហស្បតិ៍ លេខាធិការដ្ឋានសភាតំណាងរាស្រ្ត បានចេញលិខិតមួយ ដោយស្នើឱ្យសមាជិកសភាទាំងអស់ចូលរួមសម័យប្រជុំសភាលើកដំបូងនៅថ្ងៃទី 4 ខែកក្កដា ខណៈដែលការជ្រើសរើសប្រធានសភាថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃនោះដូចគ្នា។

សម្រាប់អ្នកវិភាគនយោបាយបានទស្សទាយថា៖  នយោបាយថៃត្រូវការការត្រួតពិនិត្យ និងមានតុល្យភាព។

កាលពីថ្ងៃសុក្រ លោក Srettha Thavisin រួមជាមួយនឹងសមាជិកសភានៃគណបក្សភឿថៃពីររូប សម្រាប់ខេត្ត Nakhon Phanom គឺលោក Monphorn Charoensri និង Phumphat Phaatcharasap — និងសមាជិកបក្សផ្សេងទៀត បានទៅទស្សនាគម្រោងធនធានទឹកក្រោមដីមួយនៅក្នុង tambon Ban Pheung ស្រុក Muang នៃខេត្ត Nakhon Phanom ការបង្កើតគម្រោងមួយនេះ គឺ​មាន​គោល​បំណង​ដោះស្រាយ​គ្រោះ​រាំង​ស្ងួត។

បេក្ខជនរបស់គណបក្សភឿថៃក៏បានជួបជាមួយប្រតិបត្តិករធុរកិច្ច នៅច្រកគយខេត្ត Nakhon Phanom ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន និងបញ្ហាប្រឈមដែលនឹងត្រូវប្រើសម្រាប់ការបង្កើតផែនការដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវខាងពាណិជ្ជកម្មឆ្លងព្រំដែន។

Reporter:
scroll to top