នាវាមុជទឹកដែលអាចបាញ់ស៊ីល (Ballistic missile) ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក (SSBN) អាចនឹងមកដល់កូរ៉េខាងត្បូងនៅចុងខែនេះ។
យើងសូមបញ្ជាក់ ប្រភេទនេះ គឺជា នាវាមុជទឹក ដែលមានសមត្ថភាពដាក់ពង្រាយ កាំជ្រួចផ្លោងចេញពីនាវាមុជទឹក (SLBMs) ជាមួយនឹង ក្បាលគ្រាប់នុយក្លេអ៊ែរ ។ និមិត្តសញ្ញាចំណាត់ថ្នាក់នៃនាវា របស់ កងទ័ពជើងទឹក សហរដ្ឋអាមេរិក សម្រាប់នាវាមុជទឹកបាញ់មីស៊ីលគឺអក្សរកាត់ថា SSB និង SSBN – SS តំណាងឱ្យនាវាមុជទឹក B តំណាងឱ្យ មីស៊ីលបាញ់ផ្លោងគ្រាប់ ហើយ N តំណាងឱ្យនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ។
នាវាមុជទឹក(Ballistic missile) មួយនេះនឹងក្លាយជាការបញ្ជូន SSBN លើកដំបូងទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ី ក្នុងរយៈពេល 42 ឆ្នាំចុងក្រោយនេះ ក្នុងការបង្ហាញពីកម្លាំងដ៏ធំមួយដើម្បីប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
នាវាមុជទឹកប្រភេទ Ohio-class គឺជានាវាមួយដែលមានទម្ងន់រហូតដល់ទៅ 8,000 តោន ហើយវាបានបំពាក់ដោយ Submarine-launched ballistic missile (SLBMs) នៅក្នុងនាវាមុជទឹកនេះចំនួន 20 គ្រាប់ ហើយវាត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូននៅថ្ងៃទី 27 ខែកក្កដា ដើម្បីរំលឹកខួបលើកទី 70 នៃកិច្ចព្រមព្រៀងឈប់បាញ់នៃសង្គ្រាមកូរ៉េ ដែលបានផ្អាកការប្រយុទ្ធក្នុងឆ្នាំ 1950-១៩៥៣។
ចំនែកឯ SSBNs គឺជាទ្រព្យសកម្មនុយក្លេអ៊ែរដ៏សម្ងាត់បំផុតមួយរបស់សហរដ្ឋអាមេរិក ហើយការធ្វើដំណើរជាសាធារណៈរបស់ពួកគេទៅកាន់កំពង់ផែបរទេស គឺវាពិតជាកម្រកើតមានណាស់។ ប៉ុន្តែបើយោងតាមប្រវត្តនៃទឹក(SSBNs )គឺធ្លាប់បានមកដល់ច្រកដំបូងនៃកំពុងផែកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ 1981 មកម្ល៉េះ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺលោក ឧត្តមសេនីយ Pat Ryder បាននិយាយថា នាវាមុជទឹកប្រភេទ Ohio-class ដែលមានសមត្ថភាពស្មើនុយក្លេអ៊ែរ នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយមិនផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។
អ្នកវិភាគរបស់ក្រសួងការពារជាតិក្នុងស្រុកយល់ថា ការមកដល់នៃនាវានោះ ប្រហែលជាមកដល់នៅថ្ងៃទី 27 ខែកក្កដា គឺជាកាលបរិច្ឆេទដែលទំនងបំផុត ព្រោះថាថ្ងៃទី 27 ខែកក្កដាគឺជាថ្ងៃដែលយើងត្រូវប្រារព្ធ “ទិវាជ័យជំនះ” នៅភាគខាងជើង ព្រោះពួកគេបានអះអាងថាខ្លួនបានកម្ចាត់ការឈ្លានពានរបស់សហរដ្ឋអាមេរិក លើទឹកដីរបស់ខ្លួននៅក្នុងសង្គ្រាមកូរ៉េ។ ទីក្រុងព្យុងយ៉ាងត្រូវបានគេរំពឹងថានឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅថ្ងៃឈប់សម្រាកនាពេលខាងមុខ ដោយបង្ហាញពីការបង្ហាញអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់របស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់ SSBN ទៅកាន់កូរ៉េខាងត្បូងនឹងក្លាយទៅជាការបង្ហាញយ៉ាងច្បាស់លាស់ អំពីការធានាសន្តិសុខដែលបានពង្រឹងដោយអាមេរិកក្នុងសេចក្តីប្រកាសនៃទីក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Yoon Suk Yeol និងប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមេសានេះ។
នៅក្នុងកិច្ចព្រមព្រៀងមួយនេះផងដែរ ប្រទេសសហរដ្ឋអាមេរិកបានសន្យាថា ខ្លួននិងដាក់ពង្រាយជាប្រចាំនូវទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ខ្លួនទៅកាន់ឧបទ្វីបកូរ៉េ។
កាលពីថ្ងៃទី 16 ខែមិថុនាថ្មីៗនេះ គឺមាននាវាមួយគ្រឿងដែលមានឈ្មោះថា USS Michigan SSGN ដែលជានាវាមុជទឹកមួយប្រភេទ បានដឹកនាំកាំជ្រួចដែលដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Ohio (SSGN) បានចូលចតនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Busan ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងថែមទៀតផង។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងគេបង្អស់នៃ SSGN របស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េចាប់តាំងពីខែតុលាឆ្នាំ 2017 មក។