នៅភាគខាងជើងថ្មីរបស់ ណាតូ គឺមានឱកាសថ្មីៗដើម្បីទប់ស្កាត់ទីក្រុង ម៉ូស្គូ

តាមទីភ្នាក់ងារសារព័ត៌មាន (Reuters) ថ្ងៃទី 3 ខែកក្កដា បានឲ្យដឹងថា នៅភាគខាងជើងនៃដងទន្លេTORNIO នៃប្រទេសហ្វាំងឡង់ និង ស៊ុយអែត គឺនិងមានស្ពានព្រមទាំងផ្លូវដែក ដែលលាតសន្ធឹងតាមដងទន្លេដែលហូរចេញមកក្រៅរង្វង់អាកទិក ដែលវិស្វ័ករសំណង់របស់ហ្វាំងឡង់ គ្រោងនឹងតភ្ជាប់ពីឆ្នេរសមុទ្រអាត្លង់ទិករបស់អង្គការណាតូ ក្នុងប្រទេសន័រវេស រហូតដល់ព្រំដែនថ្មីរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ការធ្វើបែបនេះ គឺជាការការពារ​មួយ បន្ទាប់ពីមានការឈ្លានពានពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែននោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើគិតត្រឹមខែកុម្ភៈ ឆ្នាំ 2022 ការចំនាយលើផ្លូវដែកប្រវែងខ្លីនេះ ដែលជាផ្លូវដែកតែមួយគត់ដែលតភ្ជាប់រវាងស៊ុយអែត និងហ្វាំងឡង់  បើគិតជាទឹកប្រាក់គឺមានចំនួនប្រាមាណ 37 លានអឺរ៉ូ (41លានដុល្លារ) នេះគ្រាន់តែជាការសន្យាចំពោះអ្នកស្រុក ដើម្បីឲ្យមានរថភ្លើងពេលយប់ ព្រមទាំងការបំភ្លឺនៃទីក្រុង Stockholm តែប៉ុណ្ណោះ ។

ឥឡូវនេះប្រទេសហ្វាំងឡង់ បានក្លាយទៅជាផ្នែកមួយនៃអង្គការណាតូ ហើយស៊ុយអែតក៏សង្ឃឹមថាខ្លួននឹងបានចូលរួមក្នុងពេលឆាប់ៗនេះផងដែរ។

បើយោតាមអ្នកការទូតជិតដប់នាក់ និង ព្រមទាំងអ្នកជំនាញខាងយោធា និងសន្តិសុខបានប្រាប់រ៉យទ័រថា  នៅពេលដែលសម្ព័ន្ធភាពនៃអង្គការណាតូ បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន វាក៏ជាការឆ្លើយតបទៅនឹងយុទ្ធនាការរបស់រុស្ស៊ី ក្នុងការចូលទៅកាន់ទឹកដីថ្មីទាំងនេះ និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ក្នុងការបើកផ្លូវសម្រាប់សម្ព័ន្ធមិត្តណាតូទាំងអស់អាចឃ្លាំមើល និងជាឱកាសដែលមិនធ្លាប់មានពីមុនមក ដើម្បីចាត់ទុកអឺរ៉ុបនៃភាគពាយព្យទាំងមូលឲ្យក្លាយជាប្លុកតែមួយ។ 

ការកែលម្អផ្លូវដែកនៃប្រទេសហ្វាំងឡង់ជុំវិញ Tornio នៅតាមព្រំដែនស៊ុយអែត គឺជាឧទាហរណ៍មួយ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ ពួកគេនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់សម្ព័ន្ធមិត្តក្នុងការបញ្ជូនការពង្រឹង និងឧបករណ៍ផ្សេងៗក្នុងការឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទៅកាន់ Kemijarvi ដោយធ្វើដំណើរត្រឹមតែមួយម៉ោង ទៅព្រំដែនរុស្ស៊ី និងប្រាំពីរម៉ោងពីបន្ទាយនុយក្លេអ៊ែរ និងមូលដ្ឋានយោធារបស់រុស្ស៊ីនៅជិត Murmansk ក្នុងឧបទ្វីបកូឡា។

ក្នុងចំណោមកងកម្លាំងដែលមានមូលដ្ឋាននៅទីនោះ វាក៏មានកងនាវាភាគខាងជើងរបស់រុស្ស៊ីដែលនៅប្រចាំការផងដែរ រួមមាន នាវាមុជទឹក ២៧ គ្រឿង នាវាចម្បាំងជាង ៤០ គ្រឿង យន្តហោះចម្បាំងប្រមាណ ៨០ គ្រឿង និងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីល ទិន្នន័យទាំងនេះ គឺបានប្រមូលដោយវិទ្យាស្ថានកិច្ចការអន្តរជាតិហ្វាំងឡង់ (FIIA) បានបង្ហាញ។

សម្រាប់ភារកិច្ចជាចម្បងរបស់យោធាអង្គការណាតូនៃគម្រោងមួយនេះ ដែលត្រូវធ្វើនោះ គឺដើម្បីធានាការគ្រប់គ្រងលើសមុទ្រ Barents និងការបញ្ឈប់ប្រើនាវាដើម្បីនាំយកការពង្រឹងពីអាមេរិកខាងជើងទៅកាន់អឺរ៉ុបតាមរយៈដែនទឹករវាង Greenland អ៊ីស្លង់ និងចក្រភពអង់គ្លេស។ នោះជាអ្វីដែលហ្វាំងឡង់អាចជួយណាតូទប់ទល់បាន។ លោក Gordon B. Davis Jr. ឧត្តមសេនីយ៍ចូលនិវត្តន៍របស់សហរដ្ឋអាមេរិកបានប្រាប់រ៉យទ័រថា “អ្វីទាំងអស់នោះ គឺសុទ្ធសឹងជាការផ្ទុកនូវសមត្ថភាពសម្រាប់តំបន់ភាគខាងជើង” ។

Reporter:
scroll to top