ទីបំផុតការបង្កើត ប្រធានសភាទទួលបានជោគជ័យ គឺបន្ទាប់ពី MFP និង ភឿថៃបានជ្រើសរើស

គណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ បានព្រមព្រៀងគ្នា ក្នុងការជ្រើសរើសមេដឹកនាំគណបក្ស Prachachat គឺលោក Wan Muhammad Nor Matha ជាប្រធានសភា ខណៈដែល MFP និងគណបក្សភឿថៃ នឹងមានអាសនៈអនុប្រធានម្នាក់ៗនៅក្នុងនោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

មេដឹកនាំ MFP លោក Pita Limjaroenrat បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃច័ន្ទថា ភាគីទាំងពីរបានយល់ព្រមជ្រើសរើស លោក Wan Muhammad ឲ្យធ្វើជាប្រធានសភា ហើយចំនែក MFP នឹង​មាន​អាសនៈអនុ​ប្រធាន​សភា​​ទី​មួយ និង​បក្ស​ភឿ​ថៃ​ជា​អនុប្រធាន​ទី​ពីរ។

លោក​បាន​បន្ត​ថា សម្ព័ន្ធ​មិត្ត​ចម្រុះ​ចំនួន ៦ ផ្សេង​ទៀត​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះ ដោយក្នុងនោះផងដែរគណបក្ស Prachachat ក៏ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តនោះផងដែរ។

លោក Pita បាននិយាយថា “កិច្ចព្រមព្រៀងនេះគឺដើម្បីឯកភាពគ្នាក្នុងចំណោមគណបក្សនយោបាយទាំងប្រាំបី ដែលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីតែងតាំងរូបលោកឲ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់”។

លោក​បាន​និយាយ​ថា សម្ព័ន្ធមិត្ត​ចម្រុះ​ទាំង ៨ នឹង​គាំទ្រ​លោក​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​របស់​ពួកគេ។

លោកក៏បាននិយាយផងដែរថា MFP និងបក្សភឿថៃ នឹងធ្វើវិសោធនកម្មច្បាប់ដើម្បីលើកលែងទោសមនុស្សដែលត្រូវបានកាត់ទោស ចំពោះការសំដែងមតិនយោបាយរបស់ពួកគេ និងការធ្វើកំណែទម្រង់ច្បាប់ទាក់ទងនឹងកងកម្លាំងប្រដាប់អាវុធ រួមទាំងច្បាប់អាជ្ញាសឹក និងសន្តិសុខផ្ទៃក្នុងថែមទៀតផង។

មេដឹកនាំរងរបស់បក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា លោកបានស្នើឲ្យលោក Wan Muhammad Nor ជាប្រធានសភា ដោយសារតែមេដឹកនាំ Prachachat គឺមនុស្សដែលរក្សាបាននូវអព្យាក្រឹត ហើយសំណើនេះ គឺជាមធ្យោបាយតែមួយគត់ដើម្បីឲ្យសម្ព័ន្ធមិត្ត ចូលរួមក្នុងការបង្កើតរដ្ឋាភិបាលរបស់ពួកគេ។

មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា គណបក្សរបស់លោកនឹងមិនតែងតាំងសមាជិកណាមួយរបស់ខ្លួនដើម្បីប្រកួតប្រជែងសម្រាប់កៅអីប្រធានសភានោះទេ ហើយគណបក្សចម្រុះផ្សេងទៀត ក៏មិនមានសិទ្ធិតែងតាំងសមាជិកបក្សភឿថៃណាមួយសម្រាប់ការងារនោះដែរ។

ដោយកាលពីមុន MFP បានផ្សព្វផ្សាយយ៉ាងសកម្មសមាជិកសភា Phitsanulok លោក Padipat Sunthiphada ជាបេក្ខជនប្រធានសភារបស់ខ្លួន។  MFP និងគណបក្សភឿថៃបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើមុខតំណែងរបស់ប្រធានសភាកាលពីថ្ងៃអាទិត្យ គឺចំពេលដែលមានពាក្យចចាមអារ៉ាមថា Pheu Thai ចង់បានសមាជិកជើងចាស់របស់ខ្លួនគឺលោក Suchart Tancharoen ឲ្យក្នុងតំណែងនេះ។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ភឿ​ថៃ​បាន​ប្រកាន់​ជំហរ​ថា ខ្លួន​សម​នឹង​ទទួល​បាន​កៅអីជាប្រធានសភា ព្រោះ MFP មាន​តំណែង​នាយក​រដ្ឋមន្ត្រី​រួច​ហើយ ចំនែកឯគណបក្សនីមួយៗត្រូវមានគណៈរដ្ឋមន្ត្រីចំនួន ១៤រូប។

MFP បានឈ្នះអាសនៈសភាចំនួន 151 នៅក្នុងការបោះឆ្នោតសកលថ្ងៃទី 14 ខែឧសភា ខណៈដែលគណបក្សភឿថៃមាន 141 អាសនៈ។

ប៉ុន្តែនៅព្រឹកថ្ងៃច័ន្ទ លោក Wan Muhammad Nor បាននិយាយថា លោកមិនចង់បានតំណែងប្រធានសភានោះទេ តែបើសិនវាជាការសន្មត់នូវតំណែងមួយនេះរបស់លោក អាចធានាដល់ការបង្កើតរដ្ឋាភិបាលថ្មីបាននោះ លោកនឹងសុខចិត្តទទួលយកវា។

Reporter:
scroll to top