បន្ទាប់ពីបញ្ចប់សេចក្តីសម្រេចចិត្តរួមគ្នារវាងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿកថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ មានមនុស្សជាច្រើនបានចោទជាសំនួរទៅកាន់លោក Pita ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ថា៖ ហេតុអ្វីបានជាគណបក្ស MFP បោះបង់ដំណែងជាប្រធានសភា? បើទោះបីជារបៀបវារៈបានជំរុញឲ្យរូបលោកត្រូវប្រកាសប្រាប់ប្រជាពលរដ្ឋរួចក៏ដោយនោះ។
លោក Pita សូមបញ្ជាក់សាជាថ្មីថា ការសម្រេចចិត្តរបស់លោក គឺជាការសម្រេចចិត្តមួយដែលធ្វើឡើងបន្ទាប់ពីមានការពិភាក្សា វាមិនមែនត្រឹមតែជាការសម្រេចចិត្តផ្ទៃក្នុងរបស់គណបក្ស MFP តែមួយនោះទេ តែវាការពិភាក្សារួមគ្នារវាងដៃគូរ ទាំង៨ ដើម្បីរកចំនុចកណ្តាលរួមគ្នា។ ក្នុងកាលទេសៈខ្លះក៏គួរតែថយក្រោយមួយជំហ៊ាន ដើម្បីសម្រេចបាននូវការងារមួយដែលល្អ ជាពិសេសវាជាផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល។
ក្រោយការពិភាក្សាជារួមនៅក្នុងសភា យើងម្នាក់ៗមានហេតុផលគ្រប់គ្រាន់ ដើម្បីសន្មត់ជារួមទៅលើការប្រគល់តំណែងប្រធានសភា ជូនទៅអ្នកនយោបាយជើងចាស់ ហើយលោកគឺជាព្រឹទ្ធចារ្យមួយរូបដែលយើងគោរពនិងឲ្យតម្លៃទៅលើរូបគាត់ផងដែរ។ លោក Wan Muhammad Nor Matha គឺមនុស្សម្នាក់ដែលយើងគ្រប់គ្នាគោរពនិង ផ្តល់តម្លៃ ព្រោះថា រាល់ការប្រជុំ និងការសម្រេចចិត្ត លោកតែឈរនៅគោលជំហរអព្យាក្រិដ្ឋជានិច្ច ចំនែករាល់បញ្ហាគឺលោក តែងតែធ្វើវាមួយជំហ៊ានម្តងៗ ដោយយោងទៅតាមផ្លូវច្បាប់ជាចម្បង។ ក្រោមភាពជាអ្នកដឹកនាំនិង បទពិសោធន៍របស់លោកគ្រូ Wan Nor គឺជាមនុស្សម្នាក់ដែលសក្តិសមបំផុតក្នុងការទទួលយកនូវតំណែងជាប្រធានសភា។
លោក Pita សូមបញ្ជាក់បន្ថែមផងដែរថា ក្រោមសេណារីយ៉ូមិនទាន់ប្រកដប្រជានៃនយោបាយថៃ យើងមិនគួរធ្វេសប្រហែសក្នុងស្ថានការណ៍ណាមួយជាដាច់ខាត។ សូមសាធារណជនជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ព្រោះការរីកចម្រើនកើតមានបាន គឺមិនមែនស្ថិតនៅក្រោមសកម្មភាព ឬ គំនិតតែម្នាក់នោះទេ។
សម្រាប់ស្ថានភាពមួយនេះ លោក Pita បានត្រៀមខ្លួនរួចជាស្រេច វាមិនមែនជាផលប្រយោជន៍សម្រាប់បុគ្គលណាមួយនោះទេ ប៉ុន្តែវាជាបេសកម្មសម្រាប់អនាគត នៃការរស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសថៃទាំងមូល។
យើងខ្ញុំសង្ឃឹមថា ការសម្រេចចិត្តក្រោមលក្ខខណ្ឌនៃសម្ព័ន្ធ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរៀនដើរទៅមុខ និងថយក្រោយក្រោមកាលៈទេសៈមួយយ៉ាងត្រឹមត្រូវ។ ការសម្រេចចិត្តរបស់គណបក្សចលនាឆ្ពោះទៅមុខគឺឆ្ពោះទៅឆ្ងាយណាស់សម្រាប់ថ្ងៃនេះនិង នាពេលខាងមុខសម្រាប់ប្រជាជនថៃ។ វាមិនមែនសម្រាប់ហេតុផលនយោបាយភ្លាមៗនោះទេ ប៉ុន្តែយើងសម្រេចលើមូលដ្ឋានតម្លៃរួមរបស់គណបក្ស ដើម្បីធ្វើនយោបាយក្នុងរយៈពេលវែង ដើម្បីប្រែក្លាយប្រទេសឲ្យក្លាយជាប្រទេសដែលនាំមុខ និងរីកចម្រើនគ្រប់វិស័យ។ ជាមួយនឹងបន្ទាត់ដែលយើងនឹងមិនអាចឈ្លានពានបានទាល់តែសោះ គឺជាការក្បត់ជំនឿ និងសេចក្តីទុក្ខចិត្តរបស់ប្រជាជនខ្លួនឯង។