កំហឹង ទល់និងកំហឹង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងមិនចេះចប់

អំពើ​ហិង្សា​រវាង​ជនជាតិប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ស្ទើរ​រាល់​ថ្ងៃ​ក្នុង​ឆ្នាំ​នេះ។ នៅពេលដែលឈាមត្រូវបានបង្ហូរ ជារឿយៗ វាក៏កើតមានជាការសងសឹកយ៉ាងខ្លាំងក្លា រួមមានក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ជនជាតិជ្វីហ្វ ដែលរស់នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយខុសច្បាប់ក្រោមច្បាប់អន្តរជាតិ និងកងទ័ពអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបាននិយាយថា ពួកគេបានផ្លាស់ទីលំនៅនៅក្នុងជំរុំ Jenin ដោយសារតែការវាយប្រហារថ្មីៗជាង 50 ត្រូវបានចាប់ផ្តើមពីតំបន់មួយនោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយើងនិយាយពីរឿងឫសគល់នៃកក្កតាដែលក៏កើតចេញជាអំពើហឹង្សា ភាពអស់សង្ឃឹម និងការស្អប់ កាន់តែជ្រៅជាងការប្រឈមមុខគ្នាដោយហិង្សាចុងក្រោយបង្អស់។ ពួក​គេកំពុងតែទៅរក​ជម្លោះ​លើ​ការ​កាន់កាប់​ដី​ដែល​បាន​ចាប់​ផ្តើម​ជាង​មួយ​សតវត្ស​មុន។ បើយើងត្រលប់ទៅមើលកាលពីទសវត្សរ៍ឆ្នាំ 1990 គឺជនជាតិទាំងអស់នោះមានក្តីសង្ឃឹមថា សន្តិភាពអាចនឹងកើតមាន ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយអាចត្រូវបានបង្កើតឡើងជាមួយអ៊ីស្រាអែល ដែលហៅថាដំណោះស្រាយរដ្ឋពីរ ប៉ុន្តែការប៉ុនប៉ងនោះត្រូវបានបរាជ័យ។

ហើយចំនែកបណ្តាប្រទេសលោកខាងលិចដែលមានអំណាចវិញ រួមទាំងសហរដ្ឋអាមេរិក សមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នៅតែទទូចថារដ្ឋពីរ គឺជាដំណោះស្រាយតែមួយគត់ដែលអាចធ្វើទៅបាន។ ប៉ុន្តែពាក្យរបស់ពួកគេដែលបាននិយាយ គឺគ្រាន់តែជាពាក្យស្លោកតែប៉ុណ្ណោះទេ។ ព្រោះការប៉ុនប៉ងចុងក្រោយរបស់សហរដ្ឋអាមេរិក បានធ្វើគឺដើម្បីព្យាយាមធ្វើឱ្យគំនិតមួយនេះបានដួលរលំតាំងពីឆ្នាំ 2014 មកម្ល៉េះ ។

ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅJenin គឺនៅកំពុងតែធ្វើនៅលើអាកាសអស់ជាច្រើនខែ។ ថ្វីបើមានការវាយឆ្មក់របស់អ៊ីស្រាអែលតូចៗជាទៀងទាត់ក៏ដោយ ក៏ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមានកម្លាំងគ្រប់គ្រាន់ និងរួបរួមគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើជុំរំនៃជនភៀសខ្លួន Jenin ដដែល។ 

 កាល​ពី​ពីរ​សប្តាហ៍​មុនជនជាតិប៉ាឡេស្ទីន​បាន​បំផ្ទុះ​ឡាន​ជីប​របស់​អ៊ីស្រាអែល ហើយពួកគេក៏​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ដើម្បី​ប្រឆាំង​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល ដែល​ក្នុង​នោះជនជាតិ​​ប៉ាឡេស្ទីនដែលជា​ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់ បាត់បង់ជីវិតនៅក្នុងការវាប្រហារនោះ។ ហើយនៅថ្ងៃបន្ទាប់ជនជាតិអ៊ីស្រាអែលបួននាក់ ត្រូវបានគេសម្លាប់ដោយជនជាតិប៉ាឡេស្ទីនពីរនាក់ ដែលបានចូលទៅក្នុងភោជនីយដ្ឋានមួយមិនឆ្ងាយពី Jenin ជាកន្លែងដែលពួកគេកំពុងញ៉ាំអាហារ។ ហើយចំនែកកងទ័ព​អ៊ីស្រាអែល​បាន​ការពារ​អ្នក​តាំង​លំនៅ​របស់​ជនជាតិ​ជ្វីហ្វ ដែល​បាន​ចូល​ទៅ​ក្នុង​ភូមិ​ប៉ាឡេស្ទីន ដោយ​ភូមិទាំងនោះបានមានការដុត​រថយន្ត និង​ផ្ទះ​សម្បែង​ជា​បន្តបន្ទាប់។

នៅពេលនេះ គឺ​ជា​ពេល​វេលា​មួយ​​ដែល​កងទ័ព​អ៊ីស្រាអែល ត្រូវ​ធ្វើ​ចលនា​ប្រឆាំង​នឹង​ប៉ាឡេស្ទីន​ ដែល​បាន​គ្រប់គ្រង​ជុំរំ​ជនភៀសខ្លួន Jenin។ អាចនិយាយបានថា ខ្លួនកំពុងអនុវត្តប្រតិបត្តិការជាប្រព័ន្ធ ដើម្បីតាមដាន និងបំផ្លាញអាវុធ និងគ្រឿងផ្ទុះរបស់ប៉ាឡេស្ទីន។

កំហឹង ទល់និង​កំហឹង​បាន​ផ្ទុះឡើង​តាមរយៈ​បុរស​វ័យក្មេង​ប៉ាឡេស្ទីន ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដោយ​កំហឹង​នៅ​ផ្លូវ​ប្រសព្វ​ក្នុង​ទីក្រុង និង​ខាងក្រៅ​មន្ទីរពេទ្យ​នៅក្បែរ​ជុំរំ​ជនភៀសខ្លួន Jenin។ 

សម្រាប់កងទ័ព​អ៊ីស្រាអែល​កំពុង​បញ្ចេញ​ព័ត៌មាន​ថ្មីៗ ​អំពី​គ្រឿងផ្ទុះ​ដែល​បាន​រក​ឃើញ និង​បន្សាប​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដែល​ខ្លួន​បាន​ស្ថិត​ក្នុង​ជុំរំ រួម​ជាមួយ​អ្វី​ដែល​គេ​ហៅថា​មជ្ឈមណ្ឌល​បញ្ជាការ​ភេរវជន។ 

បើយោងតាមសេចក្តីថ្លែងការណ៍យោធា គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមាជិកនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដែលប្រឆាំងនឹងប្រភេទនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីន។

បន្ទាប់ពីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង Tel Aviv ដោយអ្នកដំណើរឆ្លងកាត់ បន្ទាប់ពីគាត់បានបើករថយន្តរបស់គាត់ចូលទៅក្នុងហ្វូងមនុស្សរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីសន្តិសុខសាធារណៈ Itamar Ben Gvir បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលនៅ Jenin ក៏ជាសង្រ្គាមរបស់ពួកគេនៅក្នុងទីក្រុង Tel Aviv ផងដែរ។ គាត់បាននិយាយថា រាល់ជាតិសាសន៍យូដា គឺជាគោលដៅសម្រាប់ឃាតកទាំងអស់។

លោក Ben Gvir និង​សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោក​បាន​និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នៅ​តំបន់ West Bank ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​សត្រូវ​របស់​ពួកគេ។ នៅពេលនេះកងទ័ព​អ៊ីស្រាអែល​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ព្រោះពួកគេ​កាន់តែ​មានការព្រួយបារម្ភ​អំពី​ហានិភ័យ និង​ផលវិបាក​នៃ​ការកើនឡើងខ្លាំងជាងមុន​។ ហើយចំនែករាល់ការចង្អុលបង្ហាញទាំងអស់ គឺកងទ័ពអ៊ីស្រាអែលចង់ដាក់កម្រិតប្រតិបត្តិការរបស់ខ្លួនទៅកាន់ជំរុំជនភៀសខ្លួន Jenin ដោយជាការចង់ប្រកាសនូវជ័យជម្នះក្នុងពេលឆាប់ៗនេះ និងបញ្ជាឱ្យទាហ៊ានរបស់ខ្លួនត្រឡប់ទៅមូលដ្ឋានរបស់ពួកគេ។

ជ័យជម្នះ​របស់​អ៊ីស្រាអែល​បន្ទាប់​ពី​ប្រតិបត្តិការ​បែប​នេះ​ គឺមិន​មាន​រយៈពេល​យូរនោះ​ឡើយ។ ព្រោះថាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានស្តុកគ្រឿងសស្ត្រាវុធរបស់ពួកគេឡើងវិញ ហើយវដ្តនៃសង្គ្រាមក៏ចាប់ផ្តើមឡើងវិញម្តងទៀត។ ផែនការពង្រីកការតាំងទីលំនៅសម្រាប់ជនជាតិយូដានៅលើដីកាន់កាប់ដែលប៉ាឡេស្ទីនចង់បានរដ្ឋមួយ ដែលជួនកាលគេហៅថា ការឆ្លើយតបរបស់ហ្សីយ៉ូនីសដោយអ្នកនយោបាយអ៊ីស្រាអែល ក៏បង្កើនការប្រុងប្រយ័ត្នផងដែរ។

នៅ​ពេល​ប្រតិបត្តិការ​នេះ​បញ្ចប់ ភាគី​ទាំង​សងខាង​នឹង​ទទួល​បាន​ជ័យ​ជម្នះ។ បន្ទាប់មកការពិតបច្ចុប្បន្ននៃជម្លោះដ៏យូរនេះនឹងត្រូវបានអះអាងដោយខ្លួនឯងឡើងវិញ។ កំហឹង ភាពអស់សង្ឃឹម និងភាពក្រីក្រ នឹងពង្រឹងវប្បធម៌នៃការតស៊ូដែលបានបង្កប់ខ្លួននៅក្នុងសង្គមប៉ាឡេស្ទីន ជាពិសេសនៅទីនេះនៅ Jenin និងនៅ Nablus ។ ហើយ​រដ្ឋាភិបាល​ជាតិនិយម​ជ្រុល​និយម​ស្តាំនិយម​របស់​អ៊ីស្រាអែល ដរាបណា​វា​នៅ​ស្ថិតស្ថេរ​នឹង​ព្យាយាម​ផ្គូផ្គង​វោហាសាស្ត្រ​របស់ខ្លួន​ជាមួយនឹង​សកម្មភាពទាំងអស់នោះ។

បើយើងសម្លឹងមើលទៅប្រទេសទាំងឲ្យបានច្បាស់លាស់ គ្រោះថ្នាក់ដែលកំពុងកើតឡើងពិតប្រាកដនោះ គឺថា អ៊ីស្រាអែល និងប៉ាឡេស្ទីនកំពុងធ្លាក់ចូលទៅក្នុងដំណាក់កាលកាន់តែកើនឡើងនៃអំពើហិង្សានៃជម្លោះ ហើយវានិងបន្តរទៅមុខទៀតមិនចេះឈប់ឈរវាងប្រទេសទាំងពីរនេះ។

Reporter:
scroll to top