លោក Pita ព្រមានសមាជិកសភា ដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យថៃ

លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្ស MFP ដែលឈ្នះការបោះឆ្នោតជាសកលនៅក្នុងប្រទេសថៃ ដោយកាលពីថ្ងៃអាទិត្យ លោកបាននិយាយប្រាប់សមាជិកសភាថា ការបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរបស់គាត់ នឹងក្លាយជារឿងដែលមិនអាចអត់ឳនបានជាដាច់ខាត សម្រាប់ប្រទេសយើងដែលជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យ។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្នុងកំឡុងពេលជួបជាមួយអ្នកគាំទ្រប្រហែល 1,000 នាក់នៅមុខមជ្ឈមណ្ឌលផ្សារទំនើប CentralWorld ក្នុងសង្កាត់ Pathumwan កាលពីល្ងាចថ្ងៃអាទិត្យ លោក Pita បាននិយាយថា ថ្ងៃព្រហស្បត្តិ៍ (13 កក្កដា) នឹងក្លាយជាថ្ងៃនៃប្រវត្តិសាស្ត្រមួយ ដែលតំណាងសភា និងសមាជិកព្រឹទ្ធសភា នឹងមានឱកាសវិលមកភាពប្រក្រតីនៃនយោបាយថៃវិញ។

«ក្នុងរយៈពេល 4 ថ្ងៃទៀត ដែលជាថ្ងៃទី 13 ខែកក្កដា នៅពេលដែលសភាជាន់ទាប និងថ្នាក់ខ្ពស់ ត្រូវធ្វើការសម្រេចរួមគ្នាមួយថា តើនយោបាយថៃនឹងទៅជាយ៉ាងណាក្នុងទសវត្សរ៍ក្រោយ»។

«​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ប្រទេសថៃ​នឹង​មិន​ស្ថិត​នៅ​លេខរៀងទី​ពីរនោះទេ​»។

លោក Pita បាននិយាយថា “ការសម្រេចចិត្តខុសដែលប្រឆាំងនឹងដំណោះស្រាយ នឹងការរក្សាភាពមិនប្រក្រតីនៃនយោបាយមួយទសវត្សរ៍កន្លងមក។ ខ្ញុំមិនដឹងថានៅពេលណាឱកាសមាសដូចថ្ងៃទី 13 ខែកក្កដានឹងកើតឡើងវិញទេ” ។

លោកបានមានប្រសាសន៍ថា “ការផ្តល់ភាពប្រក្រតីឡើងវិញដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំឲ្យឱកាសនេះកន្លងផុតទៅ ពីព្រោះប្រជាពលរដ្ឋប្រហែលជាមិនអត់ទោស ហើយក៏អាចនឹងបាត់បង់ជំនឿលើតំណាងរាស្ត្រ និងប្រព័ន្ធសភា ដូច្នេះហើយសូមអ្នកនយោបាយទាំងអស់ សូមមេត្តាកុំឲ្យប្រជាពលរដ្ឋខកចិត្ត”។

លោកបានសរសើរសមាជិកព្រឹទ្ធសភាមួយចំនួនដែលបានសន្យាថានឹង “បោះឆ្នោតគាំទ្រជម្រើសរបស់ប្រជាជន និងសម្ព័ន្ធមិត្ត” ដោយសំដៅទៅលើសម្ព័ន្ធមិត្តចំនួនប្រាំបី ដែលរួមមានគណបក្ស MFP និងគណបក្សភឿថៃ ដែលបានតែងតាំងរូបគាត់ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ នៃការប្រជុំសភារួមគ្នា។ ​សម្ព័ន្ធ​ទាំង​ប្រាំបីគឺមានចំនួន 312 រូប ក្នុង​ចំណោម​តំណាង​សភា ទាំង 500 នាក់។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Pita បានបន្ថែមថា”ពេលនេះ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសថៃ ដែលជាការវិលត្រឡប់នៃភាពប្រក្រតីរបស់យោបាយថៃ។ សមាជិកសភាជាន់ទាប និងថ្នាក់លើទាំងអស់មានចំនួន 750 នាក់មានឱកាសវិលត្រឡប់មករកភាពប្រក្រតីក្នុងនយោបាយថៃវិញ ដើម្បីអោយប្រទេសថៃអាចរីកចម្រើន និងតាមទាន់ពិភពលោក”។

គាត់បានប្រាប់ការប្រមូលផ្តុំនៃអ្នកគាំទ្ររបស់គាត់ថា រូបលោកប្រហែលជាមិនមែនជានាយករដ្ឋមន្ត្រីដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែលោកនឹងក្លាយជាអ្នកថ្នាក់ដឹកនាំដែលមានការប្រឹងប្រែងបំផុត។

សូមបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញ​ផ្តល់​អំណាច​ដល់​សមាជិក​ព្រឹទ្ធសភា​ ដើម្បី​ចូលរួម​ជាមួយ​តំណាង​សភា​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​អង្គុយ​រួម។ សភាមានតំណាងជាប់ឆ្នោតចំនួន 500 នាក់ និងសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំងចំនួន 250 រូប។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ត្រូវការការគាំទ្រពីសមាជិកភាគច្រើននៃសមាជិកសភាចំនួន 750 នាក់ យ៉ាងហោចណាស់ 376 សំឡេង។ សម្រាប់សម្ព័ន្ធមិត្តទាំងប្រាំបី លោកពិតជាត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ 64​ សម្លេងបន្ថែមទៀត  ​ក្នុង​ការ​អង្គុយ​រួម​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។

សមាជិកព្រឹទ្ធសភាជាច្រើននាក់មុននេះបាននិយាយថា ពួកគេមិនអាចគាំទ្រលោក Pita បានទេ ដោយសារគណបក្ស MFP របស់គាត់គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។

សម្រាប់ផ្លូវដើររបស់លោក Pita ទៅកាន់តំណែងនាយករដ្ឋមន្ត្រី អាចនិងមានគ្រោះថ្នាក់ផងដែរ ព្រោះការដាក់ញត្តិប្រឆាំងនឹងសិទ្ធិរបស់គាត់សម្រាប់ការិយាល័យនយោបាយ គឺមានជាប់ពាក់ព័ន្ធនិងការកាន់កាប់ភាគហ៊ុនពីមុនរបស់គាត់នៅក្នុង iTV plc និងបច្ចេកទេសផ្លូវច្បាប់ផ្សេងទៀត។

នៅក្នុងរដ្ឋធម្មនុញ្ញ​ហាម​ម្ចាស់​ភាគហ៊ុន​នៃ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺមិនអាច​ឱ្យ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជាសកលនោះទេ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតកំពុងស៊ើបអង្កេតថា តើលោក Pita បានរំលោភលើមាត្រា 151 នៃច្បាប់សរីរាង្គ ដែលស្តីអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភាដែរឬទេ។

បើយោងតាមមាត្រា 151 អ្នកណាក៏ដោយដែលឈរឈ្មោះក្នុងការបោះឆ្នោតសកល ខណៈពេលដែលដឹងថាខ្លួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើ ដូច្នេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 10 ឆ្នាំ ពិន័យជាប្រាក់រហូតដល់ 200,000 បាត និងបម្រាមរយៈពេល 20 ឆ្នាំលើសិទ្ធិបោះឆ្នោតរបស់គាត់។

អ្នកឈ្នះក្នុងការបោះឆ្នោតមុនៗជាច្រើននៅក្នុងប្រទេសថៃត្រូវបានរារាំងមិនឱ្យចូលកាន់តំណែង ឬដកចេញដោយសេចក្តីសម្រេចរបស់តុលាការ។

            នៅក្នុងឆ្នាំ 2020 គណបក្សមុនរបស់ Move Future Forward ត្រូវបានរំលាយបន្ទាប់ពី តុលាការធម្មនុញ្ញ រំលាយ FFP និងពីបទទទួលយកទឹកប្រាក់ 191.2 លានបាតពីប្រភពមិនស្របច្បាប់។ ហើយ​លោក Thanathorn ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ១០​ឆ្នាំថែមទៀតផងដែរ។
Reporter:
scroll to top