មន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់យ៉ាងគំហុកលើកោះ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន បានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឲ្យមានមនុស្សចំនួន ៦នាក់បានបាត់បង់ ហើយក្រុមអ្នកជួយសង្គ្រោះបាននិយាយថា បន្ទាប់ពីយើងបានរកឃើញអ្នកដែលស្លាប់ យើងក៏កំពុងតែស្វែងរកអ្នកបាត់ខ្លួនចំនួន ៣ នាក់ ទៀតផងដែរ។
សម្រាប់ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានជាពិសេសសម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលជាការចេញផ្សាយកាលពីថ្ងៃច័ន្ទថា សម្រាប់ផ្នែកភាគខាងជើងនៃកោះ គឺមានហនិភ័យត្រឹមកម្រិតទាប តែក៏មានការបូកបន្ថែមជាមួយនិងសេចក្តីការណែនាំទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានដឹង និងយល់នៅពេលដែលពួកគេបានជួបនិងស្ថាភាពណាមួយ។ លើសពីនេះទៅទៀត អាជ្ញាធរបានជំរុញឱ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន សម្រាប់ការរអិលបាក់ដីបន្ថែមទៀតផងដែរ។
ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយគេ ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងមិនធម្មតានៅតំបន់ផ្សេងៗ នៃពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបង្កើនការភ័យខ្លាចថ្មីមួយទៀត នៃល្បឿនដែលមានការប្រែប្រួលអាកាសធាតុ ដែលលបង្ករមកពីការឡើងកំដៅនៃផែនដី។
លោក Hirokazu Matsuno ប្រធានលេខាធិការខុទ្ទកាល័យ លោក បានប្រាប់សន្និសីទសារព័ត៌មាន ថា “សាលាក្រុងនៅតែធ្វើការត្រួតពិនិត្យលើជនរងគ្រោះ ប៉ុន្តែយើងត្រូវបានគេជូនដំណឹងមកថា មានការស្លាប់ចំនួន 6 នាក់ ហើយចំនែកអ្នកផ្សេងទៀតដែលទាក់ទងនឹងគ្រោះមហន្តរាយនេះបានបាត់ខ្លួនចំនួន 3 នាក់ និង 2 នាក់ទៀតរងរបួសស្រាល” ។
អ្នកនាំពាក្យឧតុនិយមជប៉ុន បាននិយាយថា ភ្លៀងបានបង្ខំក្រុមហ៊ុនផលិតសំបកកង់ Bridgestone (5108.T) ឱ្យផ្អាកប្រតិបត្តិការនៅរោងចក្រចំនួនបួននៅលើកោះ Kyushu កាលពីថ្ងៃច័ន្ទ ប៉ុន្តែរោងចក្រទាំងនោះបានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃអង្គារ។
ក្រុមហ៊ុន Toyota Motor Corp បានផ្អាកការផលិតពេលយប់នៅរោងចក្រ Fukuoka ចំនួនបីកាលពីថ្ងៃច័ន្ទ ដើម្បីជាការប្រុងប្រយ័ត្នដល់សុវត្ថិភាព។ ហើយផលិតកម្មធម្មតាត្រូវបានគេរំពឹងថានឹងបន្តឡើងវិញនៅថ្ងៃអង្គារ។
បើយោងតាមប្រភពសារព័ត៌មាន AP បានឲ្យដឹងថាភ្លៀងធ្លាក់នៅតំបន់ Kyushu និង Chugoku ចាប់តាំងពីចុងសប្តាហ៍បានបណ្តាលឱ្យមានទឹកជំនន់នៅតាមដងទន្លេជាច្រើន បង្កឱ្យមានការរអិលបាក់ដី ផ្លូវបិទផ្លូវ រំខានដល់រថភ្លើង និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់មួយចំនួនផងដែរ។
ភ្លៀងធ្លាក់ខ្លាំងនិងបន្តទៅខេត្ត Fukuoka និង Oita នៅលើកោះ Kyushu ភាគខាងត្បូង ដោយទីភ្នាក់ងារឧតុនិយមបានដាស់តឿនប្រជាជននៅតំបន់មាត់ទន្លេ និងតំបន់ភ្នំឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ អ្នកស្រុកជាង 1.7 លាននាក់នៅក្នុងតំបន់ងាយរងគ្រោះត្រូវបានជំរុញឱ្យទៅជ្រកកោននៅតំបន់ផ្សេង។
នាយករដ្ឋមន្ត្រីលោក Fumio Kishida ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល NATO ពីថ្ងៃទី 11-12 ខែកក្កដា នៅប្រទេសលីទុយអានី បាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តចុងក្រោយថា តើត្រូវទៅបន្ទាប់ពីការវាយតម្លៃទំហំនៃការខូចខាតនៅព្រឹកថ្ងៃអង្គារ។ លោកបានមានប្រសាសន៍ថា “ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលបានគម្រាមកំហែងដល់អាយុជីវិតមនុស្សជាអាទិភាព”។