លោក ប្រាយុទ្ធ ចូលនិវត្តន៍ពីនយោបាយ

លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានប្រកាសចូលនិវត្តន៍ពីនយោបាយ គឺបន្ទាប់ពីរូបលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈប្រាំបួនឆ្នាំ ដែលបានមកពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំ 2014 ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Prayut Chan-o-cha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយគណបក្សកាលពីថ្ងៃអង្គារថា “ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីឆាកនយោបាយ ហើយក៏លាលែងពីមុខតំណែងជាសមាជិកគណបក្ស United Thai Nation” ថែមទៀតផង។

លោកឧត្តមសេនីយ Prayut Chan-o-cha មិនបានឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី 14 ខែឧសភា ក្នុងនាមជាសមាជិកសភាក្នុងបញ្ជីគណបក្ស ប៉ុន្តែលោកបានបម្រើការជាប្រធានទីប្រឹក្សា UTN និងជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីពីររូប។ លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដដែល។

សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី 13 ខែ កក្កដា ប៉ុន្តែវាមិនច្បាស់ទេថា តើលោក Pita Limjaroenrat ដែលជាមេដឹកនាំនៃគណបក្សចលនាឆ្ពោះទៅមុខ  MFP ដែលជាអ្នកនាំមុខគេកាលពីថ្ងៃបោះឆ្នោតជាសកល តើនិងអាចត្រូវបានគេជ្រើសរើសនៅក្នុងជុំទីមួយឬយ៉ាងណានោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោកឧត្តមសេនីយ Prayut Chan-o-cha មានអាយុ 69 ឆ្នាំ ហើយលោកបាននិយាយកាលពីថ្ងៃអង្គារថា គាត់បាន “សម្រេចបានជោគជ័យជាច្រើន” ក្នុងរយៈពេលប្រាំបួនឆ្នាំនៃអាណត្តិរបស់លោក ដែលបានបំពេញនូវទួនាទីនៅក្នុងមុខតំណែងមួយនេះបានយ៉ាងល្អ។

ដោយលោកបាននិយាយថា៖ “ខ្ញុំជានាយករដ្ឋមន្ត្រីម្នាក់ ដែលបានខិតខំការពារជាតិ សាសនា និងព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ទាំងអស់គ្នា។ លោក​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា សម្រាប់លទ្ធផលនាពេល​បច្ចុប្បន្ន​ គឺកំពុង​បង្កើត​ជាផ្លែផ្កា​សម្រាប់​សាធារណជនផងដែរ។

«ខ្ញុំបានព្យាយាមពង្រឹងប្រទេសថៃ លើគ្រប់វិស័យឱ្យមានស្ថិរភាព និងសន្តិភាព និងបានជំនះឧបសគ្គជាច្រើនក្នុងប្រទេស និងក្រៅប្រទេស»។ 

ក្នុងរយៈពេលប្រាំបួនឆ្នាំចាប់តាំងពីរដ្ឋប្រហាររបស់គាត់ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានរួចផុតពីបញ្ហាប្រឈមក្នុងទម្រង់ជាសំណុំរឿងរបស់តុលាការ ហើយការបោះឆ្នោតក៏មានទំនុកចិត្តពីសភាថែមទៀតផង។

សម្រាប់ការតវ៉ាតាមដងផ្លូវដោយក្រុមប្រឆាំង គឺត្រូវបានគេមើលឃើញថា លោកឧត្តមសេនីយ៍ Prayut Chan-o-cha គឺជាមនុស្សម្នាក់ដែលឆ្លៀតឱកាស ។

Reporter:
scroll to top