កូនស្រី អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា បាននិយាយថា ឳពុករបស់ខ្លួនបានសម្រេចចិត្ត ពន្យាពេលក្នុងការត្រឡប់មកវិញម្តងទៀត

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយនៅក្នុងប្រទេសថៃ បានឲ្យដឹងថា លោកស្រី​ Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា បានសម្រេចចិត្តម្តងទៀត ដោយមិនវិលត្រឡប់មកប្រទេសថៃវិញទេ ដោយសារតែរូបគាត់មិនចង់បង្ករភាចលាចលណាមួយ ក្នុងកំឡុងពេលស្ថានភាពនយោបាយនៃប្រទេសរបស់ខ្លួនមិនទាន់មានស្ថេរភាព។

តាមដានយើងតាមរយៈ Telegram CPN Daily

កូនស្រីពៅរបស់លោកថាក់ស៊ីន ដែលជាបេក្ខភាពជាននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ បាននិយាយថា ការវិលត្រឡប់របស់ឪពុកលោកស្រី នឹងមិនយូរពេកទេ បន្ទាប់ពីអ្វីៗដែលនៅក្នុងដើម ខែកក្កដាមានភាពល្អប្រសើរសិន។ លោក​ស្រី​បាន​បន្ថែម​ថា ឳពុករបស់លោកស្រី​កំពុងតែ​រង់ចាំ​ស្ថានការណ៍​នយោបាយមានភាពល្អប្រសើរ ឬក៏ត្រូវបាន​ដោះស្រាយរួចរាល់ជា​មុន​សិន។

អ្នក​ស្រី​បាន​និយាយទៀត​ថា៖ «ទោះ​បី​ជា​ឪពុក​របស់​ខ្ញុំ​បាន​ប្រាប់​សារព័ត៌មាន​ថា ការ​វិល​ត្រឡប់​មក​ផ្ទះ​របស់​គាត់​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ក៏​ដោយ ប៉ុន្តែក៏​មនុស្ស​ជា​ច្រើន​ជឿ​ថា គាត់នូវតែមានរឿងជាច្រើនដែលពាក់ព័ន្ធគ្នាផងដែរ»។

លោកស្រីក៏សូមបញ្ជាក់ថា (ទោះបីជាឳរបស់ខ្ញុំ ចង់វិលមកដោះស្រាយបញ្ហានយោបាយក៏ដោយ ប៉ុន្តែការពន្យារពេលរបស់គាត់គឺមិនមានជាប់ពាក់ព័ន្ធជាមួយប្រទេសថៃក្នុងការទទួលបានរដ្ឋាភិបាលថ្មីនោះទេ)។

បើតាមការគូសបញ្ជាក់របស់លោក ថាក់ ស៊ីណាវ៉ាត្រា តាមរយៈវីឌីអូមួយរបស់លោក កាលពីដើមខែ ឩសភា លោកក៏ធ្លាប់បាននិយាយថា៖ “លោក កំពុងមើលស្ថានភាព (នយោបាយ) នាពេលបច្ចុប្បន្ន សម្រាប់រូបលោក គឺពិតជាមិនចង់ឱ្យការវិលត្រឡប់មកវិញរបស់ខ្លួនក្លាយទៅភាពចលាចលនៅក្នុងនយោបាយនោះទេ។ ជាការពិតណាស់ទឹកចិត្តឪពុកដែលតែនឹករលឹកដល់កូន និង ចៅៗរបស់ខ្លួន គឺពិតជាមិនអាចពណ៌នាបាននោះទេ ហើយម្យ៉ាងវិញទៀតនោះសម្រាប់វត្តមានរបស់លោក គឺពឹងផ្អែកលើភាពសមស្របតែប៉ុណ្ណោះ។

ចំពោះលោកស្រី Paetongtarn ក៏មានការសោកស្តាយផងដែរ សម្រាប់ការខកខានសាថ្មីម្តងទៀត សម្រាប់គម្រោងក្នុងការធ្វើពិធីគម្រប់ខួបឳពុករបស់លោកស្រី​ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃ ទី 26 ខែ កក្កដា ដែលជាការឈានចូល 76 ឆ្នាំរបស់លោក។​

សម្រាប់ស្ថានភាពនយោបាយក្នុងប្រទេសថៃបច្ចុប្បន្ន គឺជាហេតុផលចម្បងតែមួយគត់ នៃការពន្យារពេលមួយនេះ ដោយលោកស្រីបានបន្ថែមថា គាត់ចង់ធានាថា នយោបាយថៃនឹងដំណើរការដោយរលូនមុនពេលគាត់ត្រឡប់មកវិញ។

សូមបញ្ជាក់ផងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា  ដែលបានរស់នៅនិរទេសខ្លួនឯងនៅក្នុងទីក្រុងឌូបៃ តាំងពីឆ្នាំ ២០០៨ បាននិយាយម្តងហើយម្តងទៀតថា លោកបានប្តេជ្ញាចិត្តវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ  ហើយលោកបាននិយាយទៀតថា លោកនិងយល់ព្រមក្នុងការចូលដំណើរការតាមផ្លូវច្បាប់ធម្មតា។ លោក ថាក់ស៊ីន ដែលត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបចំនួន 12 ឆ្នាំ ក្នុងសំណុំរឿងពុករលួយចំនួន 4 ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ។

បើទោះជាយ៉ាងណាក៏ដោយ កូនស្រីរបស់លោក ថាក់ស៊ីន និងធ្វើការបញ្ជាក់សារជាថ្មី សម្រាប់ការវិលត្រលប់មកវិញនៃឳពុករបស់លោកស្រី បន្ទាប់ពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមានភាពល្អប្រសើរជាងនេះ។

scroll to top