ប្រទេសឥណ្ឌា គ្រោងនឹងចាប់ផ្តើមបេសកកម្មទៅ ឋានព្រះច័ន្ទ ជាប្រវត្តិសាស្ត្រ

យាន Chandrayaan-3 ដែលមានគន្លងគោចរ ចុះចត និងរ៉ូវឺរ នឹងត្រូវចុះចតនៅម៉ោង ១៤:៣៥ នាទីថ្ងៃសុក្រ (០៩:០៥ GMT) ពីមជ្ឈមណ្ឌលអវកាស Sriharikota ។

តាមដានយើងតាមរយៈ Telegram CPN Daily

មន្ត្រីអវកាសឥណ្ឌាបាននិយាយថា យានចុះចតនឹងទៅដល់ឋានព្រះច័ន្ទនៅថ្ងៃទី ២៣-២៤ ខែសីហា​ឆ្នាំនេះ។ ប្រសិនបើវាជាភាពជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលអាចសម្រេចបាននូវការចុះចតយ៉ាងត្រឹមត្រូវនៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងប្រទេសចិន។

យាន Chandrayaan-3 គឺជាកម្មវិធីទី 3 ក្នុងកម្មវិធីរុករកនៅក្នុងភពព្រះច័ន្ទរបស់ប្រទេសឥណ្ឌា ហើយវាក៏ត្រូវបានគេរំពឹងថានឹងបង្កើតភាពជោគជ័យនៃបេសកកម្មនៅឋានព្រះច័ន្ទផងដែរ។

ការកើតឡើង 13 ឆ្នាំបន្ទាប់ពី បេសកកម្មព្រះច័ន្ទលើកដំបូងរបស់ប្រទេសក្នុងឆ្នាំ 2008 ដែលបានអនុវត្ត “ការស្វែងរកទឹកនៅលើផ្ទៃព្រះច័ន្ទជាលើកដំបូងនិងលម្អិតបំផុត គឺបានបង្កើតឡើងថាព្រះច័ន្ទមានបរិយាកាសក្នុងអំឡុងពេលថ្ងៃ” Mylswamy Annadurai នេះបើយោងតាម នាយកគម្រោងនៃ Chandrayaan-1 ។

យាន Chandrayaan-2 ដែលរួមបញ្ចូលផងដែរនូវ orbiter, lander និង rover – ត្រូវបានបាញ់បង្ហោះក្នុងខែកក្កដា ឆ្នាំ 2019 ប៉ុន្តែវាទទួលបានជោគជ័យលើផ្នែកខ្លះតែប៉ុណ្ណោះ។ គន្លងរបស់វាបានបន្តដំណើរធ្វើជារង្វង់ ដើម្បីសិក្សាពីភពព្រះច័ន្ទ។​ ប៉ុន្តែសព្វថ្ងៃនេះ Lander-rover បានបរាជ័យក្នុងការចុះចត ហើយវាបានធ្លាក់ក្នុងអំឡុងពេលប៉ះនិងបរិយាកាសនៅទីនោះថែមទៀតផង។ លោក Annadurai បានពន្យល់ថា វាគឺដោយសារតែ “បញ្ហានៅនាទីចុងក្រោយនៅក្នុងប្រព័ន្ធហ្វ្រាំង”។

ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (Isro) លោក Sreedhara Panicker Somanath បាននិយាយថា ពួកគេបានសិក្សាដោយប្រុងប្រយ័ត្ននូវទិន្នន័យពីការធ្លាក់យានក្រោយ ហើយបានអនុវត្តលំហាត់ធ្វើ ដើម្បីជួសជុលភាពមិនប្រក្រតី។

លោកបានបន្ថែមថា Chandrayaan-3 ដែលមានទម្ងន់ 3,900 គីឡូក្រាម និងមានតម្លៃស្មើរនឹង 6.1 ពាន់លានរូពី (75 លានដុល្លារ 58 លានផោន) ហើយវាមាន “គោលដៅដូចគ្នា” ទៅនឹងអ្នកកាន់តំណែងមុនរបស់វា – ដើម្បីធានាបាននូវការចុះចតដោយសុវត្តិភាពនៅលើផ្ទៃព្រះច័ន្ទ។

អ្នកចុះចត (ហៅថា Vikram បន្ទាប់ពីអ្នកបង្កើត Isro) មានទម្ងន់ប្រហែល 1,500 គីឡូក្រាម ហើយផ្ទុកក្នុងពោះរបស់វានូវទម្ងន់ 26kg rover ដែលត្រូវបានគេហៅថា Pragyaan ដែលជាពាក្យសំស្រ្កឹតសម្រាប់ភាពវ័យឆ្លាត។

បន្ទាប់ពីការចុះចតនៅថ្ងៃសុក្រ យាននេះនឹងចំណាយពេលប្រហែល 15 ទៅ 20 ថ្ងៃ ដើម្បីចូលទៅក្នុងគន្លងរបស់ព្រះច័ន្ទ។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រនឹងចាប់ផ្តើមកាត់បន្ថយល្បឿនរបស់គ្រាប់រ៉ុក្កែតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីនាំវាទៅដល់ចំណុចមួយ ដែលនឹងអនុញ្ញាតឱ្យមានការចុះចតយ៉ាងងាយស្រួលសម្រាប់ Vikram ។

” rover (រ៉ូវឺរ) កំពុងផ្ទុកឧបករណ៍ចំនួន 5 ដែលនឹងផ្តោតលើការស្វែងយល់អំពីលក្ខណៈរូបវន្ត នៃផ្ទៃព្រះច័ន្ទ បរិយាកាសនៅជិតផ្ទៃផែនដី និងសកម្មភាពនៃធាតុអាកាស ដើម្បីសិក្សាពីអ្វីដែលនៅខាងក្រោមផ្ទៃ។ ខ្ញុំសង្ឃឹមថាយើងនឹង រក​ឃើញ​អ្វី​ដែល​ថ្មី»នេះជាពាក្យសម្តីរបស់ លោក សុវណ្ណារ៉ា បាន​និយាយប្រាប់ Mirror Now។

តើបេសកកម្មព្រះច័ន្ទរបស់ឥណ្ឌាពិតជាជោគជ័យមែនទេ?

បើយោងតាមអ្នកវិទ្យាសាស្ត្រស្ត្រីដែលបានយកឥណ្ឌាទៅអវកាស ប៉ូលខាងត្បូងនៃព្រះច័ន្ទ នៅតែមិនទាន់ត្រូវបានរុករកឃើញនៅឡើយ – ផ្ទៃដែលបន្សល់ទុកជាស្រមោលនៅទីនោះមានទំហំធំជាងប៉ូលខាងជើងរបស់ព្រះច័ន្ទ ដែលមានន័យថា មានលទ្ធភាពនៃទឹកនៅក្នុងតំបន់ដែលមានស្រមោលជាអចិន្ត្រៃយ៍។ Chandrayaan-1 គឺជាមនុស្សដំបូងគេដែលបានរកឃើញទឹកនៅលើព្រះច័ន្ទក្នុងឆ្នាំ 2008 នៅជិតប៉ូលខាងត្បូង។

លោក Somanath បាននិយាយថា “យើងមានការចាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្របន្ថែមទៀត នៅក្នុងកន្លែងនេះ ដោយសារតែតំបន់អេក្វាទ័រ ដែលមានសុវត្ថិភាពសម្រាប់ការចុះចតនោះ ត្រូវបានទៅដល់រួចហើយ ហើយទិន្នន័យជាច្រើនអាចរកបានសម្រាប់វា” ។

“ប្រសិនបើយើងចង់បង្កើតរបកគំហើញវិទ្យាសាស្រ្តដ៏សំខាន់មួយ យើងត្រូវទៅតំបន់ថ្មីដូចជាប៉ូលខាងត្បូង ប៉ុន្តែវាមានហានិភ័យខ្ពស់ក្នុងការចុះចត”។

លោក Somanath បន្ថែមថាទិន្នន័យពីការធ្លាក់ Chandrayaan-2 ត្រូវបាន “ប្រមូល និងវិភាគ” ហើយវាបានជួយជួសជុល និងស្តារកំហុសទាំងអស់នៅក្នុងបេសកកម្មចុងក្រោយនេះ។

“គន្លងគោចរពី Chandrayaan-2 កំពុងផ្តល់នូវរូបភាពកម្រិតខ្ពស់ជាច្រើននៃកន្លែង ដែលយើងចង់ចុះចត ហើយទិន្នន័យនោះត្រូវបានសិក្សាយ៉ាងល្អ ដូច្នេះយើងដឹងថាមានផ្ទាំងថ្ម និងរណ្ដៅប៉ុន្មាននៅទីនោះ ហើយយើងបានពង្រីកដែននៃការចុះចត សម្រាប់ទទួលបាននូវ​លទ្ធភាព​កាន់​តែ​ប្រសើរ»។

លោក Annadurai បាននិយាយថា ការចុះចតនឹងត្រូវ “ច្បាស់លាស់” ដើម្បីឱ្យស្របនឹងការចាប់ផ្តើមនៃថ្ងៃតាមច័ន្ទគតិ (មួយថ្ងៃនៅលើព្រះច័ន្ទស្មើនឹង 14 ថ្ងៃនៅលើផែនដី) ពីព្រោះថ្មរបស់អ្នកចុះចត និងយានរុករកនឹងត្រូវការពន្លឺព្រះអាទិត្យ ហើយវាថែមទាំងអាចសាកថ្ម និងដំណើរការបានធម្មតា។

បេសកកម្មព្រះច័ន្ទត្រូវបានគិតនៅដើមទសវត្សរ៍ឆ្នាំ 2000 ជាគម្រោងដ៏គួរឱ្យរំភើបមួយ ដើម្បីទាក់ទាញទេពកោសល្យនៅពេលនៃការរីកចំរើនផ្នែកព័ត៌មានវិទ្យានៅក្នុងប្រទេសឥណ្ឌា ខណៈដែលនិស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យាភាគច្រើនចង់ចូលរួមក្នុងឧស្សាហកម្មសូហ្វវែរ។

“ភាពជោគជ័យរបស់ Chandrayaan-1 បានជួយដល់ចំនួនទាំងនោះ ហើយកម្មវិធីអវកាសបានក្លាយជារឿងមោទនភាពសម្រាប់ប្រទេសឥណ្ឌា ឥឡូវនេះ វាត្រូវបានចាត់ទុកថាជាការងារដ៏មានកិត្យានុភាពសម្រាប់ Isro”។

ប៉ុន្តែ​គោលដៅ​ធំ​ជាង​នេះ​នៃ​កម្មវិធី​អវកាស​របស់​ប្រទេស​ឥណ្ឌា លោក Annadurai និយាយ​ថា «​រួមបញ្ចូល​ទាំង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​អនាគត​នៃ​មនុស្សជាតិ​»​។

ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលមានភ្នែកលើព្រះច័ន្ទនោះទេ គឺមានការចាប់អារម្មណ៍ជាសកលកាន់តែខ្លាំងឡើងនៅលើភពផែនដី។ ហើយអ្នកវិទ្យាសាស្ត្រនិយាយថា នៅមានរឿងជាច្រើនទៀត ដែលត្រូវយល់អំពីភពមួយ ដែលជារឿយៗត្រូវបានពិពណ៌នាថាជាច្រកចូលទៅកាន់លំហដ៏ជ្រៅ។

ឥណ្ឌាដាក់ ‘ផ្កាយរណបស្រាលបំផុត’ នៅលើតារាវិថី។

“ប្រសិនបើយើងចង់អភិវឌ្ឍភពព្រះច័ន្ទជាច្រកចេញចូល ដើម្បីធ្វើជាច្រកទៅកាន់លំហរដ៏ជ្រៅនោះ យើងត្រូវធ្វើការរុករកបន្ថែមទៀត ក្នុងការស្វែងយល់ ថាតើជម្រកប្រភេទណាដែលយើងអាចសាងសង់នៅទីនោះជាមួយនឹងសម្ភារៈដែលអាចរកបានក្នុងមូលដ្ឋាន ហើយតើយើងនឹងត្រូវធ្វើដូចម្តេច។

ដូច្នេះគោលដៅចុងក្រោយសម្រាប់ការស៊ើបអង្កេតរបស់ឥណ្ឌា គឺនៅថ្ងៃណាមួយនៅពេល​ដែលព្រះច័ន្ទ ត្រូវបានបំបែកដោយលំហរដែលមានចំងាយ 360,000 គីឡូម៉ែត្រ នឹងក្លាយជាទ្វីបមួយរបស់ផែនដី យើងនឹងមិនក្លាយជាអ្នកទស្សនាដោយអកម្មនោះទេ ប៉ុន្តែនិងមានជីវិតសកម្ម ព្រមទាំងមានការការពារនៅក្នុងទ្វីបនោះថែមទៀតផង។ យើង​ត្រូវ​បន្ត​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​រឿង​នោះឲ្យបាន»ហើយ Chandrayaan-3 ដែលទទួលបានជោគជ័យ នឹងក្លាយជាជំហ៊ានដ៏សំខាន់ក្នុងទិសដៅនោះផងដែរ។

Reporter:
scroll to top