ប្រមុខដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានបង្ហើបថា យោធាអាចនឹងបន្តដាក់រដ្ឋក្នុងគ្រាអាសន្នបន្ថែមទៀត ថែមទាំងងពន្យារពេលក្នុងការបោះឆ្នោត ដោយនិយាយថាខ្លួនត្រូវការកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីបញ្ចប់ភាពចលាចល។
ប្រទេសមួយនេះបានបង្ហាញអំពើហឹង្សាដ៏សាហាវចាប់តាំងពីរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ Min Aung Hlaing ។ ឧត្តមសេនីយ ម្នាក់នេះបានធ្វើការទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា គឺលោកស្រី Aung San Suu Kyi កាលពីជាងពីរឆ្នាំមុន ដោយបានធ្វើការបង្ក្រាបយ៉ាងឃោឃៅលើការបង្ហូរឈាម ទៅលើក្រុមអ្នកប្រឆាំងថែមទៀតផង។
ក្នុងនោះផងដែរ ជនស៊ីវិល ប្រមាណជិត 3,800 នាក់ត្រូវបានសម្លាប់ និង 24,000 នាក់ បានរងរបួស ខណៈដែលរបបយោធាកំពុងប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាមថ្មី ដែលបានបង្កើតឡើងដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។
រដ្ឋបាលរបស់លោក Min Aung Hlaing បានពន្យារភាពអាសន្ន ដែលខ្លួនបានដាក់ក្នុងអំឡុងពេលធ្វើរដ្ឋប្រហារជាច្រើនដង បន្ទាប់ពីខ្លួនបានទទួលស្គាល់ថា ភាពចលាចលកំពុងតែបន្តនោះ។
កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ថា “ព្រឹត្តិការណ៍នៃអំពើភេរវកម្មបានធ្លាក់ចុះ ប៉ុន្តែនៅតែបន្តកើតមាន” នៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល ដោយយោងទៅលើការវាយប្រហារ ដែលកំពុងបន្តដោយកងកម្លាំងប្រឆាំងនិងរដ្ឋប្រហារ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយយោធាកាលពីថ្ងៃសុក្រ លោកបាននិយាយថា “តម្រូវការជាច្រើនអាចត្រូវបានគេមើលឃើញនៅក្នុងការអនុវត្តនៃការសង្កត់ធ្ងន់យ៉ាងពេញលេញ នូវសន្តិសុខ សន្តិភាព និងស្ថិរភាព និងនីតិរដ្ឋ”។
លោកបានបន្ថែមថា មនុស្សជាង 782 នាក់ត្រូវបានគេសម្លាប់នៅក្នុង “អំពើភេរវកម្ម” អស់រាប់រយនាក់ ចាប់តាំងពីដើមឆ្នាំមក ប៉ុន្តែលោក មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
រដ្ឋធម្មនុញ្ញឆ្នាំ 2008 ដែលព្រាងដោយយោធា តែរបបយោធាមួយនេះបាននិយាយថា ខ្លួនតម្រូវឱ្យអាជ្ញាធររៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពប្រកាសអាសន្នត្រូវបានដកចេញ។
របបយោធាបានសន្យាថានឹងមានការបោះឆ្នោតថ្មីនៅក្នុងខែសីហាឆ្នាំនេះ ប៉ុន្តែនៅក្នុងខែកុម្ភៈ របបមួយនេះបានបន្តពិធីការក្នុងគ្រាអាសន្នម្តងទៀតដដែល គឺនូវមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់ខ្លួនបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសនេះ “មិនទាន់វិលទៅរកភាពប្រក្រតីវិញទេ”។
បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi ដែលមានអាយុ 78 ឆ្នាំត្រូវបានគេទម្លាក់ និងត្រូវបានកាត់ទោសនៅក្នុងការកាត់ក្តីជាបន្តបន្ទាប់ ដែលក្រុមសិទ្ធិមនុស្សបានរិះគន់ថា វាជាអំពើការបោកប្រាស់ ហើយត្រូវបានកាត់ទោសឱ្យលោកស្រីជាប់គុកចំនួន 33 ឆ្នាំ។ លោកស្រីក៏កំពុង ប្តឹងទៅឧទ្ធរណ៍ចំពោះការផ្តន្ទាទោសរបស់គាត់ និងការកាត់ទោសនៅតុលាការកំពូលក្នុងខែនេះ។
រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Nay Pyi Taw។ លោកបាននិយាយថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពអាយុ 78 ឆ្នាំរូបនេះ មានសុខភាពល្អ និងបានលើកទឹកចិត្តគ្រប់ភាគីក្នុងជម្លោះឱ្យព្យាយាមឱ្យមានកិច្ចសន្ទនាថែមទៀតផង។