ភ្លៀងធ្លាក់យ៉ាងគំហុកនៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងតិច ៣២ នាក់ស្លាប់ និងជាង ១០ នាក់បាត់ខ្លួន

អាជ្ញាធររបស់កូរ៉េខាងត្បូងបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ទឹកជំនន់ និងការរអិលបាក់ដី ដែលបង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ 32 នាក់នៅទូទាំងប្រទេស និងបានធ្វើឱ្យមនុស្សជាង 10 នាក់បាត់ខ្លួន ខណៈដែលមនុស្សរាប់ពាន់នាក់បានជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយសារតែមានការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង។
          ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា មនុស្ស 26 នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានវាយលុកប្រទេសចាប់តាំងពីសប្តាហ៍មុន ខណៈដែលមនុស្ស 10 នាក់ផ្សេងទៀត នៅតែបាត់ខ្លួន នេះបើគិតត្រឹមម៉ោង 6 ព្រឹក។ ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា មានសាកសពចំនួន 6 នាក់ ដែលបានយកចេញពីរថយន្តក្រុងដោយសារតែរថយន្តនោះនៅជាប់នៅក្នុង ផ្លូវរូងក្រោមដី ដែលលិចទឹកនៅកណ្តាលទីក្រុង Osong ។ ផ្លូវក្រោមដីមួយនោះមានប្រវែង 685 ម៉ែត្រត្រូវបានជន់លិចក្នុងទីក្រុង Osong នៃខេត្ត Chungcheong នៅខាងជើងកាលពីថ្ងៃមុន គឺនៅពេលដែលទឹកទន្លេនៅក្បែរនោះបានហូរហៀរបន្ទាប់ពីទំនប់ទឹកមួយត្រូវបានហូរធ្លាក់ចុះ បូកជាមួយនិងទឹកភ្លៀងធ្លាក់ខ្លាំង ជាហេតុនាំឲ្យកម្ពស់ទឹកកើនឡើងខ្លាំងខុសប្រក្រតី។

តាមដានយើងតាមរយៈ Telegram CPN Daily

បើគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្រោមដីមានចំនួន 7 នាក់ អាជ្ញាធរបានរំពឹងទុកថា ករណីនេះ នឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការជួយសង្គ្រោះអាចបន្តរកឃើញរថយន្តប្រមាណ 15 គ្រឿង និងមនុស្សជាច្រើននាក់ ដែលត្រូវបានគេជឿថាត្រូវបានជាប់នៅក្នុងរូងក្រោមដីនោះ។
          អ្នកស្លាប់ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្តភាគអាគ្នេយ៍នៃភាគខាងជើង Gyeongsang ជាកន្លែងដែលមានមនុស្ស 17 នាក់បានស្លាប់ ហើយភាគច្រើនដោយសារតែការរអិលបាក់ដី និងការដួលរលំនៃលំនៅដ្ឋាន ថែមទាំងបង្ករឲ្យមាននុស្ស 9 នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ការិយាល័យបាននិយាយថា មនុស្សម្នាក់ទៀតនៅតែបាត់ខ្លួននៅទីក្រុងប៊ូសាន។ មនុស្ស​១៣​នាក់​ក៏​បាន​រង​របួស​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ ។

នៅត្រឹមម៉ោង ៦ ព្រឹកនេះផងដែរ មនុស្សប្រមាណ ៧.៥៤០ នាក់ មកពីទីក្រុង និងខេត្តចំនួន ១៣ បានជម្លៀសចេញផ្ទះរបស់ពួកគេ រួមទាំង ២.៣០១ នាក់នៅខេត្ត Chungcheong ភាគខាងជើង ហើយក្នុងចំណោមពួកគេទាំង ៥.៩៣៣ នាក់ មិនទាន់បានត្រឡប់មកផ្ទះវិញនៅឡើយទេ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
          ក្នុងករណីខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាសរុបមានចំនួនប្រមាណ ២២៦ករណី រួមមាន ការខូចខាតផ្លូវសាធារណៈ ២៥ករណី ការបាក់ច្រាំងទន្លេ ២៥ករណី និងផ្ទះជន់លិចចំនួន ៣៣ខ្នង។ ភ្លៀងធ្លាក់ខ្លាំងក៏បានធ្វើឱ្យផ្លូវចំនួន 211ខ្សែ ត្រូវបានបិទផងដែរ ហើយក្នុងចំណោមនោះ ផ្លូវសាធារណៈចំនួន 10 នៅតែមិនដំណើរការគិតត្រឹមម៉ោង 6 ព្រឹក ចំនែកប្រតិបត្តិការរថភ្លើងទាំងអស់ត្រូវបានផ្អាកស្ទើទាំងស្រុង ទោះបីជារថភ្លើង KTX នៅផ្នែកខ្លះបានដំណើរការឡើងវិញក៏ដោយ។

ភ្លៀងធ្លាក់ក៏បានធ្វើឱ្យឧទ្យានជាតិចំនួន 20 នៅទូទាំងប្រទេសត្រូវបិទ ជើងហោះហើរសរុបចំនួន 12 ក៏ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យផងដែរ។ នៅវេលាម៉ោង 5 ព្រឹក ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅតំបន់ភាគខាងត្បូងនៃខេត្ត Gangwon ខេត្ត Chungcheong តំបន់ភាគខាងត្បូង និងកោះ Jeju ។ តំបន់ឆ្នេរនៃខេត្ត South Jeolla និងខេត្ត Gyeongsang ខាងត្បូងត្រូវបានគេព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ 30 មិល្លីម៉ែត្រក្នុងមួយម៉ោង។ 

ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ខេត្ត Chungcheong កណ្តាល និងខេត្ត Jeolla និង Gyeongsang ភាគខាងត្បូងអាចនឹងមានភ្លៀងធ្លាក់បន្ថែមរហូតដល់ 300 មីលីម៉ែត្ររហូតដល់ថ្ងៃអង្គារ។ ការព្រមានអំពីការរអិលបាក់ដីនៅទូទាំងប្រទេស លើកលែងតែនៅលើកោះ Jeju ក៏ត្រូវបានកើនឡើងដល់កម្រិតខ្ពស់បំផុតថែមទៀតផង។

លោក Han Duck-soo បានប្តេជ្ញាជំរុញឱ្យមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយសង្គ្រោះអ្នកដែលបាត់ខ្លួន។ លោក Han បាននិយាយទៀតថា នៅក្នុងកិច្ចប្រជុំមួយសម្រាប់ឆ្លើយតបរបស់រដ្ឋាភិបាលដោយណែនាំមន្ត្រីឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន។

ហើយ “រដ្ឋាភិបាលនឹងបង្កើនប្រតិបត្តិការយ៉ាងឆាប់រហ័ស ដើម្បីស្វែងរក និងជួយសង្គ្រោះអ្នកដែលបាត់ខ្លួន”ឲ្យបានឆាប់បំផុត។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ក្រសួងការពារជាតិបានរាយការណ៍ថា បុគ្គលិកយោធាចំនួន ៤៧២ នាក់ និងសម្ភារៈជាចម្បងរបស់រដ្ឋាភិបាលចំនួន ៦៩ ត្រូវបានដាក់ពង្រាយ ដើម្បីជួយក្នុងប្រតិបត្តិការឆ្លើយតបនិងគ្រោះមហន្តរាយនេះ។

Reporter:
scroll to top