ស្ពាននៅឩបទ្វីប Crimea ត្រូវបានគេបំផ្ទុះ និងបណ្តាលឲ្យមានមនុស្សស្លាប់ ២ នាក់ របួសធ្ងន់ម្នាក់

នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2023 តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មានមនុស្សពីរនាក់បានបាត់បង់ជីវិត ហើយកូនស្រីរបស់ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃច័ន្ទ គឺបន្ទាប់ពីមានការបំផ្ទុះនៅលើស្ពាន Crimea ដែលជាសរសៃឈាមផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ហើយវាក៏ជាគម្រោងមួយដ៏មានកិត្យានុភាព របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ។

តាមដានយើងតាមរយៈ Telegram CPN Daily

រូបភាពដែលបានបង្ហាញនៅក្នុងសារព័ត៌មាន Reuters ពីកន្លែងកើតហេតុ បានបង្ហាញថាគ្មានចរាចរណ៍ឆ្លងកាត់ផ្លូវ និងស្ពានផ្លូវដែកប្រវែង 19 គីឡូម៉ែត្រ (12 ម៉ាយ) ដែលតភ្ជាប់ពីរុស្ស៊ីទៅ Crimea ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ 2014 នោះទេ ។

រូបភាព​ដែល​មិន​បាន​ផ្ទៀងផ្ទាត់ ​បាន​បង្ហាញ​រនាំង​ដែក​រមួល កំទេចកំទី និង​រថយន្ត​ដែល​រង​ការ​ខូច​ខាត​នៅ​លើ​ស្ពានដែលបានបំផ្ទុះនោះ។ តាមរយៈខ្សែ​វីដេអូ​ Dash cam បាន​បង្ហាញថា ​អ្នក​បើក​បរ​បាន​ចាប់​ហ្វ្រាំង​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ ប៉ុន្តែទំហំ​នៃ​ការ​ខូច​ខាតយើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

ខាងមន្ត្រី​រុស្ស៊ី​បាន​ហៅគ្រោះមួយនេះ ​ថា​ជា​ស្ថានភាព​អាសន្ន ហើយនៅប៉ុស្តិ៍ Gray Zone របស់រុស្ស៊ី ដែលជាប៉ុស្តិ៍ Telegram មួយដោយធ្វើការជាប់ពាក់ព័ន្ធជាមួយក្រុមទាហ៊ានស៊ីឈ្នួល Wagner បានរាយការណ៍ថាមានការវាយប្រហារពីរ នៅលើស្ពាននោះ កាលពីវេលាម៉ោង 03:04 ព្រឹក (0004 GMT) និង 03:20 ព្រឹក។

ចំពោះឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់ និង​កូនស្រីបាន​រង​របួស​ក្នុង​រថយន្ត​ ។

លោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod បាននិយាយនៅក្នុងសារមួយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ក្មេងស្រីបានរងរបួស” ។ «​អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺ​ឪពុក​ម្ដាយ​របស់​នាង​បានបានបាត់ជីវិតអស់ទៅហើយ។

គាត់បាននិយាយថា “គ្មានពាក្យណាអាចរំងាប់ការឈឺចាប់នៃការបាត់បង់នៅទីនេះបានទេ”  នៅពេលនេះផងដែរ ក្មេង​ស្រី​រង​គ្រោះ​រូបនោះ ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់។

លោក Sergei Aksyonov អភិបាល​ដែល​ដំឡើង​ដោយ​រុស្ស៊ី​បាន​និយាយ​ថា ​ភាព​អាសន្ន​បាន​កើត​ឡើង​នៅ​លើ​សសរ​ទី ១៤៥ នៃ​ស្ពាន ប៉ុន្តែលោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

អ្នកនាំពាក្យរបស់មេបញ្ជាការយោធាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន លោកស្រី Natalia Humeniuk បាននិយាយថា ឧបទ្ទវហេតុនៅលើស្ពាន Crimea អាចជាសកម្មភាពបង្ករឿងមួយនៅខាងក្រុងម៉ូស្គូ។

លោកស្រី Natalia Humeniuk បាននិយាយ ប្រាប់ទូរទស្សន៍ជាតិ Rada ថា “ការបង្កើតការបង្កហេតុដែលអាជ្ញាធរកាន់កាប់នៅ Crimea បានរាយការណ៍ភ្លាមៗថា វាគឺជាវិធីធម្មតានៃការដោះស្រាយបញ្ហារបស់អាជ្ញាធរនៅ Crimea ក៏ដូចជាប្រទេសឈ្លានពានដូចជារុស្ស៊ីតែប៉ុណ្ណោះ” ។

ចំនែកភាគីខាងរុស្ស៊ីវិញ បានចោទប្រកាន់ទៅលើអ៊ុយក្រែនចំពោះការវាយប្រហារលើស្ពានកាលពីខែតុលាឆ្នាំមុនវិញ។ ប៉ុន្តែប្រទេសអ៊ុយក្រែន​ហាក់ដូចជាបាន​ទទួល​ស្គាល់ដោយ​ប្រយោល ​ចំពោះ​ការ​វាយ​ប្រហារ​ប៉ុន្មាន​ខែ​ក្រោយ​នេះ។

លោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa របស់អ៊ុយក្រែនបានបង្ហោះរូបថតនៅលើគណនី Telegram របស់គាត់អំពីអ្វីដែលហាក់ដូចជាបង្ហាញពីផ្នែកនៃស្ពានដែលបាក់។  ហើយរូបភាពនោះ វា​មិន​ទាន់​មានភាពច្បាស់លាស់​ថា តើ​វា​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ណារបស់នរណា​មួយ​នោះ​ទេ។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ខែ​តុលា ឆ្នាំមុនផងដែរ លោក Putin បាន​បញ្ជា​ឱ្យ​ជួសជុល​ស្ពាននោះឡើងវិញ ហើយ​ថែម​ទាំងមានការ​បើក ​រថយន្ត Mercedes ឆ្លង​កាត់​វា​ទៀត​ផង។

ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបាននិយាយថា មានការខូចខាតផ្លូវនៅលើស្ពានដែលខិតទៅជិតឧបទ្វីប Crimea ប៉ុន្តែមិនមានការខូចខាតដល់សសរស្តម្ភនោះទេ។ តែខាងសារព័ត៌មានរយទ័រ​ មិន​បាន​បញ្ជាក់​ថា រឿងនេះបណ្ដាល​មក​ពី​អ្វី​ ទើបបង្ករឲ្យមានការ​ខូចខាត​នោះ​ទេ។

Reporter:
scroll to top