លោកស្រី Paethongtan Shinawatra និយាយថាលោក Pita Limjaroenrat មានឱកាសម្តងទៀត

ទីប្រឹក្សាជាន់ខ្ពស់បក្សលោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin ឲ្យធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំសភារួមគ្នាបដិសេធការតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat នៅថ្ងៃពុធនោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោកស្រី Paetontarn កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងបញ្ជីរបស់បក្សភឿថៃ បាននិយាយថា “គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin សម្រាប់ការប្រកួតនៅថ្ងៃទី 19 ខែកក្កដា វាគឺជាការពិត”។

លោកស្រី Paetongtarn បាននិយាយថា ប៉ុន្តែមុនពេលតែងតាំងលោក Srettha Thavisin ដែលជាបេក្ខជនរបស់គណបក្សភឿថៃ លោកស្រីនឹងគាំទ្រយ៉ាងពេញទំហឹងដល់លោក Pita Limjaroenrat ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ លោក​ស្រី​បាន​បន្ត​ថា ប្រសិន​បើ​សភា​បដិសេធ​លោក Pita ពិតមែននោះ គឺពិតណាស់ ​មាន​តែ​គណបក្ស​ភឿថៃ​ទេ ដែលនឹង​តែងតាំង​លោក​ Srettha Thavisin ។

លោក Pita បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដែលត្រូវការ  ក្នុងអំឡុងពេលការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី 13 ខែកក្កដា។

សម្ព័ន្ធភាពចម្រុះទាំងប្រាំបីបានសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ថាពួកគេនឹងតែងតាំង លោក Pita ទៅកាន់សភានៅថ្ងៃពុធ បើទោះបីជាឥស្សរជនសំខាន់របស់ភឿថៃបាននិយាយថា ការតែងតាំងលោក Pita មិនអាចបន្តជារៀងរហូតក៏ដោយ ។

កាល​ពី​ថ្ងៃ​អង្គារ អ្នកស្រី Paetongtarn បាន​និយាយ​ថា លោកក៏និង គាត់​គាំទ្រ​លោក Srettha Thavisin ផងដែរ ដោយសារ​តែ​គាត់​មាន​ចំណេះដឹង​ផ្នែក​ជំនួញ និង​សេដ្ឋកិច្ច។ លោក Srettha គឺជា​អតីត​ប្រធាន​អាណាចក្រ​អចលនទ្រព្យ Sansiri ដ៏ល្បីឈ្មោះមួយផងដែរ។

“ការផ្តោតសំខាន់គឺនៅពេលដែលយើងអាចបង្កើតរដ្ឋាភិបាលថ្មីបាន វាជាផលប្រយោជន៍សាធារណៈ ពីព្រោះប្រទេសជាតិត្រូវតែដើរទៅមុខ ការផ្តោតទៅលើអ្វីដែលយើងអាចធ្វើដើម្បីអភិវឌ្ឍប្រទេសជាតិ គឺការកសាងទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិ ទើបយើងអាចទាក់ទាញពួកគេបានកាន់តែច្រើន”។

អ្នកយកព័ត៌មានបានសួរលោកស្រីអំពីការសន្យារបស់សមាជិកព្រឹទ្ធសភាម្នាក់ក្នុងការគាំទ្រគណបក្សភឿថៃ ប្រសិនបើខ្លួនដក MFP ចេញពីសម្ព័ន្ធរបស់ខ្លួននោះ។ លោកស្រី Paetongtarn បាននិយាយថា គណបក្សចម្រុះទាំងប្រាំបីនឹងពិភាក្សាអំពីបញ្ហានេះ។

លោក​ស្រី​បាន​ថ្លែង​ថា​៖ «​សូម​ឲ្យ​នាយក​ប្រតិបត្តិ​គណបក្ស​មាន​ការ​ពិភាក្សា​គ្នា​ជាមុនសិន ព្រោះបញ្ហា​នេះ​មាន​លក្ខណៈ​រសើប​ខ្លាំង​ណាស់»។

ក្នុងការឆ្លើយតបនឹងសំណួរផងដែរ​ ទៀតសោត លោកស្រី Paetongtarn បានមានប្រសាសន៍ថា លោកស្រីមិនបានគិតថាតើលោកស្រីនឹងមានផលប័ត្ររដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលថ្មីដែរឬក៏អត់នោះទេ។ 

Reporter:
scroll to top