ប្រទេសន័រវេស និងផាកពិន័យជាប្រចាំថ្ងៃចំនួន $100,000 លើក្រុមហ៊ុន Meta

តាមរយៈទីភ្នាក់ងារការពារទិន្នន័យរបស់ប្រទេសន័រវេស​ក្នុង ទីក្រុង OSLO បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងហាមឃាត់ម្ចាស់ Facebook និង Instagram ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ Meta ពីការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សម្រាប់គោលដៅ ក្នុងការផ្សាយពាណិជ្ជកម្ម ហើយប្រទេសមួយនេះបានគំរាមពិន័យជាប្រាក់ចំនួន 100,000 ដុល្លារជារៀងរាល់ថ្ងៃ ប្រសិនបើក្រុមហ៊ុននៅតែបន្ត។

តាមដានយើងតាមរយៈ Telegram CPN Daily

ការអនុវត្តអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ របស់សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៅទូទាំងទ្វីបអឺរ៉ុប ជុំវិញការព្រួយបារម្ភអំពីភាពឯកជន ជាមួយនឹងការផាកពិន័យយ៉ាងច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អង្គការឃ្លាំមើលរបស់ប្រទេសន័រវេស ឈ្មោះ Datatilsynet បាននិយាយថា Meta បានប្រើប្រាស់ព័ត៌មានដូចជាទីតាំងរបស់អ្នកប្រើប្រាស់ ខ្លឹមសារដែលពួកគេចូលចិត្ត និងការបង្ហោះរបស់ពួកគេសម្រាប់គោលបំណងនៃទិសដៅទីផ្សារ។

អង្គការមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាជ្ញាធរការពារទិន្នន័យន័រវេស ចាត់ទុកថាការអនុវត្ត Meta គឺខុសច្បាប់ ហើយដូច្នេះកំពុងដាក់បម្រាមបណ្តោះអាសន្ននៃការផ្សាយពាណិជ្ជកម្ម និងអាកប្បកិរិយាមួយចំនួននៅលើ Facebook និង Instagram” ថែមទៀតផង។

ការហាមឃាត់នេះនឹងចាប់ផ្តើមនៅថ្ងៃទី 4 ខែសីហា ហើយរយៈពេលបីខែចុងក្រោយនេះ ដើម្បីផ្តល់ពេលវេលាសម្រាប់ក្រុមហ៊ុន Meta ដើម្បីចាត់វិធានការកែតម្រូវ។ ក្រុមហ៊ុននឹងត្រូវពិន័យជាប្រាក់មួយលានក្រូន័រ (100,000 ដុល្លារ) ក្នុងមួយថ្ងៃ ប្រសិនបើក្រុមហ៊ុនដ៏ធំមួយនេះមិនអនុវត្តតាម។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បាននិយាយប្រាប់ AFP នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងវិភាគលើការសម្រេចចិត្តជុំវិញបញ្ហានេះ ប៉ុន្តែវាក៏មិនមានឥទ្ធិពលភ្លាមៗលើសេវាកម្មរបស់យើងនោះទេ” ។

និយតករន័រវេសបានបន្ថែមថា សេចក្តីសម្រេចរបស់ខ្លួនមិនមែនជាការហាមប្រាមលើ Facebook និង Instagram ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ហើយក៏មិនមែនជាការហាមឃាត់លើការផ្សាយពាណិជ្ជកម្មតាមរយៈការបញ្ចេញអាកប្បកិរិយានោះដែរ។

ក្រុមយុទ្ធនាការឯកជនភាពឌីជីថលអូទ្រីស noyb ដែលបានដាក់ពាក្យបណ្តឹងមួយចំនួនប្រឆាំងនឹងសកម្មភាពរបស់ក្រុមហ៊ុន Meta បាននិយាយថា ខ្លួន “ស្វាគមន៍ការសម្រេចចិត្តនេះ ហើយវាជាជំហ៊ានសំខាន់ដំបូងគេ” ហើយយើងសង្ឃឹមថានិយតករទិន្នន័យនៅក្នុងប្រទេសផ្សេងទៀតនឹងអនុវត្តតាម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Meta បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅដើមឆ្នាំនេះ នៅពេលដែលនិយ័តករអឺរ៉ុបបានច្រានចោលមូលដ្ឋានច្បាប់ដែល Meta បានប្រើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សម្រាប់ប្រើប្រាស់ក្នុងការផ្សាយពាណិជ្ជកម្មដែលមានគោលដៅផ្សេង។ ក្នុងនោះក្រុមហ៊ុន Meta បានទទួលរងនូវការធ្លាក់ចុះដ៏សំខាន់មួយផ្សេងទៀតនៅដើមខែនេះ នៅពេលដែលតុលាការយុត្តិធម៌អឺរ៉ុប (E​CJ) បានច្រានចោលដំណោះស្រាយផ្សេងៗរបស់ខ្លួន និងផ្តល់សិទ្ធិអំណាចដល់និយតករប្រឆាំងការទុកចិត្ត ដើម្បីយកបញ្ហាឯកជនភាពទិន្នន័យមកពិចារណានៅពេលធ្វើការស៊ើបអង្កេត។

Reporter:
scroll to top