គណបក្សភឿថៃបានលេចមុខនៅក្នុងជំហរមួយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីសភាកាលពីថ្ងៃពុធបានច្រានចោលការបោះឆ្នោត ដើម្បីតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat សម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីបទប្បញ្ញត្តិនៃកិច្ចប្រជុំសភា។
បន្ទាប់ពីការជជែកដេញដោលជាងប្រាំពីរម៉ោងលើ បទប្បញ្ញត្តិលេខ 41 តើអាចត្រូវបានអនុវត្តប្រឆាំងនឹងការតែងតាំងរបស់លោក Pita ដែរឬទេ ប៉ុន្តែភាគច្រើននៃសមាជិកសភា និងសមាជិកព្រឹទ្ធសភាបានរួមគ្នាបានបោះឆ្នោតគាំទ្របទប្បញ្ញត្តិនោះ។
បទប្បញ្ញត្តិដែលសមាជិកសភា និងព្រឹទ្ធសភាគាំទ្រនោះ គឺជាបទប្បញ្ញត្តិហាមឃាត់សំណើដែលត្រូវបានច្រានចោលដោយសភាមិនឱ្យដាក់ឡើងវិញក្នុងអំឡុងពេលសម័យប្រជុំដដែល។
ពួកគេបានជជែកដេញដោលលើសំណើមុនមួយទាក់ទងនឹងការតែងតាំងនាយករដ្ឋមន្ត្រីរបស់លោក តែត្រូវបានសភាច្រានចោលរួចហើយនៅថ្ងៃទី 13 ខែកក្កដា នៅពេលលោក Pita បរាជ័យក្នុងការបោះឆ្នោតសភាជុំទីមួយ។
បើយោងតាមអ្នកសង្កេតការណ៍បានឱ្យដឹងថា គណបក្សភឿថៃបានលេចចេញជាជួរមុខ ក្នុងការបង្កើតរដ្ឋាភិបាល ហើយឥឡូវនេះគ្រប់ភ្នែកទាំងអស់កំពុងសម្លឹងមើលថាតើគណបក្សនេះនឹងនៅតែជាសម្ព័ន្ធមិត្តរបស់ MFP ដែលស្ថិតក្រោម MoU ដែលពួកគេចុះហត្ថលេខារួមគ្នា។ ក្នុងកាលៈទេសៈផងដែរ ថាតើភឿថៃនឹងស្វែងរកការបង្កើតសម្ព័ន្ធជំនួសដោយនាំយកភាគីនៅក្នុងរដ្ឋាភិបាលដែលនៅក្រៅ និងមិនរាប់បញ្ចូល MFP ដែរឬក៏អត់នោះ ។
គណបក្ស Bhumjaithai, Palang Pracharath និង Chartthaipattana ដែលជាផ្នែកមួយនៃរដ្ឋាភិបាលដែលនៅក្រៅប្រទេស បានប្រឆាំងនឹងផែនការរបស់ MFP ក្នុងការធ្វើវិសោធនកម្មមាត្រា 112 នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថមហាក្សត្រ។
ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនចូលរួមជាមួយរដ្ឋាភិបាលណាមួយឡើយ ប្រសិនបើ MFP ជាផ្នែកមួយនៃការបង្កើតរដ្ឋាភិបាលលើកនេះ។
បន្ទាប់ពីជំនួបនេះត្រូវបានបញ្ចប់ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា៖ «នៅពេលនេះ ភឿថៃ នៅតែរួមដៃជាមួយសម្ព័ន្ធមិត្តដទៃទៀត។
ប៉ុន្តែសម្រាប់ MoU ភឿថៃ និង MFP នឹងត្រូវកែប្រែយ៉ាងណានោះ ខ្ញុំមិនទាន់អាចផ្តល់ព័ត៌មានលម្អិតនៅឡើយទេ ដោយសារសម្ព័ន្ធភាពទាំងប្រាំបីត្រូវតែពិភាក្សាអំពីបញ្ហានេះជាមុនសិន។ ចំពោះត្រង់ចំនុចទីមួយផងដែរ យើងនឹងពិភាក្សាគ្នា ថាតើភាគីបន្ថែមទៀតនឹងត្រូវនាំចូលឬអត់»។
លោកបណ្ឌិត Cholnan ក៏បាននិយាយផងដែរថា ប្រធានសភា លោកគ្រូ Wan Muhamad Noor Matha បានកំណត់ពេលជុំបន្ទាប់នៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
សម្រាប់មេដឹកនាំ Bhumjaithai លោក Anutin Charnvirakul កាលពីថ្ងៃពុធបានរំលឹកឡើងវិញនូវជំហររបស់គណបក្សរបស់ខ្លួន ដែលប្រឆាំងនឹងការប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា 112 របស់ MFP ដដែល។
លោក Anutin បាននិយាយថា “ប្រសិនបើគណបក្សភឿថៃក្លាយជាអ្នកដឹកនាំក្នុងការបង្កើតរដ្ឋាភិបាល ប៉ុន្តែក្រុមចម្រុះនៅតែរួមបញ្ចូល MFP ដែលគ្រោងនឹងធ្វើវិសោធនកម្មផ្នែកទី 112 ខ្ញុំនឹងមិនចូលរួមជាមួយគណបក្សមួយនេះជាដាច់ខាត ព្រោះខ្ញុំក៏មិនចង់មានរដ្ឋាភិបាលបែបនោះ” ។
មេដឹកនាំ Chartthaipattana លោក Varawut Silpa-archa ក៏បាននិយាយផងដែរថា គណបក្សនឹងមិនសហការជាមួយ MFP នោះទេដ៏រាបណាមេដឹកនាំគណបក្សមួយនោះនៅតែទទូចឱ្យធ្វើវិសោធនកម្មមាត្រា 112។ ប៉ុន្តែនៅពេលសួរថា តើគណបក្សនឹងចូលរួមជាមួយសម្ព័ន្ធថ្មីមួយដែលដឹកនាំដោយគណបក្សភឿថៃឬយ៉ាងណានោះ ? លោក Varawut បាននិយាយថា វាហាក់ដូចជាឆាប់រហ័សពេកហើយ ក្នុងការពិភាក្សាអំពីបញ្ហានេះ។
បើយោងតាមប្រភពមួយបានឲ្យដឹងថា នៅក្នុងគណបក្សភឿថៃបាននិយាយថា គណបក្សគួរតែត្រូវបានផ្តល់ឱកាសឱ្យតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនសម្រាប់ការបោះឆ្នោតជុំបន្ទាប់ គឺបន្ទាប់ពីការតែងតាំងលោក Pita ត្រូវបានច្រានចោល។
ប្រភពដដែលបាននិយាយទៀតថា ភឿថៃឥឡូវនេះបានប្រមូលផ្តុំការគាំទ្រគ្រប់គ្រាន់ពី Bhumjaithai, PPRP និង Chartthaipattana ដោយមានសមាជិកសភាចំនួន 282 បញ្ចូលគ្នា ដើម្បីបង្កើតរដ្ឋាភិបាលដែលមានស្ថិរភាព។ ប្រភពបាននិយាយថា ភាគច្រើននៃសមាជិកព្រឹទ្ធសភាចំនួន 250 ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំ PPRP លោក Prawit Wongsuwon ក៏ត្រូវបានគេរំពឹងថានឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយគណបក្សភឿថៃផងដែរ។
ប្រភពមួយនេះបាននិយាយទៀតថា “MFP នឹងមិនត្រូវបានបង្ខំឱ្យចេញពីសម្ព័ន្ធថ្មី [ដឹកនាំដោយភឿថៃ] នោះទេ ប៉ុន្តែយើងនឹងអនុញ្ញាតឱ្យមេដឹកនាំគណបក្សមួយនេះ ត្រូវចេះគិតដោយខ្លួនឯងថា តើវាគួរតែជាផ្នែកមួយនៃក្រុមចម្រុះដែរឬទេ ព្រោះថារឿងមួយនេះនឹងបង្ករឱ្យមានការជាប់គាំងក្នុងនយោបាយ” ។