ក្រុមប្រឆាំងរបស់ប្រទេសកេនយ៉ាបានកំណត់សម្រាប់ថ្ងៃទីពីរនៃការតវ៉ាដំឡើងពន្ធ

នៅថ្ងៃពុធ ទី 20 ឆ្នាំ 2023 បើយោងតាមរយៈទីភ្នាក់ងារសារព័ត៌មានរយទ័របានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលរបស់ប្រទេសកេនយ៉ា បានតំឡើងពន្ធលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ វាបានបណ្តាលឲ្យមេដឹកនាំគណបក្សប្រឆាំង និងប្រជាជន ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត គ្រោងនឹងធ្វើបាតុកម្មជាថ្ងៃទី ពីរ នៅថ្ងៃព្រហស្បតិ៍។ ក្នុងនោះផងដែរគេបានសង្កេតឃើញថា ក្រុមអ្នកតវាបានប៉ះទង្គិចជាមួយនិងប៉ូលីស ដែលជាហេតុនាំឲ្យមានការចាប់ខ្លួនក្រុមអ្នកតវាប្រមាណ 300 នាក់កាលពីថ្ងៃពុធ។

តាមដានយើងតាមរយៈ Telegram CPN Daily

មេដឹកនាំប្រឆាំង Azimio លោក Raila Odinga បានសរសេរនៅលើ Twitter ថា “សំឡេងរបស់ប្រជាជនត្រូវតែឮ ព្រោះការតវ៉ាដោយសន្តិវិធីរបស់យើងនៅតែបន្ត” ។

បាតុកម្ម​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ​ គឺ​ជា​ការ​តវ៉ា​ជុំ​ទី​បី​ ដែល​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ក្នុង​ខែ​នេះ។

ក្នុងបាតុកម្មនោះផងដែរមានមនុស្ស​ជា​ច្រើន​នាក់​ ត្រូវ​បាន​គេ​រាយការណ៍​ថា ​ត្រូវ​បាន​បាញ់​សម្លាប់ ហើយខ្លះទៀត​អាចគេសម្លាប់​កាលនៅ​ថ្ងៃ​ពុធ ព្រោះ​មេដឹកនាំ​ប្រឆាំង​ជាន់​ខ្ពស់​ត្រូវ​បានគេ​ចាប់​ខ្លួន​ គឺបន្ទាប់​ពី​បាតុករ​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស នៅពេលនោះផងដែរ​កង​កម្លាំង​សន្តិសុខ​ក៏បានឆ្លើយតបដោយការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

កាសែត The Nation បានរាយការណ៍ថា គណបក្សប្រឆាំង Azimio របស់ Odinga បានអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួនប្រមូលផ្តុំនៅទីលាន Huruma ទីលាន Kangemi និង Central Park ក្នុងរដ្ឋធានី Nairobi កាលពីថ្ងៃព្រហស្បតិ៍។

មេធាវីសម្រាប់អតីតមេដឹកនាំក្រុមឧក្រិដ្ឋជន Mungiki គឺត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Odinga បាននិយាយថា Njenga ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។

កាសែតThe Nation បានបង្ហោះរូបភាពនៅលើ Twitter ដែលខ្លួនបាននិយាយថា ការបង្ហាញពីមន្ត្រីប្រដាប់អាវុធដែលកំពុងរង់ចាំនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលរបស់ Nairobi ដែលជាកន្លែងដែលមាន “ភាពធម្មតា ” នេះបើគិតត្រឹមម៉ោង 09: 00 ម៉ោងក្នុងស្រុក (06:00 GMT)។

អ្នកនយោបាយជើងចាស់ Odinga បានចាញ់ការបោះឆ្នោតកាលពីខែសីហាឆ្នាំមុន ដោយមេដឹកនាំគណបក្សប្រឆាំងរូបនេះបានចាញ់ប្រធានាធិបតី លោក William Ruto ដែលជាការចាញ់ការបោះឆ្នោតលើកទីប្រាំរបស់គាត់ជាប់ៗគ្នា។

លោក Odinga បានស្នើម្តងហើយម្តងទៀតឱ្យអ្នកដើរតាមរបស់គាត់ឱ្យចូលរួមក្នុង សកម្មភាពនៃការមិនស្តាប់បង្គាប់ស៊ីវិល ប្រឆាំងនឹងរដ្ឋាភិបាលដែលគាត់បានចោទប្រកាន់ពីការបង្កើនថ្លៃដើម នៃការរស់នៅនិងការបង្រួបបង្រួមអំណាច។

លោកប្រធានាធិបតី William Ruto  ធ្លាប់បានសន្យាថានឹងស្វែងរកផលប្រយោជន៍ជូនប្រជាជនក្រីក្រ ប៉ុន្តែគាត់បានឃើញតម្លៃនៃទំនិញជាមូលដ្ឋាននៅក្រោមការគ្រប់គ្រងរបស់គាត់គឺមានការឡើងថ្លៃ។ ព្រោះថារដ្ឋាភិបាល​បាន​អះអាង​ថា ពន្ធ​ខ្ពស់​គឺជារឿងមួយដ៏​ចាំបាច់​ដើម្បី​ជួយ​ដោះស្រាយ​ការ​សងបំណុល​ដែល​កើនឡើង និង​ដើម្បី​ផ្តល់​មូលនិធិ​ដល់​គំនិត​ផ្តួចផ្តើម​បង្កើត​ការងារផងដែរ។

scroll to top