បើយោងតាមទីភ្នាក់ងារសារព័ត៌មានរយទ័រ នៅថ្ងៃទី២០ ខែកក្កដា បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គឺត្រូវបានប្រទេសរុស្ស៊ីធ្វើឱ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកមានការកើនឡើង ដោយសាររុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសទាំងយប់ លើកំពង់ផែអ៊ុយក្រែន ដើម្បីបង្ករជាការគម្រាមកំហែងលើនាវាដែលដឹកជញ្ជូននៅក្នុងសមុទ្រខ្មៅ។
ការវាយប្រកាលពីយប់ថ្ងៃព្រហស្បតិ៍បានធ្វើឲ្យជនស៊ីវិលប្រមាណ 27 នាក់ បានរងរបួស នៅក្នុងកំពុងផែព្រមទាំងបានដុតបំផ្លាញអគារស្ថានកុងស៊ុលរបស់ប្រទេសចិននៅទីក្រុង Odesa ថែមទៀតផង។
សហរដ្ឋអាមេរិកបាននិយាយថា ការព្រមានរបស់រុស្ស៊ីចំពោះកប៉ាល់ដឹកទំនិញគឺចង់បង្ហាញថា ទីក្រុងមូស្គូអាចនឹងវាយប្រហារនាវានៅសមុទ្រ បន្ទាប់ពីការដកខ្លួនរបស់ទីក្រុងម៉ូស្គូកាលពីថ្ងៃច័ន្ទលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ។ សញ្ញាដែលថារុស្ស៊ីសុខចិត្តប្រើកម្លាំងដើម្បីដាក់ចេញការបិទផ្លូវជាថ្មីលើប្រទេសនាំចេញអាហារធំបំផុតមួយរបស់ពិភពលោក បានធ្វើឲ្យតម្លៃនៃគ្រាប់ធញ្ញជាតិនៅក្នុងពិភពលោកកាន់តែកើនឡើង។
ទីក្រុងមូស្គូនិយាយថាខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលមានអាយុមួយឆ្នាំដោយគ្មានលក្ខខណ្ឌល្អប្រសើរសម្រាប់ការលក់អាហារ និងជីផ្ទាល់ខ្លួននោះទេ។
បេសកកម្មរបស់អង្គការសហប្រជាជាតិនៃចក្រភពអង់គ្លេសបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ដោយស្តីពី “ផលវិបាកមនុស្សធម៌” នៃការដកខ្លួនរបស់ប្រទេសរុស្ស៊ី។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ហើយបានព្រមានថា “ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអាចជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ” ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា “ការវាយប្រហារទាំងនេះក៏កំពុងមានផលប៉ះពាល់ផងដែរ លើសពីអ៊ុយក្រែន” ដោយវាបានបន្ថែមតម្លៃស្រូវសាលី និងពោតកាន់តែខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលងាយរងគ្រោះនៅភាគខាងត្បូងពិភពលោក។
សម្រាប់ទីក្រុងកៀវសង្ឃឹមថា នឹងអាចបន្តការនាំចេញដោយគ្មានការចូលរួមពីរុស្ស៊ី ប៉ុន្តែគ្មានកប៉ាល់ណាបានធ្វើដំណើរចេញពីកំពង់ផែរបស់ខ្លួនទេ ចាប់តាំងពីទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយក្រុមហ៊ុនធានារ៉ាប់រងមានការងឿងឆ្ងល់អំពីរឿងនេះ ថាតើត្រូវធានាលើគោលនយោបាយសម្រាប់ពាណិជ្ជកម្មនៅក្នុងតំបន់សង្គ្រាមដែរឬទេ។
ព្រោះថាចាប់តាំងពីការចាកចេញពីកិច្ចព្រមព្រៀងនេះ ទីក្រុងមូស្គូបានបាញ់កាំជ្រួចធ្លាក់រាល់យប់ទៅលើទីក្រុងកំពង់ផែធំបំផុតពីររបស់អ៊ុយក្រែនគឺ Odesa និង Mykolaiv ។
អភិបាលតំបន់ Odesa លោក Oleh Kiper បានបង្ហោះរូបភាពតាមអ៊ីនធឺណិត នៃអគារកុងស៊ុលរបស់ប្រទេសចិនដែលមានបង្អួចខូច។ វាមានទីតាំងនៅកណ្តាលទីក្រុង Odesa ឆ្លងកាត់ផ្លូវរថភ្លើងពីកំពង់ផែ។ ក្នុងនោះផងដែរ ក្រសួងការបរទេសចិនបាននិយាយថា រលកនៃការផ្ទុះនេះ “បានបំផ្លាញផ្នែកខ្លះនៃជញ្ជាំង និងផ្ទាំងបង្អួចនៃការិយាល័យកុងស៊ុល”។
លោក Oleh Kiper បាននិយាយនៅលើ Telegram ថា “អ្នកឈ្លានពានមានចេតនាវាយលុកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ – អគាររដ្ឋបាល និងលំនៅដ្ឋាននៅក្បែរនោះ ទើបបណ្តាលឲ្យរងការខូចខាតបែបនេះ” ។
នៅខាងទីក្រុង Mykolaiv វិញក្រុមអ្នកពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឯអគារលំនៅដ្ឋាន stucco ពណ៌ផ្កាឈូក ហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ អគារលំនៅឋានមួយចំនួនផ្សេងទៀតនៅទីនោះក៏រងការខូចខាតផងដែរ។
ទីក្រុងមូស្គូបានពណ៌នាការវាយប្រហារកំពង់ផែធំៗរបស់អ៊ុយក្រែន ថាជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានរបស់ប្រទេសរុស្ស៊ីក្នុងតំបន់គ្រីមៀកាលពីថ្ងៃច័ន្ទ។ ដោយភាគីខាងរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារសងសឹករបស់ខ្លួនកំពុងតែបន្ត ដោយជាការវាយប្រហារគ្រប់គោលដៅរបស់ខ្លួនគ្រប់តំបន់ ជាពិសេសគឺនៅ Odesa និង Mykolaiv ។
នៅក្នុងការគំរាមកំហែងយ៉ាងច្បាស់លាស់បំផុតរបស់ខ្លួន យោធារុស្ស៊ីបានប្រកាសថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែនចាប់ពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា អាចផ្ទុកសព្វាវុធ ហើយប្រទេសដែលមានទង់ជាតិរបស់ពួកគេជាភាគីនៃសង្គ្រាមនៅខាងអ៊ុយក្រែន។ ខាងរុស្ស៊ីបាននិយាយទៀតថា ខ្លួនកំពុងប្រកាសផ្នែកខ្លះនៃសមុទ្រខ្មៅថាគ្មានសុវត្ថិភាពថែមទៀតផង។
ចំពោះក្រុង Kyiv បានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ដោយប្រកាស វិធានការស្រដៀងគ្នានេះ ដោយនិយាយថាខ្លួននឹងពិចារណាលើនាវាដែលចងសម្រាប់រុស្ស៊ី ឬទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ីក៏ត្រូវកាន់អាវុធដែរ។
សម្រាប់ទីក្រុងវ៉ាស៊ីនតោនបានហៅការគំរាមកំហែងរបស់រុស្ស៊ីថា ជាសញ្ញាមួយដែលទីក្រុងម៉ូស្គូអាចវាយប្រហារលើការដឹកជញ្ជូនជនស៊ីវិល។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា ប្រទេសរបស់លោកមិនបានរៀបចំធ្វើ ដូចអ្វីដែលសហរដ្ឋអាមេរិកបានគិតនោះទេ។