ចំណាត់ការចុងក្រោយរបស់ប្រទេសហូឡង់ដ៍ ដើម្បីហាមឃាត់កប៉ាល់ពីការចតនាវាកម្សាន្តនៅកណ្តាលទីក្រុង រឿងនេះបានកើតឡើងបន្ទាប់ពីទីក្រុង Amsterdam បានចាប់ផ្តើមយុទ្ធនាការ “នៅឱ្យឆ្ងាយ” ដើម្បីបំបាក់ទឹកចិត្តអ្នកចូលរួមក្នុងពិធីជប់លៀងរបស់ជនជាតិអង់គ្លេស និងហាមឃាត់ការជក់បារីនៅតាមផ្លូវនៃសង្កាត់ភ្លើងក្រហម ដែលជាទីកន្លែងដ៏ល្បីល្បាញរបស់ខ្លួន។
អ្នកនយោបាយនៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់បាននិយាយថា កប៉ាល់ទេសចរណ៍គឺ “មិនស៊ីគ្នា” ជាមួយនឹងមហិច្ឆតានិរន្តរភាពរបស់ពួកគេសម្រាប់ទីក្រុងមួយនេះទេ បើទោះបីជាវាមានទំហំតូចក៏ដោយ តែវាគឺជានាវាមួយក្នុងចំណោមនាវាដែលមកទស្សនាច្រើនបំផុតនៅអឺរ៉ុបក៏ដោយ។
ទីក្រុង Amsterdam គឺជា រដ្ឋធានី និង ទីក្រុងដែលមានប្រជាជនច្រើនបំផុត នៃ ប្រទេសហូឡង់ ដោយមានទីក្រុងឡាអេ ជាអាសនៈរបស់រដ្ឋាភិបាល។ ទីក្រុង Amsterdam គឺជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ព្រមទាំងជាមជ្ឈមណ្ឌលនៃការផលិតសិល្បៈខាងលោកិយ។ នៅសតវត្សទី 19 និងទី 20 ទីក្រុងមួយនេះបានពង្រីកខ្លួន ដោយបូករួមសង្កាត់ និងជាយក្រុងថ្មីជាច្រើនត្រូវបានគ្រោង និងសាងសង់។ ប្រឡាយ នៃទីក្រុង Amsterdam និង ខ្សែការពារនៃសតវត្សទី 19-20 នៃទីក្រុង Amsterdamទាំងពីរស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថែមទៀតផង។
ភាពទាក់ទាញសំខាន់ៗរបស់ទីក្រុង Amsterdam រួមមាន ប្រឡាយប្រវត្តិសាស្ត្រ សារមន្ទីរ Rijksmuseum ដែល ជាសារមន្ទីររដ្ឋជាមួយនឹងការប្រមូលផ្តុំដ៏ធំនៃសិល្បៈយុគសម័យមាសរបស់ប្រទេសហូឡង់។ សារមន្ទីរ Van Gogh Dam Square ដែលជាកន្លែងដែល ព្រះបរមរាជវាំងនៃទីក្រុង Amsterdam និងអតីតសាលាក្រុង ( stadhuis ) មានទីតាំងនៅ សារមន្ទីរ Amsterdam សារមន្ទីរ Stedelijk ជាមួយនឹងសិល្បៈទំនើប Hermitage Amsterdam សាលប្រគុំតន្ត្រី Concertgebouw ផ្ទះ Anne Frank សារមន្ទីរ Het Scheepvaartmuseum បទពិសោធន៍ Heineken Natura Artis Magistra Hortus Botanicus NEMO តំបន់ភ្លើងក្រហម និង ហាងកាហ្វេកញ្ឆា ជាច្រើន ។
នៅក្នុងខែកុម្ភៈ ក្រុមប្រឹក្សាក៏បាន ហាមឃាត់ប្រជាជនពីការជក់បារីនៅតាមដងផ្លូវ នៃសង្កាត់ភ្លើងក្រហមដ៏ល្បីល្បាញរបស់ទីក្រុង ហើយបានបញ្ជាឱ្យបិទបារ និងភោជនីយដ្ឋាននៅម៉ោង 2 ព្រឹកថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ។
ការហាមប្រាមកប៉ាល់ទេសចរណ៍នឹងបណ្តាលឱ្យមានការបិទចំណតកណ្តាលរបស់ទីក្រុង នៅលើ River IJ នៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Amsterdam ។
សំណើនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាទីក្រុងភាគច្រើន ដែលគ្រប់គ្រងដោយក្រុមចម្រុះនៃគណបក្សប្រជាធិបតេយ្យកណ្តាល 66 (D66) សង្គមប្រជាធិបតេយ្យ PvdA និងក្រុមអ្នកបរិស្ថាន GroenLinks ។
អ្នកនយោបាយ D66 លោកស្រី Ilana Rooderkerk ដែលបានប្រៀបធៀបអ្នកដំណើរតាមនាវាទៅនឹង “គ្រោះកាច” នៅក្នុងគំនិតមួយកាលពីខែមុនបាននិយាយថាទីក្រុង Amsterdam នឹង “មានការជិះទូក ដែលវាមានលក្ខណៈបានប្រសើរជាង” កប៉ាល់ទេសចរណ៍។
លោកស្រីបានសរសេរនៅលើ Twitter ថា “នាវាដែលបំពុលបរិស្ថានមិនស្របតាមមហិច្ឆតាប្រកបដោយនិរន្តរភាពរបស់ទីក្រុង Amsterdam”នោះឡើយ។
ហើយការចតកប៉ាល់កម្សាន្តនៅកណ្តាលទីក្រុង ក៏វាមិនសមនឹងកិច្ចការប្រយុទ្ធប្រឆាំងនឹងវិស័យទេសចរណ៍យើងនោះទេ»។
នៅក្នុងបទសម្ភាសន៍ទូលំទូលាយជាមួយ Bloomberg កាលពីឆ្នាំមុន លោកស្រីបាននិយាយថា “ទីក្រុង Amsterdam នឹងស្វាគមន៍អ្នកទេសចរណ៍ប្រមាណ 22 លាននាក់ក្នុងមួយឆ្នាំ ចំពោះចំនួនមួយនេះគឺច្រើនពេកក៏ពិតមែន។
ក្រុង Amsterdam មិនមែនជាកន្លែងទេសចរណ៍តែមួយមុខនោះទេ តែវាគឺ”ជាកន្លែងដែលអ្នកគួរតែទៅ ប្រសិនបើអ្នកកំពុងស្វែងរកសារមន្ទីរដ៏ស្រស់ស្អាត ឬដើម្បីទស្សនាវប្បធម៌ក្រោមដី ឬប្រសិនបើអ្នកចង់ចូលរួមមោទនភាពរបស់យើង”។
ចំពោះទីក្រុង Amsterdam មិនមែនជាទីក្រុងអឺរ៉ុបដំបូងគេដែលហាមមិនឱ្យនាវាកម្សាន្តចេញពីកណ្តាលទីក្រុងរបស់ខ្លួននោះទេ។
ព្រោះថាទីក្រុង Venice បានហាមឃាត់នាវាទេសចរណ៍ចេញពីកណ្តាលទីក្រុងរបស់ខ្លួនក្នុងខែមេសា ឆ្នាំ 2021 មកម្ល៉េះ គឺបន្ទាប់ពីមានការស្នើសុំពីស្ថាប័នវប្បធម៌របស់អង្គការសហប្រជាជាតិ Unesco ។
ខណៈពេលដែល Barcelona មិនបានហាមឃាត់នាវាទេសចរណ៍ទាំងស្រុងនោះទេ តែពួកគេក៏បានខិតខំប្រឹងប្រែងដើម្បីកំណត់ចំនួនដែលមកដល់ក្នុងការចតរបស់ខ្លួនផងដែរ។
នៅពេលនេះ ផងដែរប្រទេសហូងឡង់ដ៍ក៏មានបំណងចង់កាត់បន្ថយចំនួនភ្ញៀវទេសចរណ៍តាមនាវាពី ៤០ ម៉ឺននាក់ក្នុងមួយខែ មកត្រឹម ២០០ ០០០នាក់ វិញដើម្បីកាត់បន្ថយការបំពុលនៃបរិស្ថាន ។