ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​ក្រិក​នៅតែបន្តការ​ឆាបឆេះ​ នាំឲ្យអ្នក​ទេសចរ​ច្រើន​ទៀត​ត្រូវ​ហោះ​ចេញ និងលុបចោលការ

តាមទីភ្នាក់ងារសារព័ត៌មាន(Reuters) ​នៅក្នុងថ្ងៃទី 25 ខែកក្កដា បានឲ្យដឹងថា កោះRHODES ដែលជាកោះធំជាងគេនៅក្នុងប្រទេសក្រិក គឺកំពុងតែប្រយុទ្ធដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃនៅលើកោះមួយនេះអស់រយៈពេលប្រាំពីរថ្ងៃ បើគិតត្រឹមថ្ងៃអង្គារ ខណៈដែលអ្នកទេសចររាប់រយនាក់ដែលត្រូវបានបង្ខំឱ្យជម្លៀសកាលពីថ្ងៃមុនត្រូវបានគេរំពឹងថានឹងហោះហើរត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

តាមដានយើងតាមរយៈ Telegram CPN Daily

មានមនុស្សប្រហែល 20,000 នាក់​ ត្រូវចាកចេញពីផ្ទះសំណាក់ និងសណ្ឋាគារក្នុងទីក្រុង Rhodes កាលពីចុងសប្តាហ៍មុន បន្ទាប់ពីភ្លើងឆេះព្រៃបានឆាបឆេះដល់រមណីដ្ឋានទេសចរណ៍ និងអគារមួយចំនួនក៏រងនូវការខូចខាតដោយសារគ្រោះមហន្តរាយនៃភ្លើតឆេះព្រៃបានរីករាលដាលរហូតទៅដល់ ឆ្នេរនានានៅភាគអាគ្នេយ៍នៃកោះដ៏ខៀវស្រងាត់មួយនេះ។

អ្នកឈប់សម្រាកជាង 2,000 នាក់បានត្រឡប់ទៅផ្ទះវិញតាមយន្តហោះកាលពីថ្ងៃច័ន្ទ ហើយជើងហោះហើរជាច្រើនទៀតត្រូវបានគេរំពឹងទុកថានិងផ្អាកការហោះហើរមកកាន់កោះ Rhodes នៅថ្ងៃអង្គារ ហើយប្រតិបត្តិករទេសចរណ៍ក៏បានលុបចោលការធ្វើដំណើរនាពេលខាងមុខទៀតផងដែរ។

ប្រទេសក្រិចតែងតែរងការវាយប្រហារដោយភ្លើងឆេះព្រៃក្នុងរដូវក្តៅ ប៉ុន្តែការប្រែប្រួលអាកាសធាតុបាននាំឱ្យមាន​រលកកំដៅកាន់តែខ្លាំងបន្ថែមទៀតនៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ដែលបង្កើនការព្រួយបារម្ភថាអ្នកទេសចរនឹងកាន់តែថយចុះ។

ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ ដែលត្រូវបានជួយដោយកងកម្លាំងមកពីប្រទេសទួរគី និងស្លូវ៉ាគី បានប្រយុទ្ធនិងការពន្លត់ភ្លើងនៅជិតភូមិ Gennadi និង Vati នៅភាគអាគ្នេយ៍នៃទីក្រុង Rhodes ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះឡើងវិញក្នុងស្ថានភាពក្តៅ និងខ្យល់ខ្លាំង។

ភ្លើង​ឆេះ​ព្រៃ​ក៏​បាន​ឆាបឆេះ​នៅ​លើ​កោះ Corfu ភាគ​ខាងលិច​ប្រទេស​ក្រិ​ក និង​កោះ Evia ជិត​រដ្ឋធានី Athens ផងដែរ ។

បើយោងតាមមន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​និយាយប្រាប់អ្នកយកព័ត៌មាន​រ៉យទ័រ​ថា​៖ «​ភ្លើង​បាន​ឆាបឆេះ​ឡើង​វិញ​នៅ​ទូទាំង​ប្រទេសក្រិច ប៉ុន្តែយើងក៏នៅតែ​មិន​មាន​ដំណោះស្រាយ​ណា​មួយនៅឡើយទេ »។

កោះរបស់ប្រទេសក្រិចគឺជាកោះមួយដែលមានមានប្រជាប្រិយភាពជាមួយអ្នកដើរលេងកម្សាន្តពេលថ្ងៃលិច ហើយអ្នកទេសចរណ៍ភាគច្រើនគឺមកពីជុំវិញអឺរ៉ុបក្នុងរដូវក្តៅ ជាពិសេសជនជាតិអង់គ្លេស និងអាល្លឺម៉ង់។

TUI ដែលជាប្រតិបត្តិករទេសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកបាននិយាយថា ខ្លួនកំពុងលុបចោលការធ្វើដំណើរទៅកាន់ទីក្រុង Rhodes រហូតដល់ថ្ងៃសុក្រ ហើយការលុបចោលគឺមិនមានការគិតថ្លៃ ឬក៏អ្នកកក់សំបុត្រទាំងអស់ក៏អាចកក់ឡើងវិញ ដោយជ្រើសរើសគោលដៅផ្សេងទៀត។ 

ប្រតិបត្តិករបាននិយាយទៀតថា មកទល់និងពេលនេះអតិថិជនប្រមាណ 39,000 នាក់ គឺកំពុងតែស្ថិនៅលើកោះ Rhodes នៅឡើយ នេះបើគិតត្រឹមល្ងាចថ្ងៃអាទិត្យ។

ក្រសួងការបរទេសហូឡង់បានចេញការប្រកាស់អាសន្នសម្រាប់ការធ្វើដំណើររបស់ប្រជាជនខ្លួន ដែលចង់ទៅកម្សាន្តទៅកាន់ទីក្រុង Rhodes ក៏ដូចជាកោះ Corfu និង Evia ជាដើម។ល។

ចំពោះប្រទេសក្រិចផ្ទាល់ បានឃើញសីតុណ្ហភាពខ្ពស់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានព្យាករណ៍ថាកំដៅនឹងកើនឡើងខ្លាំងរហូតដល់ថ្ងៃពុធ ដែលលើសពី 44 អង្សាសេ (111.2 Fahrenheit) នៅក្នុងតំបន់កោះមួយចំនួន។ ដូច្នេះហើយទើបអាជ្ញាធរការពារជនស៊ីវិលបានព្រមានពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃនៅ Rhodes និងនៅលើកោះ Crete កាលពីថ្ងៃអង្គារ ដើម្បីកាត់បន្ថយហនិភ័យដល់អ្នកដែលនៅលើកោះ។

ជាក់ស្តែងវិស័យទេសចរណ៍នៅក្នុងប្រទេសក្រិចមានចំនួន 18% នៃទិន្នផលក្នុងស្រុកសរុប មួយក្នុងចំនោមការងារចំនួនប្រាំ។ ចំពោះនៅលើកោះ Rhodes និងកោះក្រិកជាច្រើនទៀត ការពឹងផ្អែកលើវិស័យទេសចរណ៍គឺពិតជាមានចំនួនកាន់តែធំ។

Reporter:
scroll to top