យោងតាមទីភ្នាក់ងារសារព័ត៌មាន(Reuters) បានឲ្យដឹងថា នៅថ្ងៃទី 25 ខែកក្កដា យោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារបានរាយការណ៍ថា ពួកគេបានធ្វើឱ្យមានការជឿនលឿនតិចតួចនៅការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងអ៊ុយក្រែននិងភាគខាងត្បូងនៃ Bakhmut ។
នៅក្នុងការវាយលុកដែលបានចាប់ផ្តើមកាលពីដើមខែមុន ទីក្រុង Kyiv កំពុងព្យាយាមជំរុញឲ្យកងកម្លាំងរបស់ប្រទេសរុស្ស៊ីត្រឡប់ទៅភាគខាងកើតអ៊ុយក្រែនវិញ ហើយឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូង ដើម្បីបំបែកស្ពាននៅតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។
បើទោះជាវឌ្ឍនភាពមានភាពមានការយឺតយ៉ាវជាងការរំពឹងទុកក៏ពិតមែន ប៉ុន្តែអ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងព្យាយាមកាត់បន្ថយការស្លាប់ និងរបួសក្នុងកម្រឹតអប្បបរមាប៉ុណ្ណោះ ខណៈដែលកងកម្លាំងរបស់ខ្លួនប្រឈមមុខនឹងខ្សែការពាររុស្ស៊ីដែលមានភាពរឹងមាំនិងពោពេញទៅដោយគ្រាប់មីនក៏ដោយ។
លោក Andriy Kovaliov អ្នកនាំពាក្យនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធបាននិយាយថា កងទ័ពអ៊ុយក្រែនបានឆ្ពោះទៅមុខក្នុងទិសដៅនៃភូមិ Staromayorske ភាគអាគ្នេយ៍ នៅជិតកន្លែងតាំងទីលំនៅដែលអ៊ុយក្រែនដណ្តើមបានមកវិញកាលពីខែមុននៅក្នុងតំបន់ Donetsk ។
លោកបាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងពង្រឹងទីតាំងដែលពួកគេបានកាន់កាប់ ហើយកងកម្លាំងរុស្ស៊ីក៏កំពុងបង្កើនការតស៊ូយ៉ាងខ្លាំងផងដែរ។
លោកបាននិយាយទៀតថា នៅភាគខាងកើត កងទ័ពអ៊ុយក្រែនបានបណ្តេញអង្គភាពរុស្ស៊ីចេញពីទីតាំងក្បែរភូមិ Andriivka ក្នុងភាគនិរតីនៃទីក្រុង Bakhmut ដែលរងការបំផ្លិចបំផ្លាញយ៉ាងច្រើន បន្ទាប់ពីកងកម្លាំងរុស្ស៊ីដណ្តើមបានកាលពីខែឧសភា។
លោកបានបន្តថា កងកម្លាំងអ៊ុយក្រែនក៏កំពុងធ្វើប្រតិបត្តិការវាយលុកនៅភាគខាងជើង និងខាងត្បូងក្រុង Bakhmut បន្ថែមទៀតផងដែរ។
មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រោមជំនួយដោយអាវុធដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិច ទីក្រុង Kyiv បានដណ្តើមយកមកវិញនូវផ្ទៃដីជាង 192 គីឡូម៉ែត្រការ៉េ (74.13 គីឡូម៉ែត្រការ៉េ) នៅភាគខាងត្បូង និង 35 គីឡូម៉ែត្រការ៉េនៅភាគខាងកើតចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់ខ្លួន កន្លងមក ។
ចំនែកឯភាគីខាងរុស្ស៊ីវិញ នៅតែកាន់កាប់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេល 17 ខែបន្ទាប់ពីការលុកលុយយ៉ាងពេញលក្ខណៈរបស់ខ្លួន ហើយពួកគេក៏មិនបានទទួលស្គាល់ថាអ៊ុយក្រែនទទួលបានផលចំណេញក្នុងការវាយលុកនោះដែរ។ របាយការណ៍របស់រុស្ស៊ីអំពីការប្រយុទ្ធគ្នា ដោយមានការគូររូបភាពផ្សេងពីទីក្រុង Kyiv ហើយខាងរុស្ស៊ីនៅតែធ្វើការ វាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ នៅទូទាំងប្រទេសអ៊ុយក្រែន។