លោក ថាក់ស៊ីន ស្នើ​ឲ្យ​សាច់ញាតិ​របស់​អ្នក​បើក​បរ​ពន្យារ​ពេល​ធ្វើ​ពិធី ដើម្បី​គាត់​អាច​ចូល​រួម

អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបាននិរទេសខ្លួនឯង បានប្តេជ្ញាថានឹងវិលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចូលរួមពិធីបូជាសពអតីតអ្នកបើកបររបស់លោក។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Wichai Changlek អតីតអ្នកបើកបរផ្ទាល់ខ្លួនរបស់លោកថាក់ស៊ីន បានទទួលមរណភាពកាលពីសប្តាហ៍មុនក្នុងជន្មាយុ ៧៣ ឆ្នាំ។

ក្រុមគ្រួសារ Shinawatra រួមទាំងកូនស្រីពីរនាក់របស់លោកថាក់ស៊ីនគឺលោកស្រី Paetongtarn និង លោកស្រី Pinthongta បានចូលរួមពិធីបុណ្យសពមួយនេះ។

លោក ថាក់ស៊ីន បាន​ផ្ញើ​កម្រង​ផ្កា ព្រមទាំងផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Wichai និងជំរុញឱ្យពួកគេរង់ចាំការវិលត្រឡប់មកវិញមុនពេលបូជាសព ដូច្នេះលោកអាចទៅគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់បាន។

លោកថាក់ស៊ីនដែលត្រូវបានគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ 2006 បានរស់នៅក្រៅប្រទេសចាប់តាំងពីឆ្នាំ 2008 នៅពេលដែលគាត់បានភៀសខ្លួនចេញពីប្រទេសមុនការកាត់ទោសពីបទរំលោភអំណាច។ លោក​បាន​និយាយ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ថា លោក​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ហើយ​លោកក៏បានត្រៀម​ខ្លួនរួចជាស្រេចដើម្បី​ប្រឈម​មុខ​នឹង​ផល​វិបាកនៃ​ផ្លូវ​ច្បាប់ថែមទៀតផង។

លោក​បាន​សង្ឃឹម​ថា​នឹង​ត្រលប់​មក​វិញ​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ ​ថ្មីៗ​នេះលោក​បាន​ប្តូរ​ចិត្ត ​ដោយ​លោកបាននិយាយ​ថា​គាត់​មិន​ចង់​ធ្វើ​ជា​ការ​រំខាន​នៅ​ពេល​ដែល​មាន​ភាព​មិន​ប្រាកដ​ប្រជា​ខាង​នយោបាយ​នោះ​ទេ។

លោក Wichai ដែលគេស្គាល់ក្រៅផ្លូវការថា “Loong (ពូ) Pok” ត្រូវបានគេយកចិត្តទុកដាក់បន្ទាប់ពីករណីមួយបានកើតឡើងក្នុងឆ្នាំ 2001 គឺទាក់ទងនឹងការលាក់បាំងភាគហ៊ុនដែលកាន់កាប់ដោយថាក់ស៊ីន និងក្រុមគ្រួសាររបស់គាត់។

នៅពេលនោះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានចោទប្រកាន់លោកថាក់ស៊ីន កាលនោះលោកក៏ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ដោយរូបលោកគឺជាមេដឹកនាំរបស់គណបក្ស ថៃ រ៉ាក់ថៃ ហើយលោកក៏មិនបានបង្ហាញពីទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល 2.37 ពាន់លានបាតនោះដែរ។

NACC បានរកឃើញថាគាត់បានប្រើប្រាស់បុគ្គលិកក្នុងស្រុករបស់គាត់ រួមទាំង លោកWichai ជាម្ចាស់ភាគហ៊ុនប្រូកស៊ី ហើយបានផ្ទេរភាគហ៊ុនដែលគាត់កាន់កាប់ទៅឱ្យជំនួយការក្នុងស្រុករបស់គាត់ ដើម្បីលាក់បាំងពីកម្មសិទ្ធិរបស់គាត់ផ្ទាល់នោះ។

ការស៊ើបអង្កេតបានបង្ហាញថា លោក Wichai មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Shinawatra មួយចំនួនដែលរួមមានភាគហ៊ុន 346,500 នៅក្នុង Shinawatra Computer and Communication និង 24,988,986 ភាគហ៊ុននៅក្នុង Alpine Golf and Sports Club ។

នៅក្នុងឆ្នាំ 2001 លោក Wichai បានពន្យល់ទៅកាន់តុលាការធម្មនុញ្ញថា ភរិយារបស់លោកថាក់ស៊ីន គឺលោកស្រី Khunying Potjaman na Pombejra បានប្រាប់គាត់ថាលោកស្រីចង់ប្រើឈ្មោះរបស់គាត់ជាភាគទុនិកដោយមិនពន្យល់ពីមូលហេតុ។

តុលាការបានកាត់ទោសថា នាយករដ្ឋមន្ត្រីមហាសេដ្ឋីមិនមានចេតនាលាក់បាំងទ្រព្យសម្បត្តិរបស់គាត់ទេ ហើយគាត់បានទទួលស្គាល់ថាវាជា “កំហុសដ៏ស្មោះត្រង់”។ បន្ទាប់មកលោកថាក់ស៊ីនបានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំនោះដដែល។

លោកថាក់ស៊ីនបានរៀបរាប់ពីលោក Wichai នៅក្នុងជីវប្រវត្តិរបស់គាត់នៅឆ្នាំ 2022 ដែលជា ទ្រឹស្តី និងគំនិតរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ នៅក្នុងសៀវភៅនោះ លោក Wichai ត្រូវបានគេរាយការណ៍ថា គាត់ចង់អរគុណលោក Thaksin សម្រាប់សេចក្តីសប្បុរសរបស់គាត់ ហើយថាការជួបជុំជាមួយអតីតចៅហ្វាយរបស់គាត់វិញនៅក្នុងប្រទេសថៃនឹងជា “ពេលវេលាដ៏រីករាយបំផុតនៃជីវិតរបស់ខ្ញុំ” ។

លោក Wichai ក៏ត្រូវបានដកស្រង់សម្តីផងដែរថា ប្រសិនបើលោកថាក់ស៊ីន ត្រលប់មកវិញ ហើយសុំឱ្យគាត់បន្តការងារចាស់របស់គាត់វិញ គាត់នឹងមិនស្ទាក់ស្ទើរក្នុងការទទួលយកនោះទេ។

Reporter:
scroll to top