ប្រធាននាយកដ្ឋានកែតម្រូវលោក Ayut Sinthoppan បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីដែលរត់គេចខ្លួន លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវបានចាត់ទុកជាអ្នកទោសវ័យចំណាស់ និងទទួលបានការព្យាបាលវេជ្ជសាស្រ្តណាក៏ដោយដែលគាត់អាចត្រូវការ ប្រសិនបើគាត់ត្រូវជាប់គុកតាមការគ្រោងទុករបស់គាត់នៅថ្ងៃទី 10 ខែសីហា។
ប្រធាននាយកដ្ឋានបានផ្តល់ការធានានេះបន្ទាប់ពីកូនស្រីរបស់លោកថាក់ស៊ីនបានប្រកាសថាឪពុករបស់នាងនឹងត្រឡប់ទៅប្រទេសថៃវិញតាមរយៈអាកាសយានដ្ឋានដុនមឿងនៃទីក្រុងបាងកកនៅថ្ងៃទី 10 ខែសីហា។ (ដោយលោកថាក់ស៊ីនធ្លាប់បាននិយាយថា គាត់នឹងចូលទៅក្នុងដំណើរការតាមផ្លូវច្បាប់)។
លោក Ayut បាននិយាយថា នៅពេលដែលអតីតនាយករដ្ឋមន្ត្រីមកដល់ដុនមឿង គាត់នឹងត្រូវបានជួបដោយប៉ូលីសអន្តោប្រវេសន៍ និងកំណត់ត្រានៃការចាប់ខ្លួនគាត់ផងដែរ។
លោកបន្តថា មន្ត្រីនាយកដ្ឋានកែប្រែនឹងធ្វើអ្វីតាមបញ្ជាតាមដីការបស់តុលាការ។ ពួកគេនឹងនៅតុលាការដែលដីកាចាប់ខ្លួនត្រូវបានចេញ។ ប្រសិនបើការចោទប្រកាន់លើអតីតនាយករដ្ឋមន្ត្រីបានកើតឡើងក្នុងទីក្រុងបាងកក គាត់នឹងត្រូវនាំទៅពន្ធនាគារបាងកក ប្រសិនបើតុលាការចេញដីកាឃុំខ្លួនគាត់។
រហូតមកដល់ពេលនេះ នាយកដ្ឋានមិនទាន់បានទទួលដីកាតុលាការសម្រាប់លោក ថាក់ស៊ីន នៅឡើយនោះទេ។
លោកស្រី Paetongtharn Shinawatra “អ៊ុង អ៊ីង” ដែលជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពរបស់បក្សភឿថៃចំនួនបីនាក់ បានប្រកាស នៅលើ Instagram កាលពីថ្ងៃពុធថា ឪពុករបស់លោកស្រីនឹងមកដល់ព្រលានយន្តហោះដុនមឿងនៅថ្ងៃទី ១០ ខែសីហា។
លោក Ayut បាននិយាយថា លោកថាក់ស៊ីន នឹងត្រូវបានចាត់ទុកថាជាអ្នកទោសវ័យចំណាស់ម្នាក់។ តែប្រសិនបើគាត់មានជំងឺប្រចាំកាយ គាត់នឹងទទួលការព្យាបាលតាមការណែនាំពីគ្រូពេទ្យនៅពន្ធនាគារដោយផ្ទាល់។ លោក Ayut បាននិយាយថា លោកថាក់ស៊ីន នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យពន្ធនាគារសម្រាប់ការធ្វើតេស្ត Covid-19 រយៈពេល 10 ថ្ងៃ មុនពេលត្រូវបានផ្លាស់ប្តូរទៅបន្ទប់អ្នកជំងឺក្នុងពន្ធនាគារ ដូចករណីរបស់អតីតប្រធាននាយកដ្ឋានស៊ើបអង្កេតពិសេស លោក Tarit Pengdit ។
លោក Ayut ក៏បាននិយាយបន្តទៀតថា លោក ថាក់ស៊ីន និងមិនមានពេលវេលាសម្រាប់ការព្យាបាលវេជ្ជសាស្រ្តទេ ព្រោះអ្វីទាំងអស់ត្រូវបាន គ្រូពេទ្យដែលមានមូលដ្ឋាននៅពន្ធនាគារនឹងវាយតម្លៃស្ថានភាពរបស់គាត់បានរួចរាល់ជាមុនសិន។
ឆ្លៀតក្នុងឳកាសនេះផងដែរ លោក Ayut ក៏សូមប្រកាស់ការបដិសេធរបាយការណ៍ដែលថាឧបនាយករដ្ឋមន្ត្រីចាំផ្ទះលោក Wissanu Kreu-ngam ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទី បានសម្របសម្រួលជាមួយនាយកដ្ឋានទាក់ទងនឹងការវិលត្រឡប់មកវិញរបស់លោកថាក់ស៊ីន។ លោកសូមបញ្ជាក់ថា លោក Wissanu មិនបានទាក់ទងជាមួយនិងរឿងក្តីរបស់លោក ថាក់ស៊ីន នោះទេ។
គួរបញ្ជាក់ពីដើមទងដែលមានជាប់ទាក់ទងទៅនិងអតីតរដ្ឋាភិបាលគឺលោកថាក់ស៊ីន ដោយលោកត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ ខណៈពេលដែលលោកកំពុងតែស្ថិតនៅក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅក្នុងនិរទេសខ្លួនឯង ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសថៃក្នុងឆ្នាំ 2008 តែប៉ុណ្ណោះ។
ក្នុងអំឡុងពេលអវត្តមានរបស់គាត់ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារសរុបចំនួន 12 ឆ្នាំក្នុងសំណុំរឿងចំនួន 4 ។
ក្នុងសំណុំរឿងទី១ តុលាការបានរកឃើញថាគាត់មានពិរុទ្ធពីបទរំលោភអំណាចក្នុងការទិញដីរដ្ឋ នៅខែតុលា ឆ្នាំ២០០៨ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ក្នុងករណីទីពីរ លោកថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទក្លែងបន្លំនៅក្នុងសំណុំរឿងទាក់ទងនឹងឆ្នោត ។
ក្នុងករណីទីបី លោកថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំពីបទរំលោភលើតួនាទីរបស់គាត់ ដោយផ្តល់ប្រាក់កម្ចី ដល់ប្រទេសមីយ៉ាន់ម៉ា ។
ករណីទី៤ លោកត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ដោយតុលាការបានរកឃើញថាគាត់មានទោសក្នុងការប្រើប្រាស់អ្នកតែងតាំងឱ្យកាន់ភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ Shin Corp ដែលត្រូវបានហាមឃាត់សម្រាប់អ្នកកាន់ការិយាល័យនយោបាយណាមួយ។
លក្ខន្តិកៈនៃការកំណត់មិនទាន់ផុតកំណត់នៅក្នុងករណីទី២ ទី៣ និងទី៤ទេ។