យោងតាមការរាយការណ៍របស់អ្នកសារព័ត៌មានរ៉យទ័របានឲ្យដឹងថា នៅថ្ងៃទី 28 ខែ កក្កដា មានការផ្ទុះគ្រាប់ធញ្ញជាតិមួយបានកើតឡើង ហើយការផ្ទុះនោះបានបណ្តាលឲ្យមនុស្សចំនួន៨ នាក់បានបាត់បង់ជីវិតភ្លាមៗ ឧប្បត្តិហេតុបានកើតឡើងនៅឯសហករណ៍កសិកម្មមួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល។
តាមការរាយការបាននិយាយទៀតថា ការផ្ទុះនោះមានទីតាំងនៅសហករណ៍ C.Vale ក្នុងទីក្រុងតូចមួយនៃ Palotina ដែលមានចម្ងាយប្រហែល 600 គីឡូម៉ែត្រ (370 ម៉ាយ) ពីរដ្ឋធានី Curitiba របស់រដ្ឋធានី។ ហើយតំបន់ Parana គឺជារដ្ឋកសិដ្ឋានកំពូលមួយរបស់ប្រទេសប្រេស៊ីលផងដែរ។
ខាង C.Vale បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលហេតុនៃការផ្ទុះមិនអាចកំណត់បាននៅពេលនេះបានទេ ដោយសារក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួននៅឡើយ។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ៧ នាក់ក្នុងចំណោមអ្នកស្លាប់ជាកម្មករបរទេស ហើយភាគច្រើនជាជនជាតិហៃទី និងម្នាក់ទៀតជាជនជាតិប្រេស៊ីល។
C.Vale បាននិយាយថា Silo ដែលជាកន្លែងដែលផ្ទុះបានកើតឡើងដោយវាបានរក្សាទុកសណ្តែកសៀងប្រហែល 12,000 តោន និងពោត 40,000 តោន។
សម្រាប់ក្រុមហ៊ុនដែលរក្សាទុកគ្រាប់ធញ្ញជាតិក្នុងចំនួន 125 Silo នៅទូទាំងរដ្ឋចំនួន 5 របស់ប្រេស៊ីល និងនៅប៉ារ៉ាហ្គាយ បាននិយាយនៅមុននេះថា មនុស្សជិតដប់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការផ្ទុះនៃ Silo នេះបានកើតឡើង ហើយពួកយើងនូវមិនទាន់រាប់បញ្ចូលអ្នកស្លាប់នោះទេ។
លោក Jose Ricken ប្រធានក្រុមសហករណ៍កសិកម្មរបស់ Parana OCEPAR បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាករណីឧប្បត្តិហេតុរបៀបនេះគឺច្រើនតែកើតឡើងនៅក្នុងតំបន់ដាច់ស្រយាល ដោយលោកបានបន្ថែមថា ព្រោះថានៅក្នុងតំបន់នេះ មិនមានរឿងអាក្រក់បែបនេះ”យូរមកហើយ” ។
C.Vale បានបញ្ជាក់ថា ការផ្ទុះស្រដៀងគ្នានេះគឺធ្លាប់បានកើតឡើងកាលពីឆ្នាំ ១៩៩៣។ ដោយលោក Jose Ricken បានបដិសេធមិនធ្វើការប៉ាន់ស្មានលើមូលហេតុនៃការផ្ទុះនោះទេ ហើយលោកថែមទាំងពន្យារពេលកើរឆ្លើយសំណួរទៅកាន់អាជ្ញាធរ ខណៈដែលការស៊ើបអង្កេតកំពុងតែបន្តនោះ។
អ្នកជំនាញបាននិយាយថា ភាគល្អិតនៃធូលីរបស់គ្រាប់ធញ្ញជាតិគឺពិតជាងាយឆេះខ្លាំងណាស់ ហើយវាក៏អាចបណ្តាលឱ្យមានអគ្គីភ័យ ឬការផ្ទុះនៅក្នុងកន្លែងបង្ខាំង ក៏ដូចជាកន្លែងផ្ទុកគ្រាប់ធញ្ញជាតិ បើទោះបីជាយើងមិនច្បាស់ថា តើវាមានអ្វីកើតឡើងក្នុងករណីនេះក៏ដោយ។
ភាគល្អិតអាចមកពីស្រូវសាលី ស្រូវបាឡេ ឬប្រភេទគ្រាប់ធញ្ញជាតិផ្សេងៗជាច្រើនទៀត ដែលបង្កើតជាស្រទាប់ ឬក្លាយជាខ្យល់នៅក្នុងកន្លែងបិទជិត។ ព្រោះការស្រាវជ្រាវបានបង្ហាញថា ម្សៅពោតគឺជាសារធាតុគ្រោះថ្នាក់បំផុតមួយ និងងាយនឹងបង្កជាគ្រោះថ្នាក់ជាយថាហេតុ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យ លោក Manoel Vasco បាននិយាយថា សត្វឆ្កែរបស់ពួកយើង កំពុងជួយក្នុងការស្វែងរកកម្មករដែលបាត់ខ្លួន ដែលអាចនឹងជាប់នៅក្រោមគំនរបាក់បែក និងគ្រាប់ធញ្ញជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក Carlos Favaro និងលោកប្រធានាធិបតី Luiz Inacio Lula da Silva ទាំងពីរនាក់បានបង្ហោះនៅលើវេទិកាផ្ញើសារ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថាពួកគេបានទទួលព័ត៌មាននៃការផ្ទុះនិងការស្លាប់ដោយសោកសៅ។
រដ្ឋាភិបាលបាននិយាយថាអភិបាលស្តីទី Parana លោក Darci Piana បានធ្វើដំណើរទៅកាន់ទីក្រុង Palotina ដែលជាទីក្រុងដែលមានប្រជាជនប្រហែល 35,000 នាក់ រួមជាមួយរដ្ឋលេខាធិការ ដើម្បីតាមដានប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ការគាំទ្រដល់ក្រុមគ្រួសារ។