កូរ៉េខាងត្បុង និងអាមេរិក បានធ្វើសមយុទ្ធរួមជាមួយយន្តហោះ F-35A និង F-16

យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2023 បានឲ្យដឹងថា កងទ័ពអាកាសរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដោយប្រើប្រាស់ងយន្តហោះចម្បាំងកម្រិតខ្ពស់បំផុតនៅក្នុងសប្តាហ៍នេះ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នា។ មានអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបាននិយាយថា ការធ្វើសមយុទ្ធរវាងប្រទេសទាំងពីរលើកនេះ គឺវាទាក់ទងនឹងការធ្វើពិធីគម្រប់ខួបទិវាជ័យជំនះរបស់កូរ៉េខាងជើង មុននេះមួយថ្ងៃ។

តាមដានយើងតាមរយៈ Telegram CPN Daily

គួររំលឹកផងដែរថា កាលពីថ្ងៃទី 27 ខែ កក្កដា ប្រទេសកូរ៉េខាងជើង បានធ្វើពិធីអបអរសាទរខួបលើទី 70 របស់ខ្លួន ដោយមានការចូលរួមពី គណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ីថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍នោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើក្បួនដង្ហែយោធាដ៏ធំមួយ ដោយបង្ហាញនូវកាំជ្រួចផ្លោងអន្តរទ្វីប (ICBMs) និងយន្តហោះគ្មានមនុស្សបើកនៅក្នុងការបង្ហាញកម្លាំងយោធារបស់ខ្លួន។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយបានពិពណ៌នាអំពី ICBMs Hwasong-18 ថាជា “អាវុធដ៏មានឥទ្ធិពលដ៏អស្ចារ្យ និងស្នូលមួយដ៏ល្អបំផុត” នៃកម្លាំងយុទ្ធសាស្ត្ររបស់ប្រទេសដែលយើងហៅវាថា “overwhelmingly”  អាវុធនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កូរ៉េខាងជើងទំនងជាមានបំណងប្រើប្រាស់ព្រឹត្តិការណ៍គម្រប់ខួបរបស់ខ្លួន ដើម្បីចង់បង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយចិន និងរុស្ស៊ី ចំពេលមានការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនប្រឆាំងនឹងការបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង។​

ក៏ប៉ុន្តែចំនែកឯសហរដ្ឋ-កូរ៉េខាងត្បូងវិញ គឺកំពុងតែធ្វើសមយុទ្ធរួមដូចគ្នាដែរ (Buddy Squadron)  ហើយពួកនិងវឹកហាត់ក្នុងរយៈពេលប្រាំថ្ងៃ ដោយបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទនៅឯ Fighter Wing ទី 17 នៅ Cheongju ចម្ងាយ 112 គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ដោយមានការប្រើប្រាស់យន្តហោះចំនួន 10 គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A របស់កូរ៉េខាងត្បូង និងយន្តហោះ F-16 របស់សហរដ្ឋអាមេរិក។

 សម្រាប់សមយុទ្ធផ្លូវអាកាសនេះ វាគឺជាលើកដំបូងសម្រាប់ F-35A របស់កូរ៉េ ដែលត្រូវបានចល័តសម្រាប់សមយុទ្ធ។ កងទ័ពអាកាសបាននិយាយថា ក្នុងអំឡុងពេលនៃសមយុទ្ធនេះ ភាគីទាំងពីរបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងគ្រាប់បែកវាយប្រហារផ្ទាល់រួម GBU-31 នៅលើសមុទ្រលឿង ដើម្បីបង្កើនសមត្ថភាពរួមបញ្ចូលគ្នាក្នុងការវាយប្រហារដ៏ជាក់លាក់ថែមទៀតផង។

យោងតាមការដកស្រង់សម្តីរបស់អ្នកបើកយន្តហោះម្នាក់ក្នុងសមយុទ្ធនោះបានឲ្យដឹងថា “តាមរយៈការចូលរួមរបស់ F-35As ក្នុងការធ្វើ (សមយុទ្ធ) គ្រាប់ពិតនេះផងដែរ ចំពោះប្រទេសកូរ៉េខាងត្បូងអាចនិយាយបានថា នេះជាឱកាសមួយដើម្បីពង្រឹងយុទ្ធសាស្ត្ររួមបញ្ចូលគ្នា និងអន្តរប្រតិបត្តិការរបស់យន្តហោះចម្បាំងជំនាន់ទី 4 និងទី 5 ជាមួយភាគីសហរដ្ឋអាមេរិក ហើយថែមទាំងអាចជួយពង្រឹងជំហរបស់ខ្លួន ដើម្បីរត្រៀមប្រយុទ្ធបន្ថែមទៀត” ។

ហើយបើយោងតាមសេវាកម្មប្រដាប់អាវុធ បានឲ្យដឹងថា F-35As គឺជាយន្តហោះចម្បាំងជំនាន់ទី 5 ដែលមានសមត្ថភាពគេចពីរ៉ាដាកម្រិតខ្ពស់ ក៏ដូចជាការរកឃើញគោលដៅ និងសមត្ថភាពវាយប្រហារដ៏ជាក់លាក់ប្រសើរជាងជំនាន់ទី 4 ដូចជា F-16 ទៅទៀត ។

Reporter:
scroll to top