ប្រទេសចិនបាន​ចេញ​ការ​ប្រកាស ​អាសន្ន​កម្រឹតធ្ងន់ ​សម្រាប់​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ទីក្រុង​ប៉េកាំង

នៅថ្ងៃ 30 ខែ កក្កដា ឆ្នាំ 2023 យោងតាមក្រសួងឩតិនិយមរបស់ប្រទេសចិនបានចេញសេចក្តីរប្រកាសអាសន្នពណ៌កម្រឹតធ្ងន់ភ្លាមៗ នៅពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប៉េកាំង និងខេត្តជុំវិញនោះកាលពីថ្ងៃសៅរ៍ ខណៈដែលព្យុះទីហ្វុង Doksuri បានបោកបក់មកលើដី ដោយនាំមកនូវលក្ខខណ្ឌអាកាសធាតុដ៏គ្រោះថ្នាក់មួយមកដល់ផ្នែកជាច្រើននៃប្រទេសចិនទាំងមូល។
          Doksuri បានវាយលុកចូលទៅក្នុងខេត្ត Fujian ភាគខាងត្បូងកាលពីព្រឹកថ្ងៃសុក្រ ហើយមានខ្យល់ព្យុះបោកបក់ខ្លាំងរហូតដល់ 175 គីឡូម៉ែត្រក្នុងមួយម៉ោង (110 ម៉ាយក្នុងមួយម៉ោង) សម្រាប់ខាងសេវាឧតុនិយមរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា “ឥទ្ធិពល” របស់វាកំពុងត្រូវបានគេមានអារម្មណ៍ថា នៅភាគខាងជើងរបស់ប្រទេសចិនក៏អាចទទួលរងសម្ពាធផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺកំពុងជួបប្រទះនូវលក្ខខណ្ឌអាកាសធាតុយ៉ាងខ្លាំង ថែមទាំងមានការកត់ត្រាអំពីសីតុណ្ហភាពក្នុងរដូវក្តៅនេះថែមទៀតផង។        ព្យុះទីហ្វុង Doksuri វាគឺជាព្រឹត្តិការណ៍ដែលអ្នកវិទ្យាសាស្ត្រច្រើននៅក្នុងប្រទេសចិនបាននិយាយថា កក្តាចម្បងដែលធ្វើឲ្យមានគ្រោះធម្មជាតិកាន់តែមានភាពធ្ងន់ធ្ងរឡើង គឺដោយសារការប្រែប្រួលនៃអាកាសធាតុ។ 

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រុមអ្នកជំនាញបានព្រមានថា ភ្លៀងធ្លាក់នៅថ្ងៃសៅរ៍ អាចបណ្តាលឱ្យមានទឹកជំនន់កាន់តែអាក្រក់ជាងកាលពីខែកក្កដា ឆ្នាំ 2012 ទៅទៀត។ ដោយកាលនោះគឺមានមនុស្សប្រមាណ 79 ​​នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ។

ចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​និយាយ​ថា គ្រោះមហន្តរាយបែបនេះវាបានកើតឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១១ ហើយកាលនោះគឺមាន​ការ​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំងដូចនាពេលបច្ចុប្បន្ន​បែប​នេះដែរ។
ការប្រកាសអាសន្នកម្រឹតធ្ងន់ នឹងចូលជាធរមានចាប់ពីម៉ោង 8 យប់ (ម៉ោងក្នុងស្រុក) ដោយគ្របដណ្តប់លើផ្ទៃដីដែលមានប្រជាជនរាប់រយលាននាក់ រួមទាំងទីក្រុង Tianjin ខេត្ត Hebei និង Shandong ផងដែរ។ អាជ្ញាធរក្រុងបានប្រកាសកាលពីថ្ងៃសៅរ៍ថា សួនឧទ្យាន បឹង និងផ្លូវមាត់ទន្លេមួយចំនួនរបស់ទីក្រុងប៉េកាំងត្រូវបានបិទដើម្បីជាការប្រុងប្រយ័ត្ន។ 

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរាយការណ៍នៅរសៀលថ្ងៃសៅរ៍ ហើយវាត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃអង្គារ នៅ​ក្នុង​រដ្ឋធានី​ខេត្ត Fujian។ កាលពី​ថ្ងៃ​សៅរ៍ដដែល អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​អ្នកស្រុកទាំងអស់ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្រាប់តែ​ក្នុងករណី​ចាំបាច់តែប៉ុណ្ណោះ។

ចំពោះការដឹកជញ្ជូនសាធារណៈវិញ ក៏ត្រូវបានផ្អាកផងដែរ ព្រោះថា Doksuri ធ្លាប់ជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ វាធ្លាប់បានបោកបក់ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែបន្ទាប់ពីនោះមកវាក៏បានបាត់បង់កម្លាំងមួយចំនួនទៅវិញ គឺនៅពេលដែលវាបានមកជិតប្រទេសហ្វីលីពីន។ បច្ចុប្បន្នព្យុះទីហ្វុងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 13 នាក់នៅទីនោះ ហើយវាក៏បង្ករឱ្យមានការរអិលបាក់ដី និងទឹកជំនន់ មុនពេលគេតាមដានវានៅខាងភាគពាយព្យទៅកាន់ប្រទេសចិន។ បើទោះបីជានៅពេលនេះ ព្យុះទីហ្វុងវាបានចុះខ្សោយជាងមុនក៏ពិតមែន ប៉ុន្តែវានៅតែនាំមកនូវរលកធំៗ និងខ្យល់បក់បោកមកភាគអាគ្នេយ៍នៃប្រទេសចិនកាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យមានការខូចខាតនៅតំបន់មួយចំនួនថែមទៀតផង។ 

នៅទីក្រុង Xiamen ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅច្រកសមុទ្រតៃវ៉ាន់ អាកាសធាតុខ្លាំងហាក់ដូចជាបានហែកដំបូលចេញពីស្ថានីយ៍រថយន្តក្រុង ហើយបានរុញវាឡើងទល់នឹងផ្លាកសញ្ញាដែលនៅក្បែរនោះ។ ផ្លូវមួយចំនួនក្នុងទីក្រុងត្រូវបានរាយប៉ាយដោយដើមឈើដួលរលំ ខណៈពេលដែលទឹកជំនន់បានកើតឡើងនៅកន្លែងផ្សេងទៀត ពេលនោះក៏ការរារាំងយានយន្តមិនឲ្យឆ្លងកាត់តំបន់នោះផងដែរ។

រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីខ្យល់បក់យ៉ាងខ្លាំងនៃអគារលំនៅដ្ឋាន ដែលបក់បោកកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Jinjiang ដែលជាតំបន់ទទួលរងកម្រឹតទាបបំផុត នៅស្រុកភាគខាងត្បូងនៃទីក្រុង Quanzhou ។

សម្រាប់វីដេអូ​នៃ​រលក​យក្ស​បោកបក់​លើ​ទំនប់​ទឹក និង​ខ្យល់​បក់បោក​កាត់តាម​តំបន់​ទីក្រុង​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Weibo ដោយក្រុមហ៊ុន​កាសែត People’s Daily។ វីដេអូនអាកាសធាតុ​មាន​ព្យុះនេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ឡើង​កំដៅ​ក្នុង​កំណត់ត្រា​ជាច្រើន​សប្តាហ៍នៅ​ក្នុង​ប្រទេស​ចិន។ កាលពីដើមខែកក្កដានេះផងដែរ ទីក្រុងប៉េកាំង និងតំបន់ជុំវិញបានបំបែកកំណត់ត្រាសីតុណ្ហភាព ជាមួយនឹងសីតុណ្ហភាពក្នុងតំបន់លើសពី 40 អង្សាសេថែមទៀតផង។

Reporter:
scroll to top