ទីក្រុង BRISBANE ប្រទេសអូស្ត្រាលីនៅថ្ងៃទី 30 ខែ កក្កដា បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងព្រមានអ្នកបះបោរដែលបានដណ្តើមកាន់កាប់ប្រទេសនីហ្សេរីយ៉ាថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអាហ្វ្រិកខាងលិចអាចនឹងមានការរីងស្ងួត ប្រសិនបើលោកកប្រធានាធិបតី Mohamed Bazoum មិនត្រូវបានដោះលែង និងវិលត្រឡប់មកកាន់អំណាចវិញ។
ការគំរាមកំហែងកាលពីថ្ងៃសៅរ៍ ដោយរដ្ឋលេខាធិការ Antony Blinken ក្នុងការទាញជំនួយរាប់រយលានដុល្លារបានធ្វើតាមការប្រកាសកាលពីថ្ងៃសុក្រ ដោយឧត្តមសេនីយ៍ Abdourahamane Tchiani ដែលជា និងជាមេបញ្ជាការឆ្មាំប្រធានាធិបតីនីហ្សេរីយ៉ា គឺជាមេដឹកនាំថ្មីរបស់ប្រទេសមួយនេះ។
លោក Antony Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brisbane ប្រទេសអូស្ត្រាលីថា បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមភាគីអូស្ត្រាលីរបស់លោករួចមក។ “ការគាំទ្រនោះគឺកំពុងតែស្ថិតក្នុងហានិភ័យយ៉ាងច្បាស់លាស់”
លោកបាននិយាយថា “ភាពជាដៃគូសេដ្ឋកិច្ច និងសន្តិសុខរបស់យើងជាមួយប្រទេសនីហ្សេរីយ៉ា ដែលមានសារៈសំខាន់រាប់រយលានដុល្លារ អាស្រ័យលើការបន្តនៃការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងស្របតាមច្បាប់នៃរដ្ឋធម្មនុញ្ញ។
កាលពីខែមីនាកន្លងទៅនេះ ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសនីហ្សេ លោក Blinken បានប្រកាសថា ប្រទេសនឹងទទួលបានផ្នែកនៃ កញ្ចប់ជំនួយមនុស្សធម៌ចំនួន $150 លានដុល្លារ បន្ថែមទៀតផងដែរ។
នីហ្សេរីយ៉ាក៏ទទួលបានអត្ថប្រយោជន៍ពីជំនួយយោធារបស់អាមេរិករាប់រយលានដុល្លារ និងការហ្វឹកហ្វឺនប្រឆាំងភេរវកម្ម ហើយបាននិងកំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់ទាហ៊ានអាមេរិកប្រហែល 1,100 នាក់ទៀតផង។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃសុក្រថា ការកាន់កាប់យោធានៅក្នុងប្រទេសនីហ្សេរីយ៉ា “អាចបណ្តាលឱ្យសហរដ្ឋអាមេរិកបញ្ឈប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយរដ្ឋាភិបាលនីហ្សេ” ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby បាននិយាយថា ខណៈពេលដែលសហរដ្ឋអាមេរិក “មានការព្រួយបារម្ភយ៉ាងខ្លាំង” វានៅតែរក្សាក្តីសង្ឃឹមសម្រាប់ដំណោះស្រាយដោយសន្តិវិធី។
លោកបាននិយាយថា “យើងនៅតែជឿជាក់ថា វានៅតែមានកន្លែងសម្រាប់ការទូតនៅទីនេះ ហើយថាការទូតកំពុងត្រូវបានបន្តយ៉ាងសកម្ម មិនត្រឹមតែចំពោះសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែដោយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង និងដៃគូអាហ្វ្រិករបស់យើងផងដែរ” ។
ការកាត់ថវិកា ឱសានវាទ (ការដាក់កំហិតក្រោយបំផុត) ប្រទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុប និងបារាំងបានកាត់ផ្តាច់ការផ្តល់មូលនិធិដល់ប្រទេសនីហ្សេ។ សហភាពអឺរ៉ុបបានផ្តល់ថវិកាចំនួន 554 លានដុល្លារសម្រាប់ប្រទេសនីហ្សេរីពីឆ្នាំ 2021 ដល់ឆ្នាំ 2024 នេះបើយោងតាមគេហទំព័ររបស់សហភាពអឺរ៉ុប។
សហភាពអាហ្វ្រិកបានចេញឱសានវាទរយៈពេល 15 ថ្ងៃដល់របបយោធាក្នុងប្រទេសនីហ្សេ បន្ទាប់ពីក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខសហភាពអាហ្វ្រិករបស់ខ្លួនបានជួបប្រជុំកាលពីថ្ងៃសុក្រ។ ប្រទេសមួយេនេះបានស្នើឱ្យទាហ៊ាន “ត្រឡប់ទៅបន្ទាយជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ដើម្បីជាការស្ដារសិទ្ធិអំណាចរដ្ឋធម្មនុញ្ញ ក្នុងរយៈពេលអតិបរមាចំនួន ដប់ប្រាំ (15) ថ្ងៃ” ។
ពួកគេបាននិយាយថាការបរាជ័យក្នុងការដោះលែងអតីតប្រធានាធិបតីលោក Mohamed Bazoum នឹងជំរុញឱ្យមាន “វិធានការចាំបាច់ រួមទាំងវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងជនល្មើស” ដោយប្លុកនេះ។ តែពួកគេមិនបាននិយាយថាតើសកម្មភាពជាក់លាក់ទាំងនោះនឹងទៅជាយ៉ាងណានោះទេ។