តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2023 បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានគសម្លាប់ក្នុងរយៈពេលពីរថ្ងៃ នៃការប៉ះទង្គិចគ្នានៅជំរុំជនភៀសខ្លួនរបស់ ប៉ាឡេស្ទីនក្នុងប្រទេសលីបង់។ វាជាកន្លែងដែលបក្សពួកនិយម Fatah បានប្រយុទ្ធជាមួយក្រុមគូប្រជែង ដែលគាំទ្រពួកអ៊ិស្លាម នេះបើតាមប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃអាទិត្យ។
មេបញ្ជាការ Fatah ម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយឆ្មក់មួយ ដែលបានធ្វើឱ្យជំនួយការរបស់គាត់ជាច្រើននាក់ បានរងរបួសផងដែរនៅក្នុងជំរុំ Ain el-Hilweh ដែលមានហ្វូងមនុស្សក្រីក្រនៅជិតទីក្រុងឆ្នេរសមុទ្រស៊ីដូនភាគខាងត្បូងនៃប្រទេសលីបង់។
ការប៉ះទង្គិចគ្នាបានចាប់ផ្តើមនៅថ្ងៃមុនជាមួយនឹងការប៉ុនប៉ងធ្វើឃាត ដែលមិនបានសម្រេចលើមេដឹកនាំក្រុមដែលអាណិតអាសូរដល់ពួកអ៊ីស្លាមនិយមរឹងរូស ហើយនៅក្នុងនោះគឺមានមនុស្សម្នាក់ត្រូវបានសម្លាប់។
ការបាញ់កាំភ្លើងនិងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅទីស្នាក់ការកណ្តាលក្រុង Fatah គឺនូវតែបន្ត។
សាក្សីម្នាក់បាននិយាយថា កាលពីថ្ងៃអាទិត្យថា ហាងនានាត្រូវបានបិទ ហើយមនុស្សមួយចំនួនបានភៀសខ្លួនចេញពីជំរុំ ខណៈដែលភាពតានតឹងរវាងក្រុមគូប្រជែងបានកើនឡើង។ កងទ័ពលីបង់បាននិយាយថា កាំភ្លើងត្បាល់មួយបានធ្លាក់នៅក្នុងទីបញ្ជាការយោធា ហើយវាបានធ្វើឲ្យមានទាហ៊ានម្នាក់បានរងរបួស។
ជំរុំនេះបានឃើញជម្លោះបក្សពួកជាញឹកញាប់ក្លាយជាអំពើហិង្សាដ៏សាហាវ ដោយជនភៀសខ្លួនប្រហែល 400,000 នាក់ រស់នៅក្នុងជំរុំប៉ាឡេស្ទីនចំនួន 12 នៅក្នុងប្រទេសលីបង់ ដែលមានអាយុកាលតាំងពីសង្រ្គាមឆ្នាំ 1948 រវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់។ ហើយជំរុំភាគច្រើនស្ថិតនៅក្រៅដែនសមត្ថកិច្ចនៃសេវាសន្តិសុខលីបង់។