លោក Zelensky និយាយថាសង្រ្គាម ‘បានវាយបកទៅប្រទេសរុស្ស៊ីវិញ’ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងម៉ូស្គូ

នៅថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2023 ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងតែវិលត្រលប់ទៅកាន់ប្រទេសរុស្ស៊ីវិញម្តង គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់ទីក្រុង Kyiv ពីគោលដៅវាយប្រហារទីក្រុងមូស្គូដោយយន្តហោះគ្មានមនុស្សបើក ហើយវាក៏ជាការវាយប្រហារចុងក្រោយបង្អស់នៅចុងខែនេះ។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងត្រូវបានស្ទាក់ចាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែកន្លែងអភិវឌ្ឍន៍អាជីវកម្ម និងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីគឺត្រូវបានរងនូវការវាយប្រហារ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជាន់ទីប្រាំ និងទីប្រាំមួយនៃអគារកម្ពស់ 50 ជាន់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនមានអ្នកស្លាប់និងរបួសដែលត្រូវបានរាយការណ៍នោះទេ។

យោងតាមវីដេអូរបស់ក្រុមការងារ CNN បានបង្ហាញពីកំទេចកំទី ក៏ដូចជាសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុផងដែរ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកប្រចាំថ្ងៃរបស់គាត់ថា “អ៊ុយក្រែនកាន់តែរឹងមាំ ហើយសង្រ្គាមនៅពេលនេះគឺកំពុងតែវិលត្រលប់មកទឹកដីរបស់រុស្ស៊ីវិញជាបណ្តើរៗ ។

អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា (លោកហាក់ដូចជាមានអារម្មណ៍ថាសង្រ្គាមនោះវា ដូចជានៅឆ្ងាយទៀតណាស់) ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចុងក្រោយបង្អស់លើទីក្រុងមូស្គូ គឺវាមានផលប៉ះពាល់ដល់ប្រជាជនរុស្ស៊ី។

“ការប្រើយន្តហោះគ្មានមនុស្សបើក ដែលបានហោះហើរនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅទីក្រុងមូស្គូ សម្រាប់ឥឡូវនេះ វាកំពុងតែមានប៉ះពាល់ដល់អ្នកដែលមិនបានដឹងរឿងវិញ នេះបើយោងតាម អ្នកនាំពាក្យ Yurii Ihnat បាននិយាយតាមទូរទស្សន៍អ៊ុយក្រែន។

“មិនថាអាជ្ញាធររុស្ស៊ីចង់បិទភ្នែកលើរឿងនេះដោយនិយាយថា ពួកគេបានស្ទាក់ក្នុងការចាប់ ព្រោះអ្វីៗទាំងអស់វាបានកើតឡើងរួចមកហើយ” ។

យោធា​អ៊ុយក្រែន​បាន​និង​កំពុង​ដាក់​ពង្រាយ​យន្តហោះ​គ្មាន​មនុស្ស​បើក​កាន់​តែ​ខ្លាំង​ឡើង​ ជា​ជាង ​ការ​ស៊ើប​អង្កេត ពីការវាឆ្មក់ពីខាងភាគីរុស្ស៊ីទៅទៀត។

រដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov ដែលជាក្រសួងផ្លាស់ប្តូរខាងផ្នែកឌីជីថល គឺជាអ្នកគ្រប់គ្រងផែនការលទ្ធកម្ម “កងទ័ពនៃយន្តហោះគ្មានមនុស្សបើក” របស់ប្រទេសនោះ បាននិយាយថា នឹងមាន ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតនៅពេល ក្រុង Kyiv បង្កើនការវាយលុកនៅរដូវក្តៅ ក្នុងគោលបំណងរុញទាហ៊ានរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។

សម្រាប់ទីក្រុងមូស្គូគឺត្រូវបាន អ៊ុយក្រែន កំណត់គោលដៅនៅដើមសប្តាហ៍នេះជាចម្បង។ អ៊ុយក្រែន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ដែល​បាន​វាយ​ប្រហារ​អគារ​មិន​មែន​លំនៅឋាន​ចំនួន​ពីរ រួម​ទាំង​អគារ​មួយ​នៅ​ក្បែរ​ទីស្នាក់ការ​ក្រសួង​ការពារ​ជាតិ។ រុស្ស៊ីបានហៅឧបទ្ទវហេតុនោះថាជា “ការវាយប្រហារភេរវករ” ទោះបីជាសកម្មភាពយោធារបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែនបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួសជាប្រចាំក៏ដោយ។

ទោះបីជាការវាយប្រហារនៅទីក្រុងមូស្គូមិនត្រូវបានគេរាយការណ៍ថាបានបណ្តាលឱ្យមានរបួសឬស្លាប់ក៏ដោយ តែក៏ពួកគេបានធ្វើឱ្យអ្នកស្រុកនៅក្នុងរដ្ឋធានីនៃរុស្ស៊ីមានការមិនសុខចិត្ត។

សាក្សី​ម្នាក់​បានប្រាប់រ៉យទ័រថា “មិត្តភក្តិរបស់ខ្ញុំ និងខ្ញុំបានជួលផ្ទះល្វែងមួយដើម្បីមកទីនេះ ហើយសម្រាកលំហែកាយ ហើយនៅពេលមួយ យើងបានឮសំឡេងផ្ទុះមួយបានកើតឡើង – វាដូចជារលក ហើយមនុស្សគ្រប់គ្នាបានលោត” ក្នុងនោះ “មានផ្សែងច្រើន ហើយយើងមើលមិនឃើញអ្វីទាំងអស់ នៅពីខាងលើយើងអាចឃើញភ្លើងអណ្តាតភ្លងតែប៉ុណ្ណោះ។

យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានកំណត់គោលដៅខ្លួនលើឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យថែមទៀតផង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន 25 គ្រឿងនៅលើទឹកដីដែលទីក្រុងមូស្គូបានបញ្ចូលដោយខុសច្បាប់ពីអ៊ុយក្រែនក្នុងឆ្នាំ 2014 ដោយបានបាញ់ទម្លាក់ 16 គ្រឿងជាមួយនឹងប្រព័ន្ធការពារដែនអាកាស។

ប្រាំបួនផ្សេងទៀតបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅបន្ទាប់ពីសញ្ញារបស់ពួកគេត្រូវបានស្ទះដោយឧបករណ៍សង្គ្រាមអេឡិចត្រូនិក នេះបើយោងតាមក្រសួងការពារជាតិរបស់រុស្ស៊ី។

ប៉ុន្តែ CNN មិន​អាច​ផ្ទៀងផ្ទាត់​ការ​អះអាង​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ទេ ។

កាល​ពី​ថ្ងៃ​សុក្រ រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​អ៊ុយក្រែន​ពីលើ​ទីក្រុង Taganrog ភាគ​ខាង​ត្បូង​របស់​រុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​វាយ​ប្រហារ​នោះ​ទេ ដែល​ជា​ករណី​កម្រ​ជាក់ស្តែង​របស់​អ៊ុយក្រែន​ដែល​ប្រើ​កាំជ្រួច​នៅ​ក្នុង​ទឹកដី​រុស្ស៊ី។

Reporter:
scroll to top