អង្គការយូណេស្កូ នឹងដាក់ទីក្រុង Venice របស់អ៊ីតាលី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាតំបន់មានគ្រោះថ្នាក់

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ អ្នកជំនាញរបស់អង្គការយូណេស្កូបានផ្តល់អនុសាសន៍ថា ទីក្រុង Venice និងបឹងរបស់ វាត្រូវបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលមានគ្រោះថ្នាក់ ដោយសារប្រទេសអ៊ីតាលី មិនបានដំណើរការគ្រប់គ្រាន់ ដើម្បីការពារទីក្រុងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងចំនួនទេសចរណ៍ដ៏ធំមួយនេះឲ្យបានល្អនោះទេ។

តាមដានយើងតាមរយៈ Telegram CPN Daily

អ្នកជំនាញនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានត្រួតពិនិត្យជាប្រចាំនូវស្ថានភាពនៃតំបន់បេតិកភណ្ឌពិភពលោកចំនួន ១.១៥៧ របស់ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ ហើយនៅក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ កាលពីពីខែកញ្ញា គណៈកម្មាធិការនៃរដ្ឋសមាជិកចំនួន ២១ របស់អង្គការយូណេស្កូ នឹងពិនិត្យមើលទីតាំងដែលមានជាង ២០០ បន្ថែមទៀត ដើម្បីសម្រេចចិត្តថាត្រូវតែបន្ថែមវាចូលទៅក្នុងបញ្ជីគ្រោះថ្នាក់ទៀតដែរឬយ៉ាងណា។

សម្រាប់បេតិកភណ្ឌពិភពលោកចំនួនជិត 10 ទីតាំងផ្សេងទៀត អ្នកជំនាញបានផ្តល់អនុសាសន៍ថា រដ្ឋដែលជាសមាជិកបានដាក់ទីតាំងទាំងនោះចូលទៅក្នុងបញ្ជីដែលអាចមានគ្រោះថ្នាក់ ក្នុងនោះផងដែរក៏មានមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Odessa របស់អ៊ុយក្រែន ទីប្រជុំជន Timbuktu ក្នុងប្រទេសម៉ាលី និងទីតាំងជាច្រើនទៀតនៅស៊ីរី អ៊ីរ៉ាក់ និងលីប៊ី។

ចំពោះកន្លែងផ្សេងទៀតដែលត្រូវបានគេណែនាំឱ្យដាក់ក្នុងបញ្ជីដែលអាចមានគ្រោះថ្នាក់នៅឆ្នាំនេះ គឺមានទីក្រុង Kyiv និង Lviv ក្នុងប្រទេសអ៊ុយក្រែន។

អង្គការយូណេស្កូបាននិយាយថា “សម្រាប់ការដំណោះស្រាយនៃបញ្ហាឲ្យបានយូរអង្វែងគឺមាន ប៉ុន្តែសម្រាប់ស្ថានភាពបន្ទាន់ត្រូវបានរារាំងដោយារតែកង្វះចក្ខុវិស័យជាយុទ្ធសាស្រ្តរួមសម្រាប់ការអភិរក្សរយៈពេលវែងនៃទ្រព្យសម្បត្តិ និងប្រសិទ្ធភាពទាបនៃការគ្រប់គ្រងការសម្របសម្រួលរួមបញ្ចូលគ្នានៅគ្រប់កម្រិតភាគីដែលពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់មកលើការរក្សានិងការពារ”។

អង្គការយូណេស្កូបាននិយាយថា វិធានការកែតម្រូវដែលស្នើឡើងដោយរដ្ឋអ៊ីតាលី “បច្ចុប្បន្នគឺមិនទាន់គ្រប់គ្រាន់ និងមិនទាន់លម្អិតគ្រប់គ្រាន់នោះទេ”។  វាត្រូវបញ្ជាក់ថា ប្រទេសអ៊ីតាលី “មិនបានធ្វើការទំនាក់ទំនងក្នុងលក្ខណៈប្រកបដោយនិរន្តរភាព និងជាសារវ័ន្ត ចាប់តាំងពីសម័យប្រជុំគណៈកម្មាធិការចុងក្រោយរបស់ខ្លួនកាលពីឆ្នាំ 2021 នៅពេលដែលអង្គការយូណេស្កូបានគំរាមដាក់ក្នុងបញ្ជីខ្មៅនៃទីក្រុង Venice។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនសង្ឃឹមថា “សិលាចារឹកបែបនេះនឹងនាំឱ្យមានការយកចិត្តទុកដាក់ និងការប្រមូលផ្តុំកាន់តែច្រើន” នៃភាគីពាក់ព័ន្ធក្នុងស្រុក និងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាដែលមានរយៈពេលយូរ។

អ្នកនាំពាក្យរបស់សាលាក្រុង Venice បានប្រាប់រ៉យទ័រថា ទីក្រុងនឹងអានដោយប្រុងប្រយ័ត្ននូវសេចក្តីសម្រេច ដែលបានស្នើឡើងដែលចេញផ្សាយនៅថ្ងៃនេះដោយមជ្ឈមណ្ឌលសម្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយនឹងពិភាក្សាជាមួយរដ្ឋាភិបាល។

ទីក្រុង Venice ដែលល្បីល្បាញដោយសារព្រែកជីក និងកន្លែងវប្បធម៌ បាន ជួបបញ្ហាជាមួយវិស័យទេសចរណ៍ ជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃតែមួយក្នុងពិធីបុណ្យ Carnival កាលពីឆ្នាំ 2019 មានមនុស្សប្រហែល 193,000 នាក់បានចូលទៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រមួយនោះ។ ទីក្រុង Venice គឺកំពុងតែរៀបចំណែនាំថ្លៃសេវាសម្រាប់អ្នកធ្វើដំណើរនៅពេលថ្ងៃ ដើម្បីគ្រប់គ្រងចំនួនអ្នកទស្សនា ប៉ុន្តែត្រូវបានពន្យារពេលដោយមានការជំទាស់។

Reporter:
scroll to top