នៅក្នុងទីក្រុង QUITO កាលពីថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023 បើយោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា – ប្រជាជនអេក្វាឌ័រនឹងសម្រេចចិត្តក្នុងការបោះឆ្នោតប្រជាមតិពីរ នៅខែសីហាថា តើគម្រោងប្រេង និងរ៉ែនៅក្នុងតំបន់សំខាន់ៗនៃប្រទេសអាចបន្តបានដែរឬទេ? ដោយពួកគេបានថ្លឹងថ្លែងអំពីការព្រួយបារម្ភនៅសុវត្តិភាពរបស់ជនជាតិដើមភាគតិច និងបរិស្ថាន តែវានឹងនាំឲ្យមានការខាតបង់រាប់ពាន់លានដុល្លារផងដែរ។
ប្រទេសនៅអាមេរិកខាងត្បូងអាចបាត់បង់ប្រហែល 12% នៃទិន្នផលប្រេងឆៅ 480,000 បារ៉ែលក្នុងមួយថ្ងៃ (bpd) របស់ខ្លួន ប្រសិនបើអ្នកបោះឆ្នោតយល់ព្រមបិទប្លុក 43-ITT នៅតំបន់បម្រុងធម្មជាតិ Yasuni ដ៏ធំនៅក្នុង Amazon ខណៈដែលការធ្វើប្រជាមតិក្នុងតំបន់ក្នុងទីក្រុង Quito នឹង ការជីកយករ៉ែនៅក្នុងព្រៃ Choco Andino នឹងត្រូវរឹបអូសយកដីសម្បទាននោះត្រឡប់មកវិញ។
សកម្មជនបរិស្ថាន និងសហគមន៍នៅជិតតំបន់នោះបាននិយាយថា បម្រាមនេះគឺចាំបាច់ដើម្បីការពារធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយក្នុងករណីការបោះឆ្នោត Yasuni ការពារជនជាតិដើមភាគតិច Waorani មួយចំនួនដែលនៅដាច់ដោយឡែកដោយស្ម័គ្រចិត្ត។
ប៉ុន្តែសមាគមប្រេង និងការជីកយករ៉ែ និយាយថា ឧស្សាហកម្មរបស់ពួកគេត្រូវការជាចាំបាច់ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសអេក្វាឌ័រ ហើយការហាមប្រាមនឹងធ្វើឱ្យតំបន់ទាំងនោះមានការជីកយករ៉ែខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើថែមទៀតផង។
ប្រធានាធិបតីដែលផុតអាណត្តិលោក Guillermo Lasso ដែលបានឈានមុខក្នុងការបោះឆ្នោតបន្ទាប់ពីសមាជិកសភាប៉ុនប៉ងបណ្តេញលោក តែក៏បរាជ័យក្នុងការបង្កើនផលិតកម្មប្រេង ឬទាក់ទាញការវិនិយោគរ៉ែបន្ថែមទៀត ខណៈដែល អំពើហិង្សា និង បញ្ហាសង្គម កាន់តែអាក្រក់ទៅៗ។
ការបោះឆ្នោតដោយសរសេរថា “Yes” នៅក្នុងប្រជាមតិទាំងពីរ អាចធ្វើឱ្យស្មុគស្មាញដល់ហិរញ្ញវត្ថុសម្រាប់អ្នកស្នងតំណែងរបស់គាត់។
លោក Ene Nenquimo មេដឹកនាំជាតិ Waorani បានប្រាប់រ៉យទ័រថា “យើងចង់រក្សាទឹកដីរបស់យើងឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ។ ពួកគេនិយាយថា នៅពេលដែលពួកគេប្រើប្រាស់ប្រេងឆៅ ពួកគេនាំមកនូវសុខភាព ការអប់រំ ប៉ុន្តែយើងមិនឃើញអ្វីដែល មានការអភិវឌ្ឍន៍នោះទេ” ។
បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ដីមួយហិកតា (2.5 ហិចតា) នៃ Yasuni មានដើមឈើចំនួន 650 ប្រភេទ ច្រើនជាងទ្វីបអាមេរិកខាងជើងទាំងមូល ក៏ដូចជាសត្វបក្សីរាប់រយប្រភេទ ថនិកសត្វ ល្មូន និងត្រី នេះបើយោងតាមក្រសួងបរិស្ថាន។
លោក Santiago Pérez ប្រធានអ្នកបោះឆ្នោត Clima Social ដែលបានធ្វើការស្ទង់មតិសម្រាប់អតិថិជនរបស់គាត់បាននិយាយថា អ្នកបោះឆ្នោតហាក់ដូចជាកំពុងផ្អៀងទៅរកការបោះឆ្នោត yes នៅក្នុងការធ្វើប្រជាមតិទាំងពីរខ្លះដែរ។
គាត់បាននិយាយថា “ខ្ញុំគិតថានៅពេលដែលប្រជាជនទទួលបានព័ត៌មានកាន់តែប្រសើរឡើង យើងនិងស្វែងយល់បន្ថែមអំពី Yasuni និង Choco Andino ដែលនឹងពេញចិត្តជម្រើសពាក្យថា Yes” ។
ក្រុមហ៊ុនប្រេងរដ្ឋ Petroecuador និយាយថា ” Yes ” លើការធ្វើប្រជាមតិ Yasuni នឹងធ្វើឱ្យប្រទេសនេះខាតបង់ប្រាក់ចំណូលចំនួន 13.8 ពាន់លានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។
ប្រធានក្រុមហ៊ុន Petroecuador លោក Ramon Correa បានប្រាប់អ្នកសារព័ត៌មានកាលពីពាក់កណ្តាលខែកក្កដាថា វេទិកានានានៅក្នុង ITT មានអណ្តូងរហូតដល់ 39 ដោយអណ្តូងនីមួយៗបានកាត់បន្ថយទំហំ ដែលពួកគេត្រូវកាន់កាប់។