ក្រុមមន្ត្រី​បញ្ជាក់​ថា ស៊ីឡាំង​អាថ៌កំបាំង​ដែល​បាន​បោកបក់ ​លើ​ឆ្នេរ​អូស្ត្រាលី ​គឺជា​កម្ទេចកម្ទី​អវកាស​ឥណ្ឌា

កាលពីថ្ងៃទី ០១​ ខែ សីហា ឆ្នាំ ២០២៣ យោងតាមបណ្តាញសារព័ត៌មានរបស់ CNN បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសអូស្រ្តាលីបាននិយាយថា ស៊ីឡាំងដ៏អាថ៌កំបាំងមួយដែល បានបោកបក់នៅតាមឆ្នេរសមុទ្រនៅភាគខាងលិចនៃប្រទេសអូស្ត្រាលី វាគឺជាកំទេចកំទី ដែលសល់ពីការបាញ់បង្ហោះក្នុងលំហអាកាសរបស់ឥណ្ឌា ដោយអាជ្ញាធរនៃប្រទេសទាំងពីរបាននិយាយថា វាគឺជាសំណល់ បន្ទាប់ពីបញ្ចប់ការច្របូកច្របល់ជុំវិញប្រភពដើមរបស់វត្ថុនោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

ស៊ីឡាំងនេះគឺជាផ្នែកមួយនៃយានបាញ់បង្ហោះផ្កាយរណប Polar ដែលអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ធ្លាប់បានបាញ់បង្ហោះកាលពីមុន នេះបើតាមលោក Sudheer Kumar អគ្គនាយកនៅ ISRO បាននិយាយប្រាប់ CNN ។

ចំពោះទីភ្នាក់ងារអវកាសអូស្ត្រាលី ធ្លាប់បានបង្ហោះសារកាលពីថ្ងៃច័ន្ទថា ខ្លួនបានបញ្ចប់ការស៊ើបអង្កេតលើវត្ថុនោះរួចរាល់ ហើយក៏បានឈានដល់ការសន្និដ្ឋានដូចគ្នាជាមួយនឹងអ្នកជំនាញប្រទេសឥណ្ឌា ។

ចាប់តាំងពីស៊ីឡាំងនេះបានលេចឡើងនៅក្នុងខែកក្កដានៅលើឆ្នេរមួយនៅឯ Green Head ដែលជាទីក្រុងឆ្នេរសមុទ្រមួយ មានចម្ងាយ 250 គីឡូម៉ែត្រ (155 ម៉ាយ) ពីភាគខាងជើងនៃទីក្រុង Perth ស៊ីឡាំងពណ៌ទង់ដែងបានទាក់ទាញអ្នកស្រុកដែរស់នៅក្នុងតំបន់នោះជាច្រើន ពួកគេពិតជាចង់ដឹង និងចង់ឃើញវត្ថុដែលមិនស្គាល់អត្តសញ្ញាណមួយនោះខ្លាំងណាស់។

ជុំវិញនោះស៊ីឡាំងមួយនេះ ត្រូវបានគេយកទៅទស្សទាយ និងសន្មត់នូវការផ្ទុះឡើងរបស់វា នៅលើបណ្តាញសង្គមអ៊ីនធឺណិតនានា ជាមួយនឹងការបង្ហោះជាទ្រឹស្ដីជាច្រើនអំពីកន្លែងដែលវាបានធ្លាក់។

ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា វាជាសំរាម​អវកាសគឺ​ជា​ចម្លើយដែល​ទំនង​បំផុត។ ទីភ្នាក់ងារអវកាសអូស្ត្រាលីបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រសិនបើរកឃើញបំណែកដែលសង្ស័យបន្ថែមទៀត វាគួរតែត្រូវបានរាយការណ៍ទៅអាជ្ញាធរក្នុងតំបន់។

PSLV គឺជាយានជំនិះបាញ់បង្ហោះមធ្យម ដែលដំណើរការដោយ ISRO សម្រាប់កម្ទេចកម្ទីរបស់វាគឺនៅតែស្ថិតក្នុងកន្លែងដែលវាបានផ្ទុក ហើយទីភ្នាក់ងារអវកាសអូស្ត្រាលីកំពុងធ្វើការជាមួយ ISRO ដែលនឹងផ្តល់ការបញ្ជាក់បន្ថែមដើម្បីកំណត់ជំហ៊ាបន្ទាប់ រួមទាំងការពិចារណាលើកាតព្វកិច្ចក្រោមសន្ធិសញ្ញាអវកាសរបស់អង្គការសហប្រជាជាតិ” នេះបើយោងតាមទីភ្នាក់ងារអវកាសរបស់ប្រទេសអូស្ត្រាលី។

ស៊ីឡាំង​សំពីងសំពោង​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​មនុស្ស​ទំនង​ជា​ត្រូវ​បាន​ខូច​ខាត​នៅ​ចុង​ម្ខាង ហើយ​គ្រប​ដណ្ដប់​ដោយ​ជង្រុក ដែល​បង្ហាញ​ថា​វា​បាន​ចំណាយ​ពេល​ច្រើនថ្ងៃ​នៅ​សមុទ្រ​ ។

ISRO បានបញ្ជាក់ប្រាប់ CNN ថាយើងមិនមានផែនការចំណាយសម្រាប់នាំយកវត្ថុនោះត្រឡប់ទៅប្រទេសឥណ្ឌាវិញទេ។

ទីភ្នាក់ងារអវកាសអូស្ត្រាលីបានជំរុញមនុស្សឱ្យជៀសវាងការចាត់ចែង និងផ្លាស់ទីវត្ថុ ដោយសារតែយើងនូវមិនស្គាល់ពីប្រភពដើមរបស់វាបានច្បាស់លាស់នៅឡើយ។ ប៉ូលិស​បាន​និយាយ​កាលពី​មុន​ថា វត្ថុ​នោះ​មិន​មាន​ប្រភព​ចេញ​ពី​យន្តហោះ​ពាណិជ្ជកម្ម​ទេ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ការពារ​វា​រហូត​ដល់​មានការបញ្ជូន​ចេញ ។

សម្រាប់គ្រាប់រ៉ុក្កែតអវកាសគឺពិតជាមានច្រើនដំណាក់កាលណាស់ មានន័យថាពួកវាត្រូវបានបង្កើតឡើងពីផ្នែកផ្សេងៗដែលមានផ្ទុកឥន្ធនៈ ហើយសម្រាប់ផ្នែកនីមួយៗត្រូវបានបោះចោលតាមលំដាប់លំដោយនៅពេលយន្តហោះបញ្ចេញចោល បន្ទាប់មកក៏មានកំទេចកំទីជាច្រើនបានធ្លាក់មកលើផែនដីវិញ។

Reporter:
scroll to top