នៅថ្ងៃទី 04 ខែ សីហា ឆ្នាំ 2023 តាមរយៈសារព័ត៌មានរបស់ទីក្រុង វ៉ាស៊ីនតោនបានឲ្យដឹងថា៖ មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវិកកងទ័ពជើងទឹកអាមេរិកពីរនាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទចែករំលែកអាថ៌កំបាំងពីសម្ភារៈសន្តិសុខជាតិដល់ប្រទេសចិន។
មន្ត្រីអាមេរិចបាននិយាយថា មន្ត្រីថ្នាមទាប លោក Wenheng Zhao អាយុ 26 ឆ្នាំត្រូវបានចោទប្រកាន់ពីបទសមគំនិត និងស៊ីសំណូកពាក់ព័ន្ធនឹងការយកប្រាក់ជិត 15,000 ដុល្លារ ជាថ្នូរនឹងការរូបថត និងវីដេអូនៃព័ត៌មានរសើបរបស់យោធាអាមេរិក។ ហើយនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ទៀតដែលមានឈ្មោះថា Jinchao Wei ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅកាន់ប្រទេសចិន ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារផងដែរ។
ជំនួយការអគ្គមេធាវី លោក Matt Olsen បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង San Diego ថា ដោយសារតែសកម្មភាពរបស់បុរស ២ រូបខាងលើនេះ បានផ្តល់ “ព័ត៌មានយោធាដ៏សំងាត់របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់នៅក្នុងដៃនៃសាធារណរដ្ឋប្រជាមានិតចិន” ។
មន្ត្រីជាន់ទាបខាងកងទ័ពជើងទឹកគឺលោក Wenheng Zhao ត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនផែនការគ្រប់គ្រងរបស់អាមេរិច ទៅកាន់ប្រទេសចិន ដោយបុរសរូបនោះបានរ៉ាយរ៉ាប់ពីសកម្មភាពរបស់គាត់សម្រាប់សមយុទ្ធយោធាអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដ្យាក្រាមអគ្គិសនី និងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដានៅលើមូលដ្ឋានយោធាអាមេរិកនៅអូគីណាវ៉ា ប្រទេសជប៉ុន និងព័ត៌មានលម្អិតសន្តិសុខសម្រាប់មូលដ្ឋានទ័ពជើងទឹកអាមេរិកនៅតំបន់ Ventura County និង San Clemente កោះនៅក្រៅទីក្រុង Los Angeles នេះបើតាមមន្ត្រីរបស់អាមេរិក។
ចំនែកឯនាវិកកងទ័ពជើងទឹក លោក Jinchao Wei ត្រូវបានចោទប្រកាន់ពីបទបង្ហាញព័ត៌មានអំពីនាវា USS Essex ដែលជាកប៉ាល់វាយលុកតាមទឹក ដែលគាត់កំពុងតែបម្រើការ ក៏ដូចជានាវាចម្បាំងអាមេរិកផ្សេងទៀត រួមទាំងសៀវភៅណែនាំបច្ចេកទេសរាប់សិបក្បាល ដែលដាក់ចេញនូវសព្វាវុធ រចនាសម្ព័ន្ធថាមពល និងប្រតិបត្តិការរបស់ Essex ។
ព័ត៌មានលម្អិតទំនាក់ទំនងសម្រាប់លោក Wei និង លោក Zhao ក្នុងពេលភ្លាមៗនេះគឺគេមិនទាន់អាចកំណត់បានពីទោសកំហុសភ្លាមៗនោះទេ។
ហើយនាពេលថ្មីៗ មន្ត្រីអាមេរិកក៏ទើបតែបាននិយាយនៅក្នុងសន្និសីទកាសែតមួយផងដែរថា ខ្លួននិងធ្វើការថ្កោលទោសសម្រាប់យុទ្ធនាការចារកម្មរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។
ចំពោះទីភ្នាក់ងារពិសេស FBI លោក Stacey Moy បាននិយាយថា “នៅក្នុងពេលនេះសម្រាប់សហរដ្ឋអាមេរិកគឺមិនទាន់ទទួលបានការគំរាមកំហែងណា ដែលអាចបន្តជាជំនាន់ច្រើន ជាងប្រទេសចិននោះទេ”។ ហើយទីក្រុងប៉េកាំងនឹងបញ្ឈប់រាល់សកម្មភាពដើម្បីវាយប្រហារសហរដ្ឋអាមេរិក គឺដោយសារតែពួកគេកំពុងតែធ្វើផែនការយុទ្ធសាស្រ្តថ្មីមួយទៀតដើម្បីក្លាយជាប្រទេសមហាអំណាចតែមួយគត់នៅក្នុងពិភពលោក។
ភ្លាមៗនោះខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតប ឬធ្វើការអត្ថាធិប្បាយណាមួយលើការចោទប្រកាន់នោះទេ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ពួកគេកាន់តែមានភាពតានតឹងខាងកាទូត អស់រយៈពេលជាច្រើនឆ្នាំជុំវិញបញ្ហាសន្តិសុខជាតិ និងពាណិជ្ជកម្មជាច្រើន។ សហរដ្ឋអាមេរិកបានចោទចិនពីបទចារកម្ម និងការវាយប្រហារតាមអ៊ីនធឺណិតដែលជាការចោទប្រកាន់ដែលក្រុងប៉េកាំងបានច្រានចោល។ ចិនក៏បានប្រកាសថា ខ្លួនក៏ស្ថិតក្រោមការគំរាមកំហែងពីអ្នកស៊ើបការណ៍របស់ពិភពលោកថែមទៀតផង។