យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កវីម្នាក់បានប្រែក្លាយទៅជាមេដឹកនាំកងជីវពល។ លោក Maung Saungkha ដែលជាឥស្សរជនលេចធ្លោបំផុតមួយរូប និងជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ក្រុមប្រដាប់អាវុធរបស់លោកគ្រោងនឹងចាប់ផ្តើមឆ្លាក់ទឹកដីនៅក្នុងតំបន់បេះដូងរបស់ប្រទេស ដើម្បីប្រឈមមុខនឹងរបបយោធាដោយផ្ទាល់បន្ថែមទៀត។
លោក Maung Saungkha បាននិយាយទៀតថា សកម្មភាពនេះគឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កងទ័ពរំដោះប្រជាជន Bamar (BPLA) របស់គាត់ គឺជាកងជីវពលដែលបានបង្កើតឡើងបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ 2021។ ហើយឥឡូវនេះពួកគេបានទទួលការបណ្តុះបណ្តាលពីសម្ព័ន្ធមិត្ត និងបទពិសោធន៍ប្រយុទ្ធនៅតាមព្រុំដែនរបស់ប្រទេស។ សម្រាប់សមាជិក BPLA ភាគច្រើនគឺជាអ្នកកាន់ពុទ្ធសាសនា Bamars ហើយជាក្រុមជនជាតិភាគតិច ដែលមានចំនួន 2 ភាគ 3 នៃចំនួនប្រជាជន និងគ្របដណ្ដប់លើភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។
វិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាបានប៉ាន់ប្រមាណថា BPLA មានសមាជិកប្រហែល 1,000 នាក់ ជាតួលេខដែលនឹងធ្វើឱ្យវាក្លាយជាកងជីវពលថ្មីដ៏ធំបំផុតមួយរបស់ប្រទេស។
ការរីកចម្រើនរបស់ BPLA គឺពឹងពាក់លើជំនាញរបស់ Maung Saungkha នេះបើយោងតាមសម្ព័ន្ធមិត្តសំខាន់និងអ្នកវិភាគពីរនាក់។ វាក៏គូសបញ្ជាក់ផងដែរអំពីរបៀបដែលកងជីវពលថ្មីបានចូលជ្រៀតជ្រែកក្នុងទិដ្ឋភាពនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា បើទោះបីជាពួកគេនៅឆ្ងាយពីការផ្តួលរំលំរបបយោធាក៏ដោយ។
ចំនែកឯរបបយោធាមិនបានធ្វើការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយសម្រាប់អត្ថបទនេះទេ។ ពួកគេនិយាយថាក្រុមប្រដាប់អាវុធដែលប្រឆាំងនឹងរបរយោធាគឺជា “ភេរវករ” ព្រោះក្រុមទាំងនោះជាអ្នកសាបព្រោះភាពវឹកវរនិងសម្លាប់ជនស៊ីវិល។ របរយោធាបានចោទប្រកាន់ លោក Maung Saungkha ថាជាជនបះបោរ គឺវាដូចគ្នាទៅហ្នឹងអ្វីដែលខ្លួនបានធ្វើជាមួយគូប្រជែងភាគច្រើននៃការគ្រប់គ្រងរបស់ខ្លួនកាលពីមុនដែរ។
លោក Maung Saungkha និងមន្ត្រីនយោបាយរបស់ BPLA លោក Yoe Aunt Min បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងរបបយោធានឹងមានរយៈពេលយូរ ហើយទទួលស្គាល់ថា BPLA ប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ជាពិសេសការផ្តល់ថវិកា និងការលើកទឹកចិត្តក្នុងការបន្តប្រយុទ្ធក្នុងចំណោមអ្នកជ្រើសរើសមួយចំនួន។
ការគ្រប់គ្រងរបស់ Bamar (BPLA) មានការអាក់អន់ចិត្តជាយូរមកហើយ ដោយជនជាតិភាគតិចជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែសាវតារបស់ លោក Maung Saungkha បានជួយ BPLA បង្កើតទំនាក់ទំនងរឹងមាំជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចផ្សេងទៀត ដែលជាការងារដ៏ល្អមួយ ហើយវាត្រូវបានគេមើលឃើញថា សកម្មភាពនោះគឺមានសារៈសំខាន់សម្រាប់ការតស៊ូ។
មុនពេលការរៀបចំដើម្បីធ្វើរដ្ឋប្រហាររបបយោធានេះ គាត់គឺជាកវីម្នាក់ដែលជាប់គុកដោយសារខគម្ពីរដែលបំភ្លឺពីសិទ្ធិអំណាច បន្ទាប់មកគាត់ក៏បានក្លាយជាសកម្មជនដែលមានឋានៈខ្ពស់ ការតស៊ូមតិដើម្បីសមភាពសម្រាប់ជនជាតិភាគតិច និងសហព័ន្ធនិយមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Richard Horsey ទីប្រឹក្សាជាន់ខ្ពស់មីយ៉ាន់ម៉ានៅក្រុម Think Tank Crisis Group បាននិយាយថា កំណត់ត្រាបទនេះបានផ្តល់ឱ្យ BPLA នូវ “ភាពរឹងមាំខាងមនោគមវិជ្ជា” ។
BPLA ត្រូវបានបង្កើតឡើងពីរខែបន្ទាប់ពីការធ្វើរដ្ឋប្រហារនៅព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ដោយលោក Maung Saungkha ស្វែងរកការបណ្តុះបណ្តាល និងការគាំទ្រពីអង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីស្វ័យភាពកាន់តែច្រើន។
ដំបូងឡើយ BPLA មានតែកាំភ្លើងឈើ និងកាំភ្លើង BB សម្រាប់ហ្វឹកហាត់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ ពួកគេជាម្ចាស់កាំភ្លើង M16 និង AK-81 និងខ្ចីអាវុធផ្សេងទៀតពីសម្ព័ន្ធមិត្ត នេះបើយោងតាមរៀបរាប់របស់លោក Maung Saungkha ។
លោកបាននិយាយថា BPLA ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពជាតិ Karen (KNU) នៅលើទឹកដីដែលខ្លួនមានមូលដ្ឋាន និងកងទ័ព Arakan (AA) ដែលផ្តល់ការបណ្តុះបណ្តាល។
ក្រុមទាំងពីរបានបញ្ជាក់ថា BPLA និងផ្តួលរំលំរបបយោធា។