ប្រទេសឥណ្ឌា បានដាក់បម្រាមលើក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក មិនឲ្យប្រើប្រាស់គ្រឿងបន្លាស់របស់ចិន

តាមរយៈទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣​ បាននិយាយថា ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ  បានរារាំងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកយោធាក្នុងស្រុកពីការប្រើប្រាស់សមាសធាតុដែលផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ នេះបើយោងតាមមន្ត្រីការពារជាតិ និងឧស្សាហកម្មចំនួនបួន និងឯកសារដែលត្រូវបានពិនិត្យដោយ Reuters ។

តាមដានយើងតាមរយៈ Telegram CPN Daily

វិធានមួយនេះបានកើតឡើង ស្របពេលមានភាពតានតឹងរវាងប្រទេសជិតខាងរបស់ខ្លួនធ្លាប់បានង្ហាញនូវអាវុធនុយក្លេអ៊ែរ ហើយវាក៏ជាពេលវេលាមួយដែលទីក្រុងញូវដែលីកំពុងតែបន្តធ្វើ ទំនើបកម្មផ្នែកយោធា ដែលគិតគូរពីការប្រើប្រាស់កាន់តែច្រើននៃ quadcopters គ្មានមនុស្សបើកប្រព័ន្ធធន់បានយូរ និងវេទិកាស្វយ័តផ្សេងៗជាច្រើនទៀត។

ខាងផ្នែកឧស្សាហកម្មរបស់ប្រទេសឥណ្ឌាបានធ្វើឡើង គឺដើម្បីបំពេញនូវតម្រូវការរបស់យោធា បើតាមតួរលេខរបស់ក្រសួងការពារជាតិ និងផ្នែកឧស្សាហកម្មបាននិយាយថា មេដឹកនាំសន្តិសុខរបស់ឥណ្ឌាមានការព្រួយបារម្ភថា ការប្រមូលផ្តុំការស៊ើបការណ៍អាចត្រូវបានសម្របសម្រួលដោយផ្នែក ដែលផលិតដោយចិន នៅក្នុងមុខងារទំនាក់ទំនងរបស់យន្តហោះគ្មានមនុស្សបើកតាមរយៈ កាមេរ៉ា ការបញ្ជូនសញ្ញា និងកម្មវិធីប្រតិបត្តិការជាដើម។

មានមនុស្សបីនាក់ក្នុងចំនោមក្រុមខាងលើនេះ ព្រមទាំងឥស្សរជនរដ្ឋាភិបាល និងឧស្សាហកម្មចំនួនប្រាំមួយផ្សេងទៀត ដែលត្រូវបានសម្ភាសដោយ Reuters បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ គឺដោយសារតែភាពរសើបនៃប្រធានបទនេះ។ ចំពោះសំណើរសំការអត្ថាធិបាយពី Reuters ទៅក្រសួងការពារជាតិឥណ្ឌាជុំការបកស្រាយលំអិត ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។

ឯកសារបង្ហាញថា វិធីសាស្រ្តរបស់ប្រទេសឥណ្ឌា ដែលត្រូវបានរាយការណ៍ដោយ Reuters ជាលើកដំបូង ក្នុងការបំពេញបន្ថែមការរឹតបន្តឹង និងការនាំចូលជាដំណាក់កាលលើយន្តហោះគ្មានមនុស្សបើក គឺត្រូវបានគេឃ្លាំមើលចាប់តាំងពីឆ្នាំ 2020 មកម្ល៉េះ​ ហើយប្រទេសមួយនេះក៏កំពុងអនុវត្តការដេញថ្លៃខាងផ្នែកយោធាផងដែរ។

នៅក្នុងកិច្ចប្រជុំចំនួនពីរក្នុងខែកុម្ភៈ និងខែមីនា ដើម្បីពិភាក្សាអំពីការដេញថ្លៃយន្តហោះគ្មានមនុស្សបើក មន្ត្រីយោធាឥណ្ឌាបានប្រាប់អ្នកដែលមានសក្តានុពលក្នុងការដេញថ្លៃថា ឧបករណ៍ ឬសមាសធាតុផលិត  ដាច់ខាតមិនមែនជា “ប្រទេសដែលមានព្រំដែនគោកជាមួយប្រទេសឥណ្ឌា” នេះបើយោងតាមការត្រួតពិនិត្យពីក្រុមអ្នកសង្កេត Reuters  ហើយចំពោះកំណត់ហេតុក៏មិនបានកំណត់អត្តសញ្ញាណមន្ត្រីយោធានោះដែរ។

ឯកសារដេញថ្លៃមួយបាននិយាយថាចំពោះ subsystems គឺអាចបង្ករឲ្យមាន”ចន្លោះប្រហោងសុវត្ថិភាពក៏ដូចជាទិន្នន័យយោធាសំខាន់ៗមួយចំនួន”  ហេតុដូច្នេះហើយទើបមន្ត្រីរបស់ប្រទេសឥណ្ឌា បានអំពាវនាវឱ្យអ្នកលក់បង្ហាញអំពីប្រភពដើមនៃសមាសធាតុ។

ក្នុងនោះផងដែរមានមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់រ៉យទ័រថា ការយោងទៅប្រទេសជិតខាងគឺជាការសោកស្ដាយសម្រាប់ប្រទេសចិន ដោយលោកបានបន្ថែមថា ឧស្សាហកម្មឥណ្ឌាបានពឹងផ្អែកលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បើទោះបីជាមានការព្រួយបារម្ភអំពីការវាយប្រហារតាមអ៊ីនធឺណិតក៏ដោយ។

ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធរាល់ការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត។ ដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន  បានប្រកាសកាលពីសប្តាហ៍មុន  ថាការគ្រប់គ្រងការនាំចេញ លើយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ទាក់ទងនឹងយន្តហោះគ្មានមនុស្សបើកមួយចំនួន មិនបានឆ្លើយតបទៅនឹងសំណួរ ឬ អំពីវិធានការរបស់ប្រទេសឥណ្ឌានោះទេ។

គួរបញ្ជាក់ថា សភាអាមេរិកក្នុងឆ្នាំ 2019 បានហាមប្រាមមន្ទីរបញ្ចកោណពីការបញ្ជាទិញ ឬប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងសមាសធាតុផលិត នៅក្នុងប្រទេសចិនផងដែរ។

Reporter:
scroll to top