ចិន​ធានាចំពោះ​រុស្ស៊ី​ថា​ ខ្លួន​នៅ​តែ​មិន​លម្អៀង​លើ​សង្គ្រាម​អ៊ុយក្រែន ​បន្ទាប់​ពី​ ​កិច្ច​ចរចា​សន្តិភាព​អារ៉ាប៊ីសាអូឌីតត្រូវបានបញ្ចប់

កាលពីថ្ងៃទី 08 ខែសីហា​ ឆ្នាំ 2023 យោងតាមរយៈក្រុមអ្នកសារព័ត៌មាន CNN បាននិយាយថា អ្នកការទូតកំពូលរបស់ចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីថា ទីក្រុងប៉េកាំងនៅតែ “មិនលំអៀង” លើសង្រ្គាមនៅអ៊ុយក្រែន គឺនូវមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូចិនបានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិស្តីពីការបញ្ចប់ជម្លោះ ដែល រួមមានទីក្រុង Kyiv ប៉ុន្តែមិនមែនជាទីក្រុងម៉ូស្គូទេ។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងការអំពាវនាវមួយកាលពីថ្ងៃច័ន្ទ លោក Wang បានសង្កត់ធ្ងន់ទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថា ប្រទេសចិន និងរុស្ស៊ីគឺជា “មិត្តល្អ និងជាដៃគូដ៏គួរឱ្យទុកចិត្តថែមទៀតផង” ។

លោក Wang បាននិយាយថា “ចំពោះវិបត្តិរបស់ប្រទេសអ៊ុយក្រែន ប្រទេសចិននឹងរក្សាជំហរឯករាជ្យ និងមិនលំអៀងទៅភាគីណាមួយនោះទេ។ ការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិនរូបនេះ បានបញ្ចេញនូវសម្លេងដែលប្រកបដោយឆន្ទៈ និងសមហេតុផល ដែលបានជំរុញឲ្យកិច្ចចរចាប្រព្រឹត្តទៅដោយសន្តិភាពនិងសកម្ម សម្រាប់ការខិតខំស្វែងរកដំណោះស្រាយនយោបាយក្នុងឱកាសពហុភាគីអន្តរជាតិ”។ នេះបើយោងតាមសេចក្តីអំពាវនាវដែលចេញផ្សាយដោយក្រសួងការបរទេសចិន។

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃ ដែលរៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ព្រមទាំងឥណ្ឌា និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីដំណោះស្រាយនៃជម្លោះដែលបានកើតឡើងប្រហែល 18 ខែ បើគិតចាប់តាំងពីការលុកលុយរបស់ទីក្រុងម៉ូស្គូបានចាប់ផ្តើម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ក្រុមនេះបានយល់ព្រមលើសារៈសំខាន់នៃការសន្ទនាអន្តរជាតិដើម្បីស្វែងរក “មូលដ្ឋានរួមដែលនឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាព” ។

ក្នុងនោះផងដែរ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីបាន “កោតសរសើរ និងស្វាគមន៍ចំពោះតួនាទីស្ថាបនារបស់ប្រទេសចិន” ដែលមានបំណងឆ្ពោះទៅរកដំណោះស្រាយនយោបាយនៃ “វិបត្តិអ៊ុយក្រែន” ដោយលោកបានសម្តែងការពេញចិត្តចំពោះ ក្រសួងការបរទេសចិនដែលបាននិយាយ នៅក្នុងការអានការអំពាវនាវរបស់ពួកគេកាលពីថ្ងៃច័ន្ទ។

តើចិនពិតជាមានតួនាទីក្នុងការបង្កើតសន្តិភាពពិតមែនឬ?

នៅមុនកិច្ចពិភាក្សានៅទីក្រុង Jeddah រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានទទួលការអញ្ជើញឲ្យចូលរួមពីខាងប្រទេសចិន​ (នេះអាចបង្ហាញថា “វាជារបកគំហើញដ៏អស្ចារ្យ និងជាជ័យជម្នះជាប្រវត្តិសាស្ត្រមួយ”។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានបង្ហាញក្តីសង្ឃឹមជាយូរមកហើយថា ប្រទេសចិន និងមេដឹកនាំរបស់ខ្លួន លោក Xi Jinping ដែលជាមិត្តសម្លាញ់ របស់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចដើរតួក្នុងការជំរុញទីក្រុងម៉ូស្គូឆ្ពោះទៅរកសន្តិភាព។

ព្រោះថាលោកលោក Xi Jinping   ត្រូវបានគេមើលឃើញថា លោកពិតជាមានសមត្ថភាពក្នុងការធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនអាចកែប្រែឥរិយាបទ។ 

ការចូលរួមរបស់ចិននៅក្នុងកិច្ចចរចា នៅទីក្រុង Jeddah បានកើតឡើងនៅពេលដែលប្រទេសនេះបាន ពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយអារ៉ាប៊ីសាអូឌីត ហើយក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងរបស់ខ្លួនឡើងវិញជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗនៅអឺរ៉ុប ស្របពេលដែលមានវិបត្តិសេដ្ឋកិច្ច។

ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងបន្តពង្រឹងការសន្ទនាជាមួយប្រទេសរុស្ស៊ី ដោយផ្អែកលើគោលជំហររបស់ខ្លួនចំនួន 12 ចំណុច ដោយស្តីអំពីដំណោះស្រាយនយោបាយចំពោះវិបត្តិសេដ្ឋកិច្ច នេះបើយោងតាម ​​Reuters ។

យ៉ាងណាមិញ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីនៅតែប្តេជ្ញាចិត្តជាសាធារណៈចំពោះលក្ខខណ្ឌ មុនធ្វើការចរចាដោយផ្ទាល់ ប៉ុន្តែសម្រាប់ភាគីទាំងសងខាងនៅតែយល់ថាមិនអាចទទួលយកបាន។

scroll to top