គណបក្ស ភឿ ថៃ និងគណបក្ស បុំចៃថៃ ប្រកាសដេញថ្លៃបង្កើតរដ្ឋាភិបាល

មេដឹកនាំនៃគណបក្សភឿថៃ និងគណបក្ស Bhumjaithai ដែលមានអាសនៈសរុបចំនួន 212 បានប្រកាសកាលពីថ្ងៃច័ន្ទ ទី 7 ខែ សីហា ថាពួកគេនឹងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយពួកគេទាំង ២ បានអះអាងថា ខ្លួនមានការគាំទ្រភាគច្រើនរួចទៅហើយនៅក្នុងសភាតំណាងរាស្រ្តជាប់ឆ្នោត។

តាមដានយើងតាមរយៈ Telegram CPN Daily

មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា លោកមានអំណរគុណចំពោះកិច្ចព្រមព្រៀងរបស់លោក Bhumjaithai ក្នុងការចូលរួមជាមួយគណបក្សភឿថៃ “ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន និងវិបត្តិជាតិ ជាពិសេសនោះគឺបញ្ហាដែលមានពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ”។

“សំឡេង 212 របស់ភឿថៃ និង Bhumjaithai នឹងក្លាយជាមូលដ្ឋានសម្រាប់ការបង្កើតរដ្ឋាភិបាល ហើយនឹងមានច្រើនទៀត ដើម្បីផ្តល់ការគាំទ្រភាគច្រើននៅក្នុងសភា។ ដូច្នេះមិនមានការព្រួយបារម្ភអំពីលទ្ធភាពនៃរដ្ឋាភិបាលដែលមានសំឡេងភាគតិចនោះទេ”។ នេះបើយោងតាម លោក​វេជ្ជបណ្ឌិត ឆុល ណាន ។

គណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន 141 បន្ទាប់មកគឺ Bhumjaithai ដែលមាន 71 អាសនៈ។

លោកវេជ្ជបណ្ឌិត Cholnan បាននិយាយថា គណបក្សភឿថៃបានបើកចំហនៅក្នុងការប្រមូលការគាំទ្រសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន ហើយ “ការគាំទ្រអាចមកពីគ្រប់ភាគី អាចជាសមាជិកម្នាក់ៗនៃគណបក្សណាមួយផ្សេងទៀតផងដែរ”។

លោកបានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពនយោបាយដ៏ពិសេសនេះ គឺស្របពេលមានមានការជជែកវែកញែក និងជម្លោះក្នុងសង្គម យើងក៏សុំការបោះឆ្នោតពីគ្រប់ភាគី ដើម្បីគាំទ្របេក្ខភាពរបស់គណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី”។

លោក​បាន​បញ្ជាក់​ថា លោក Srettha Thavisin នៅ​តែ​ជា​បេក្ខភាព​របស់​គណបក្ស​ភឿថៃ​ជា​នាយក​រដ្ឋមន្ត្រី។ តែលោក​នឹងមិន​​ប្រើ​ឈ្មោះ​របស់​លោក Srettha Thavisin ​នោះ​ទេ ប៉ុន្តែ​អ្នកដែលអាច ​ក្លាយ​ជា​បេក្ខជន ​ដែល​ប្រកាស​នៅ​ថ្ងៃ​ទី​២ ខែ​សីហា  នោះ​គឺ​លោក Srettha Thavisin ។

មេដឹកនាំបក្សភឿថៃបានអះអាងថា ក្នុងសម្ព័ន្ធថ្មីនឹងមិនរាប់បញ្ចូលគណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតនោះទេ។ លោក បណ្ឌិត Cholnan បាននិយាយថា គណបក្សផ្សេងទៀត និងសមាជិកព្រឹទ្ធសភានឹងមិនគាំទ្ររដ្ឋាភិបាលចម្រុះទេ ប្រសិនបើការបង្កើតរដ្ឋាភិបាលលើកនេះមានការចូលរួមពីគណបក្សចលនាឆ្ពោះទៅមុខនោះ។

គណបក្សចលនាឆ្ពោះទៅមុខបានឈ្នះ 151 អាសនៈនៅក្នុងការបោះឆ្នោតសកល ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះទាំងប្រាំបី រួមទាំងភឿថៃបាន ដួលរលំដោយសារការខ្វះខាតការគាំទ្រ ពីគណបក្សផ្សេងទៀតនៅក្នុងសភា និងជាពិសេសមិនមែនមកពីព្រឹទ្ធសភាទេ។

ទោះបីជាចលនាឆ្ពោះទៅមុខ MFP ទទួលបានអាសនៈច្រើនជាងគេក៏ដោយ ប៉ុន្តែលោកបណ្ឌិត Cholnan បាននិយាយថា សម្លេងឆ្នោត 212 របស់ Pheu Thai និង Bhumjaithai ក៏ជាការបោះឆ្នោតស្របច្បាប់របស់ប្រជាជនផងដែរ។ គណបក្ស​ទាំង​ពីរ​មាន​ការ​គាំទ្រ​ជា​សាធារណៈ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។

លោកបានប្រកាសពីគោលបំណងសំខាន់ៗមួយចំនួននៃរដ្ឋាភិបាល ដែលបានស្នើឡើង ហើយពួកគេបានរួមបញ្ចូលរដ្ឋធម្មនុញ្ញថ្មី។

លោក​បណ្ឌិត ជុន ណាន បាន​ថ្លែង​ថា​៖ «​នឹង​មាន​ការ​បោះ​ប្រជាមតិ​ដើម្បី​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​ដោយ​សភា​ពង្រាង​រដ្ឋធម្មនុញ្ញ។

តែលោក​មិន​បាន​ប្រាប់​ឈ្មោះ​គណបក្ស​ចម្រុះ​ដ៏​មាន​សក្តានុពល​ផ្សេង​ទៀតនោះដែរ។ មេដឹកនាំ​រង​គណបក្ស​ភឿ​ថៃ លោក Phumtham Wechayachai បាន​និយាយ​ថា មនុស្ស​នឹង​មើល​ឃើញ​ថា​គណបក្ស​ណា​ ដែល​គណបក្ស​ភឿ​ថៃ​ខិត​ចូល​ក្នុង​សប្តាហ៍​នេះ។

Reporter:
scroll to top