ខ្យល់ព្យុះនៅតែបន្តបោកបក់លើ Nordics បណ្តាលឱ្យមានការរអិលបាក់ដី

កាលពីថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សេវាសង្គ្រោះបន្ទាន់របស់ន័រវេសបានជម្លៀសមនុស្សរាប់រយនាក់នៅតាមទីតាំងផ្សេងៗគ្នា កាលពីថ្ងៃអង្គារ ដែលជាថ្ងៃទីពីរនៃភ្លៀងធ្លាក់ខ្លាំង ហើយវាក៏បង្ករឱ្យមានការរអិលបាក់ដីជាមួយនឹងហានិភ័យកាន់តែច្រើននៅពេលដែលព្យុះបានបោកបក់លើតំបន់ Nordics ។

តាមដានយើងតាមរយៈ Telegram CPN Daily

ខ្យល់បក់ខ្លាំង បូករួមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ទើបធ្វើឲ្យការរអិលបាក់ដីបានវាយប្រហារផ្នែកខ្លះនៃតំបន់ Nordic ដោយផ្តាច់ចរន្តអគ្គិសនី ក្នុងភូមិបានជន់លិចទឹក និងនាំការដឹកជញ្ជូនសាធារណៈដល់ការផ្អាកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ព្យុះមួយនេះត្រូវបានគេហៅថា “ហាន់” ហើយវាបានវាយប្រហារប្រទេសស៊ុយអែត កាលពីល្ងាចថ្ងៃអាទិត្យ និងបានទៅដល់ប្រទេសន័រវេសកាលពីថ្ងៃច័ន្ទ ដោយផ្នែកខ្លះនៃប្រទេសដាណឺម៉ាក និងហ្វាំងឡង់ក៏រងផលប៉ះពាល់ផងដែរ។

នៅភាគខាងត្បូងប្រទេសន័រវេស គឺមានទឹកជំនន់ និងការរអិលបាក់ដី ដោយនាំមកការបិទផ្លូវ និងបញ្ឈប់សេវាកម្មរថភ្លើងសំខាន់ៗភ្លាមៗ។

នៅទីក្រុង Valdres ការរអិលបាក់ដីបានបំផ្លាញផ្ទះមួយ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ ហើយនៅក្នុងទីក្រុង Hemsedal ផ្ទះតូចមួយបានអណ្តែតចុះទន្លេ។

ចំនែកឯកាល​ពី​ថ្ងៃ​ច័ន្ទ រថភ្លើង​ដឹក​អ្នក​ដំណើរ​ស៊ុយអែត​មួយ​គ្រឿង ​បាន​ក្រឡាប់ ​ដោយ​សារ​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​មនុស្ស​បី​នាក់​រង​របួស។

Reporter:
scroll to top