តាមទីភ្នាក់ងាររបស់ទីក្រុង ប៊ែរឡាំង នៅថ្ងៃទី 11 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់នឹងកាន់កាប់កងនាវាផ្ទុកឧទ្ធម្ភាគចក្រធំទីពីរ របស់អង្គការណាតូជាមួយនឹង 60 Chinooks ដែលខ្លួនបានប្រកាសថា ប្រទេសខ្លួនបានទិញកាលពីខែមុន។
កាលពីខែមុនក្រុមសារព័ត៌ Reuters បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់នឹងទិញឧទ្ធម្ភាគចក្រ Chinook ចំនួន 60 គ្រឿងពីក្រុមហ៊ុន Boeing (BA.N) ក្នុងកញ្ចប់មួយដែលនឹងត្រូវចំណាយរហូតដល់ 8 ពាន់លានអឺរ៉ូ (8.7 ពាន់លានដុល្លារ) រួមទាំងឩបករណ៍ចាំបាច់សម្រាប់យន្តហោះផងដែរ។
លោក Gerhartz ត្រូវបានដកស្រង់សម្តីដោយបណ្តាញប្រព័ន្ធផ្សព្វផ្សាយ RND ថា “យើងនឹងក្លាយជាប្រទេសដែលមានឧទ្ធម្ភាគចក្រធំទីពីរ នៅក្នុងអង្គការណាតូ បន្ទាប់ពីសហរដ្ឋអាមេរិក” ។
លោក Gerhartz បានបន្ថែមថា ឧទ្ធម្ភាគចក្រ Chinook ជិត 50 គ្រឿងនឹងត្រូវដាក់នៅទីតាំង Holzdorf/Schoenewalde នៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលត្រូវដាក់ទាហ៊ានបន្ថែមចំនួន 1,000 នាក់ ផងដែរ ។
លោកបាននិយាយថា “គេហទំព័រ Schoenewalde នឹងដើរតួនាទីសំខាន់តែមួយគត់សម្រាប់កងទ័ពអាកាស សន្តិសុខ Bundeswehr និងអាល្លឺម៉ង់ទាំងមូល” ។