បន្ទាប់ពីគណបក្សភឿថៃ បានបង្កើតប្លុកជាមួយនឹង គណបក្ស Bhumjaithai ដែលមានអាសនៈសរុបចំនួន 212 ដែលពួកគេបានប្រកាសកាលពីថ្ងៃច័ន្ទ ទី 7 ខែ សីហា។ ភឿថៃបាននិយាយទៀតថា គណបក្សរបស់ខ្លួន ឥឡូវនេះក៏កំពុងតែទទួលការគាំទ្រ ចំនួន ២ គណបក្សបន្ថែមទៀតផងដែរ នេះ បើយោងតាមការសែតបាងកកប៉ុស្ត នៅថ្ងៃទី 12 ខែ សីហា ឆ្នាំ 2023។
យោងតាមប្រភពខាងលើបានឲ្យដឹងថា បច្ចុប្បន្នគណបក្សភឿថៃបានចុះកិច្ចព្រមព្រៀងជាមួយគណបក្ស Palang Pracharath (PPRP) និងគណបក្ស United Thai Nation (UTN)។ គណបក្សទាំងពីរនេះ បានយល់ព្រមបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់ភឿថៃ ជាថ្នូរនឹងចំនែកមួយនៃការទទួលបាននូវផលប្រយោជន៍បន្ទាប់ពីចុះ MOU ។
ប្រភពដដែលបានបន្តទៀតថា ប៉ុន្តែការប្រកាសជាផ្លូវការមិនទាន់អាចធ្វើឡើងនោះទេ ដោយសារតែនៅសល់បញ្ហាជាច្រើន គឺនូវជាប់ពាក់ព័ន្ធ ជាមួយនឹងគណបក្សទាំងពីរ ហេតុដូច្នេះហើយវាគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ។ ចំពោះគណបក្សភឿថៃឥឡូវនេះ គឺអាចនិយាយបានថា ពួកគេមានសមាជិកនៅក្នុងសភាចំនួន 315 រូប។
គួររំលឹកផងដែរថា គណបក្សភឿថៃមានសមាជិកសភាចំនួន ១៤១ រូប ខណៈ Bhumjaithai មានសមាជិកសភាចំនួន ៧១ រូប គណបក្ស PPRP ៤០ រូប គណបក្ស UTN ៣៦ រូប Chartthaipattana ១០ រូប Prachachat ៩ នាក់ Pheu Thai Ruam Palang ២ គណបក្ស Chartpattanakla ២ មានគណបក្ស Seri Ruam Thai Plung Sungkom Mai លោក Thongthee Thai និងគណបក្សប្រជាធិបតេយ្យថ្មី។ គណបក្សទាំងអស់មានសមាជិកសភាម្នាក់។
ប្រភពដដែលបាននិយាយថាគណបក្សភឿថៃ បានយល់ព្រមថាតំណែងគណៈរដ្ឋមន្ត្រីមួយ នឹងត្រូវបានបែងចែកសម្រាប់សមាជិកសភា ទាំង ប្រាំបួនរូប ដោយម្នាក់ៗមានចំនែករៀងៗខ្លួន។
ប្រភពដដែលបានបន្តថា កិច្ចព្រមព្រៀងនេះបានបង្ហាញឲ្យឃើញថា លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ នឹងត្រូវបានគេតែងតាំងឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រី ខណៈដែលប្រធានគណបក្សលោកបណ្ឌិត Cholnan Srikaew នឹងកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ។
ប្រភពនោះបានបន្តទៀតថា អនុមេដឹកនាំគណបក្សភឿថៃ លោក Phumtham Wechayachai នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយអគ្គលេខាធិការបក្សលោក Prasert Chantararuangthong នឹងទទួលបានតួនាទីជាប្រធានក្រសួងដឹកជញ្ជូន។
ប្រភពដដែលបាននិយាយបន្ថែមថា សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃសម្រាប់ខេត្តឈៀងម៉ៃ លោកJulapun Amornvivat នឹងកាន់កាប់ផលប័ត្រថាមពល ខណៈដែល លោក Panpree Phathithanukorn និង Puangpet Chunlaiad ដែលជាឥស្សរជនសំខាន់របស់គណបក្សទាំងពីរ នឹងក្លាយជារដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី។
ប្រភពបានឱ្យដឹងថា លោក Somsak Thepsutin សមាជិកសភាបញ្ជីឈ្មោះគណបក្សភឿថៃ ទំនងជានឹងក្លាយជារដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ថ្មី ខណៈដែលសមាជិកសភាបញ្ជីឈ្មោះ លោក Suriya Jungrungreangkit កំពុងចរចាសម្រាប់តំណែងក្រសួងដឹកជញ្ជូន។
ប្រភពដដែលបានបន្តថា ចំពោះមុខតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងការពារជាតិ ភឿថៃ កំពុងទាក់ទងអ្នកក្រៅពីរនាក់ ដែលមានសមត្ថភាពខ្ពស់ដើម្បីកាន់មុខតំណែងនេះ។
ប្រភពបានឱ្យដឹងថា គណបក្ស Bhumjaithai នឹងទទួលបានតំណែងគណៈរដ្ឋមន្ត្រីចំនួនបួននៅក្នុងក្រសួងដឹកជញ្ជូន ក្រសួងកសិកម្ម និងសហករណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ និងក្រសួងកីឡា។
ប្រភពដដែលបានបន្តថា ក្នុងកូតាគណៈរដ្ឋមន្ត្រីសម្រាប់គណបក្ស Palang Pracharath លោក Pol Gen Patcharawat Wongsuwon ប្រធានទីប្រឹក្សាគណបក្សនឹងក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន។
អគ្គលេខាធិការ PPRP លោក Capt Thamanat Prompow ត្រូវបានគេនិយាយថា នេះគឺជាឱកាសដ៏ល្អមួយ ក្នុងការក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ខណៈដែលសមាជិកសភា PPRP ប្រចាំខេត្ត Kamphaeng Phet Pai Leeke អាចនឹងទទួលបានការតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភពបាននិយាយថា UTN ចាប់អារម្មណ៍លើក្រសួងថាមពល និងក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមផងដែរ។
ហើយប្រភពក៏បាននិយាយថា គណបក្ស Palang Prachachat បានតែងតាំង Pol Lt Col Tawee Sodsong ដែលជាសមាជិកសភាក្នុងបញ្ជី ជារដ្ឋមន្ត្រីយុត្តិធម៌ថ្មី ខណៈដែលមេដឹកនាំ Chartthaipattana គឺ Varawut Silpa-archa ទំនងជានឹងក្លាយជារដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថ្មី។
ទោះបីជាមានការទទូចថា Pheu Thai មិនទាន់ឈានដល់កិច្ចព្រមព្រៀងផ្លូវការណាមួយជា មួយ PPRP និង UTN ក៏ដោយ ក៏លោក Phumtham បានទទួលស្គាល់ថា Pheu Thai គឺគ្មានជម្រើសផ្សេងក្រៅពីការរួមបញ្ចូលពួកគេសម្រាប់ជាប្រយោជន៍ដល់ស្ថិរភាពនោះទេ។
នៅក្នុងយុទ្ធនាការរបស់ខ្លួន ភឿថៃបាននិយាយថា ខ្លួននឹងមិនដំណើរការជាមួយនោះទេ ដោយសារតែតំណែងនោះគឺវាជាប់ពាក់ព័ន្ធនិងបេក្ខជននាយករដ្ឋមន្ត្រីរបស់ UTN ឧត្តមសេនីយ៍ Prayut Chan-o-cha ដែលបានធ្វើរដ្ឋប្រហារឆ្នាំ 2014 ខណៈដែលមេដឹកនាំ PPRP ឧត្តមសេនីយ៍ Prawit Wongsuwon មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើរដ្ឋប្រហារ។
ទន្ទឹមនឹងនេះ អគ្គលេខាធិការបក្សផ្លាស់ទីទៅមុខ (MFP) លោក Chaithawat Tulaton បាននិយាយថា សមាជិកសភារបស់គណបក្សនឹងពិភាក្សាថា តើត្រូវបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់ភឿថៃនៅថ្ងៃអង្គារ។
គាត់បាននិយាយថាសមាជិកសភា MFP នឹងបោះឆ្នោតស្របតាមគោលជំហររបស់គណបក្សជំនួសឱ្យការអនុវត្តការវិនិច្ឆ័យរបស់ពួកគេ ហើយនៅពេលដែលត្រូវបានសួរអំពីសំណើដែលថា MFP គួរតែបោះឆ្នោតឱ្យគណបក្សភឿថៃដែរឬយ៉ាងណា?
នោះ គាត់បានឆ្លើយតបទៅនឹងសំណួរមួយនេះថា ការបោះឆ្នោតព្រឹទ្ធសភាមិនចាំបាច់នោះទេ។
ព្រោះលោកនៅតែមានការងឿយឆ្ងល់ថា “ហេតុអ្វីបានជា Bhumjaithai មិនបោះឆ្នោតឱ្យប្លុកដែលដឹកនាំដោយ MFP ដើម្បីបិទព្រឹទ្ធសភា?”