ការរអិលបាក់ដី និងទឹកជំនន់នៅទីក្រុង Xian ភាគពាយ័ព្យនៃប្រទេសចិន បានសម្លាប់មនុស្សអស់ចំនួន 2 នាក់ និង 16 នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋប្រទេសចិន CCTV (CCTV) បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី 12 ខែ សីហា ឆ្នាំ 2023។
ការស្លាប់និងរបួសបានកើតឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃប្រទេសចិន ជាមួយនឹងអាកាសធាតុធ្ងន់ធ្ងរបន្ទាប់ពីព្យុះទីហ្វុង Doksuri បានបោកបក់នៅខេត្ត Fujian ភាគខាងត្បូងជិតបីសប្តាហ៍មុន។
ទូរទស្សន៍ CCTV បាននិយាយថា ផ្ទះពីរនៅក្នុងភូមិមួយក្នុងទីក្រុង Xian ត្រូវបានទឹកនាំទៅបាត់ ហើយហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ ស្ពាន និងកន្លែងផ្គត់ផ្គង់ថាមពលត្រូវបានខូចខាតស្ទើរទាំងស្រុង។ ហើយចំនែកក្រុមរុករក និងជួយសង្គ្រោះ និងបុគ្គលិកដើម្បីពង្រឹងផ្នែកច្រាំងទន្លេ គឺត្រូវបានបញ្ជូនទៅកាន់តំបន់នោះទាំងអស់។
ក្រុមអ្នកផ្សព្វផ្សាយបាននិយាយថា ភ្នំ Qinling ក្នុងទីក្រុង Xian នឹងបន្តជួបប្រទះនឹងលក្ខខណ្ឌអាកាសធាតុខ្លាំង ដែលនឹងនាំឱ្យមានការរអិលបាក់ដី ហើយវានូវតែបន្តរឲ្យមានការព្រួយបារម្មណ៍បន្ថែមទៀត។
CCTV បាននិយាយទៀតថា នៅក្នុងរដ្ឋធានីប៉េកាំង និងទីក្រុងហាប៊ីនភាគឦសាន រថភ្លើងមួយចំនួនត្រូវបានផ្អាកកាលពីថ្ងៃសៅរ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង។ ដោយទូរទស្សន៍ CCTV បានបង្ហាញថា នៅភាគនិរតីនៃខេត្ត Guangxi កាលពីថ្ងៃសុក្រ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Nanning បានកើតមានទឹកជំនន់ភ្លាមៗនៅក្នុងទីក្រុង ដោយបង្ខំឱ្យអ្នកធ្វើដំណើរប្រញាប់ប្រញាល់បើកបរយានយន្ត និងម៉ូតូឆ្លងកាត់ផ្លូវដែលលិចទឹកនោះភ្លាមៗ។ អាជ្ញាធរមូលដ្ឋានបានដំឡើងខ្សែភ្លើង ដើម្បីអនុញ្ញាតឱ្យមានការបង្ហូរទឹកនៅលើផ្លូវមួយចំនួនចេញ ខណៈក្រុងបានបញ្ជូនប៉ូលិសជិត ៣៩០០ នាក់ទៅជួយសង្គ្រោះ។
ទូរទស្សន៍រដ្ឋក្នុងស្រុក CCTV មួយនេះបាននិយាយបន្តថា នៅក្នុងខេត្ត Jilin ភាគឦសាន កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីពង្រឹងការបាក់បែកប្រវែង 90 ម៉ែត្រ (300 ហ្វីត) នៅក្នុងជ្រលងទន្លេ និងការពារភូមិ 29 ខាងក្រោម។ មន្ត្រី និងទាហ៊ានប្រមាណ ៥០០ នាក់ ព្រមទាំងរថយន្តចំនួន ៦២ គ្រឿង និងម៉ាស៊ីនចំនួន ៣ គ្រឿងត្រូវបានបញ្ជូន ជួយសម្រួលគ្រាអាសន្ននេះ។
ខាងទូរទស្សន៍ខាងលើនេះបាននិយាយបន្ថែមថា នៅក្នុងទីក្រុង Huozhou ក្នុងខេត្ត Shanxi ភាគខាងជើង ដែលមានផ្ទះទាបៗមួយចំនួនបានប្រឈមនឹងការបាក់ ខណៈដែលទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យមានមនុស្សជាច្រើនជាប់នៅក្នុងអគាររបស់ពួកគេ។
ចំនែកឯនៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងវិញ ទឹកជំនន់ភ្លាមៗបានហូរកាត់ផ្លូវមួយ ដោយបានជាប់គាំងមនុស្សមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបាននិយាយកាលពីថ្ងៃសៅរ៍ដោយបន្ថែមថាមនុស្សជាង 40 នាក់ ត្រូវបានអាជ្ញាធរជួយសង្គ្រោះផងដែរ។