កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ បើយោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ទឹកជំនន់នៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី បានបង្ខំឱ្យមានការជម្លៀសមនុស្សជាង 2,500 នាក់ ចេញពីតំបន់ដែលរងគ្រោះ បើគិតត្រឹមថ្ងៃច័ន្ទនេះ។ បន្ទាប់ពីប្រទេសរុស្ស៊ីក៏ជា ប្រទេសមួយបានចូលទៅក្នុងបញ្ជីប្រទេស ដែលរងគ្រោះដោយការវាយប្រហារនៃព្យុះភ្លៀងរបស់ព្យុះទីហ្វុងខាន់ណុនផងដែរ។
បន្ទាប់ពីការវាយលុកភាគខាងត្បូងប្រទេសជប៉ុនកាលពីសប្តាហ៍មុន Khanun បានចុះខ្សោយទៅជាព្យុះត្រូពិច ខណៈដែលវាបានបោកបក់ពាសពេញឧបទ្វីបកូរ៉េ ហើយវាបានបង្ករឱ្យមានការរអិលបាក់ដីនៅភាគឦសានប្រទេសចិនកាលពីយប់ថ្ងៃសុក្រ។ ព្យុះទីហ្វុង Khanun មិនត្រឹមតែបង្ករឲ្យមានខ្យល់ ភ្លៀងខ្លាំងតែប៉ុណ្ណោះទេ តែវាក៏បានបង្ករឱ្យមានការរអិលបាក់ដីនៅក្នុងខេត្ត Liaoning ថែមទៀតផង ជាក់ស្តែងវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រហែល 21 នាក់។
នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ការតាំងទីលំនៅចំនួន 28 ត្រូវបានកាត់ផ្តាច់ត្រឹមថ្ងៃច័ន្ទ ក្រសួងបាននិយាយនៅលើប៉ុស្តិ៍ Telegram ថា ផ្លូវធំ ៗ និងផ្ទះចំនួន 4,620 ត្រូវបានជន់លិចនៅក្នុងក្រុងចំនួន 15 ។
កំពង់ផែឆ្នេរប៉ាស៊ីហ្វិកនៃទីក្រុង Vladivostok គឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Primorye ។ ហើយក្រសួងបាននិយាយទៀតថា ទឹកជំនន់បានចាប់ផ្តើមស្រកនៅផ្នែកភាគច្រើននៃ Primorye ហើយទឹកជំនន់ដ៏អាក្រក់បំផុតគឺនៅលើទន្លេ Malinovka ក្បែរភូមិ Rakitnoye ។