នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស កំពុងតែមានការព្រួយបារម្មណ៍លើការសន្យារបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាអតិផរណា

យោងតាមរយៈទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 16 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ចក្រភពអង់គ្លេសកំពុងតែមានការព្រួយបារម្ភអំពីអតិផរណានៅតែបន្តរកើតឡើង ខណៈដែលរដ្ឋាភិបាលបានចាត់វិធានការសំខាន់ៗលើកំណើនតម្លៃ ដែលត្រូវបានត្រួតពិនិត្យដោយធនាគារកណ្តាលរបស់អង់គ្លេស ប៉ុន្តែវាបានបរាជ័យកាលពីខែកក្កដា បើទោះបីជាអត្រានៃអតិផរណាមានការធ្លាក់ចុះក៏ដោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

ការិយាល័យស្ថិតិជាតិបាននិយាយថា អត្រាអតិផរណាលើតម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំ បានថយចុះរហូតដល់ទៅ 6.8% ពី 7.9% នៃខែមិថុនា ខណៈដែលធនាគារកណ្តាល និងការស្ទង់មតិរបស់ Reuters របស់អ្នកសេដ្ឋកិច្ចបានព្យាករណ៍ និងផ្លាស់ទីទៅឆ្ងាយពីកម្រិតខ្ពស់បំផុតនៅខែតុលាដែលមានចំនួន 11.1% ។

ការធ្លាក់ចុះនៃអត្រាអតិផរណាបានឆ្លុះបញ្ចាំងឲ្យឃើញពីការធ្លាក់ចុះនៃតម្លៃថាមពល ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ចក្រភពអង់គ្លេសគឺត្រូវតែប្រឈមមុខនឹងអតិផរណាខ្ពស់ជាងគេ ក្នុងចំណោមប្រទេសឧស្សាហកម្មដទៃទៀត។

ចំពោះអតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃថាមពល និងអាហារ នៅតែស្ថិតក្នុងកម្រិត 6.9% គឺវាមិនផ្លាស់ប្តូរពីខែមិថុនាប៉ុន្មាននោះទេ ហើយវានិងខ្ពស់ជាងការរំពឹងទុកនៅក្នុងការស្ទង់មតិរបស់ Reuters ដែលបានព្យាករណ៍ទុកមុនក្នុងអត្រាតែ 6.8% តែប៉ុណ្ណោះ។

ចំពោះអតិផរណាលើផ្នែកសេវាកម្មដែលភាគច្រើនឆ្លុះបញ្ចាំងពីសម្ពាធអតិផរណា ដែលផលិតនៅតាមផ្ទះ គឺទទួលបានប្រាក់ឈ្នួលជាមធ្យមបានកើនឡើងដល់ 7.4% ពី 7.2% – ខ្ពស់ជាងបន្តិចដែល BoE បានព្យាករណ៍។

Sterling មានការកើនឡើងបន្តិច បើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅខាងក្រោយតួរលេខ ដែលបានពង្រឹងការភ្នាល់ដែល BoE នឹងបន្តជាមួយនឹងយុទ្ធនាការនៃការដំឡើងអត្រាការប្រាក់របស់ខ្លួន។

ភាពរឹងមាំនៃអតិផរណាស្នូលគឺជាដំណឹងដ៏អាក្រក់បំផុតសម្រាប់នាយករដ្ឋមន្ត្រី លោក Rishi Sunak ដែលបានសន្យាថា ខ្លួននឹងកាត់បន្ថយអតិផរណានៅត្រឹមពាក់កណ្តាលឆ្នាំនេះ ដែលជាគោលដៅចម្បងរបស់លោក ក៏ប៉ុន្តែអ្វីគ្រប់យ៉ាងនាពេលឥឡូវនេះវាកំពុងក្លាយទៅសំណួរសម្រាប់ប្រជាពលរដ្ឋ។

លោក Heidi Karjalainen សេដ្ឋវិទូនៅវិទ្យាស្ថានសម្រាប់ការសិក្សាសារពើពន្ធ ដែលជាអ្នកគិតមួយបាននិយាយថា “នៅត្រឹមតែរយៈពេល 4 ខែទៀត វាហាក់ដូចជាមិនច្បាស់ទៀតទេថាអតិផរណានៅចុងឆ្នាំនឹងធ្លាក់ចុះគ្រប់គ្រាន់ដើម្បីសម្រេចវាបាននោះ” ។

ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់បំផុតនៅអឺរ៉ុបខាងលិច

ការិយាល័យស្ថិតិបាននិយាយថា ការធ្លាក់ចុះនៃតម្លៃឧស្ម័ន និងអគ្គិសនីគឺជាកត្តាជំរុញដ៏ធំបំផុតនៅពីក្រោយការធ្លាក់ចុះនៃអតិផរណា ខណៈពេលដែលអតិផរណាតម្លៃម្ហូបអាហារមានការធូរស្រាលមួយកម្រឹត។

បើទោះបីជាអត្រានៃអតិផរណាមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែចក្រភពអង់គ្លេសនៅតែមានអត្រាកំណើនតម្លៃខ្ពស់បំផុតមួយនៅអឺរ៉ុបខាងលិច ដោយមានតែប្រទេសអ៊ីស្លង់ និងអូទ្រីសប៉ុណ្ណោះ ដែលទទួលរងនូវអតិផរណាខ្ពស់នៃក្រោយគេ។

scroll to top