យោងតាមការចុះផ្សាយរបស់កាសែតចិនពេលព្រឹក នៅថ្ងៃទី 16 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសហ្វីលីពីន បានសង្កត់ធ្ងន់ថា ខ្លួនមិនស្ថិតក្នុង “ការធ្វើសង្គ្រាម” ជាមួយទីក្រុងប៉េកាំងនោះទេ បើទោះជាពេលនេះខ្លួនកំពុងតែមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុង សមុទ្រចិនខាងត្បូងយ៉ាងណាក៏ដោយ។ ព្រោះថាសមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន ចង់ឱ្យប្រទេសមានពេលវេលាគ្រប់គ្រាន់ក្នុងការសាងសង់រចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅលើច្រាំងថ្មឲ្យបានចប់សព្វគ្រប់ជាមុនសិន ដើម្បីអះអាងថាវាជាអធិបតេយ្យភាពរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសលោក Enrique Manalo បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតី Ferdinand Marcos Jnr បានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃដោយសន្តិវិធី នៅពេលដែលសមាជិកសភាម្នាក់បានសួរគាត់ថា តើវាជារឿងល្អទេសម្រាប់ទីក្រុងម៉ានីលក្នុងការធ្វើសង្រ្គាម ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយាមិនល្អរបស់ចិនចំពោះទូកហ្វីលីពីន?
ព្រោះថាឆ្មាំសមុទ្ររបស់ ប្រទេសចិន កាលពីដើមខែនេះ បានរារាំង និងបាញ់កាំភ្លើងបាញ់ទឹកទៅលើនាវាហ្វីលីពីន ដែលដឹកគ្រឿងផ្គត់ផ្គង់សម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើកោះ Second Thomas Shoal ។
លោក Enrique Manalo បានឆ្លើយតបវិញថា “យើងមិនស្ថិតនៅលើមូលដ្ឋានសង្គ្រាមទេ។ អ្វីដែលយើងកំពុងតែធ្វើគឺការព្យាយាមការពារអធិបតេយ្យភាពរបស់យើងនៅក្នុង EEZ [តំបន់សេដ្ឋកិច្ចផ្តាច់មុខ] របស់យើងតាមរយៈមធ្យោបាយការទូត និងសន្តិភាព»។
លោកបានបន្ថែមថា បេសកកម្មផ្គត់ផ្គង់ឡើងវិញគឺសម្រាប់គោលបំណងមនុស្សធម៌ ហើយមិនមានហេតុផលផ្សេងទៀតនៅពីក្រោយវានោះទេ។
ដោយមានការក្រែនរំលឹកថា ហ្វីលីពីនបានបញ្ឈប់ BRP Sierra Madre ដោយចេតនាក្នុងឆ្នាំ 1999 ដើម្បីពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួនចំពោះកោះ Thomas Shoal ទីពីរ ដែលក្រុងម៉ានីលហៅថា Ayungin។
កប៉ាល់សម័យសង្រ្គាមលោកលើកទី២ បានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងរវាងភាគីទាំងពីរ ដោយចិនបានប្រាប់ហ្វីលីពីនថា ឱ្យធ្វើតាម “ការសន្យា” របស់ខ្លួនក្នុងការអូសកប៉ាល់ចេញពីតំបន់ខាងលើនេះ។
លោក Manalo បាននិយាយថាគាត់បានស្នើសុំឱ្យស្ថានទូតចិនផ្តល់ច្បាប់ចម្លងនៃកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរណាមួយ ដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនដោយបន្ថែមថា “លុះត្រាតែយើងអាចទទួលបានការបង្ហាញឱ្យកាន់តែច្បាស់អំពីកិច្ចព្រមព្រៀងនេះ ព្រោះប្រទេសហ្វីលីពីនដឹងថា វាមិនអាចទៅរួចនោះទេ ដែលប្រទេសរបស់ខ្លួន ព្រមធ្វើកិច្ចព្រមព្រៀងបែបនេះ នោះទេ” ។
លោកក៏បានបង្ហើបឱ្យដឹងថាទីក្រុងម៉ានីលកំពុងចរចាលើកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) ជាមួយ “ដៃគូសំខាន់” នៅជិតប្រទេសចិន ដើម្បីបង្កើនភាពជាដៃគូផ្នែកសន្តិសុខ និងសេដ្ឋកិច្ច នេះបើយោងតាមសារព័ត៌មាន ABS-CBN ។
ក្នុងចំណោមប្រទេសដែលស្ថិតនៅអាស៊ីអាគ្នេយ៍បច្ចុប្បន្នគឺមាន VFA ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលអនុញ្ញាតឱ្យកងទ័ពបរទេសហ្វឹកហាត់នៅប្រទេសហ្វីលីពីន។ ( VFA គឺកិច្ចព្រមព្រៀង កងកម្លាំងបំពេញទស្សនកិច្ចរវាងហ្វីលីពីន-សហរដ្ឋអាមេរិក)។
ទន្ទឹមនឹងនេះដែរ សមាជិកព្រឹទ្ធសភាជាច្រើននាក់ បានគាំទ្រសំណើររបស់សមាជិកសភា Francis Escudero ក្នុងការបែងចែកថវិកាចំនួន 100 លានប៉េសូ (1.7 លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ ដើម្បីសាងសង់កន្លែងស្នាក់នៅសម្រាប់ទាហ៊ានដែលគ្រប់គ្រងប៉ុស្តិ៍យោធានៅលើកប៉ាល់ rickety ។
លោក Escudero បានទទូចថាគំនិតដែលត្រូវបានស្វាគមន៍ដោយមេទ័ពជើងទឹកគឺ “មិនត្រូវបានបង្កើតឡើងដើម្បីខឹងចិនឬនាំយើងឱ្យខិតទៅជិតសង្រ្គាមនោះទេ” ។
ប៉ុន្តែមន្ត្រីស្ថានទូតចិននៅសប្តាហ៍នេះ បានចោទប្រកាន់ហ្វីលីពីនថា បានប្រកាន់យកនូវ “អាកប្បកិរិយាប្រឈមមុខដាក់គ្នា” ហើយបានជំរុញឱ្យប្រទេសនេះបន្តការសន្ទនា ដើម្បីបន្ធូរបន្ថយការល្អកកករខាងការទូត។
ដើម្បីជាការឆ្លើយតប ប្រមុខការពារជាតិ លោក Gilberto Teodoro បានអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពសាងសង់ និងសកម្មភាពអរិភាពនៅសមុទ្រចិនខាងត្បូង ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចា។
“ពួកគេគួរតែបញ្ឈប់ការសាងសង់សំណង់នៅសមុទ្រហ្វីលីពីនខាងលិច ក៏ដូចជាការយាយីតំបន់ EEZ [តំបន់សេដ្ឋកិច្ចផ្តាច់មុខ] ដែលជាផ្នែកភាគខាងកើតនៃសមុទ្រចិនខាងត្បូង។
មន្ត្រីចិនក៏បាននិយាយផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងចាប់អារម្មណ៍លើការពន្លឿនការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយ អាស៊ាន ខណៈដែលកិច្ចព្រមព្រៀងស្តីពីផ្លូវទឹកនៅតែពិបាកយល់ពីគ្នាទៅវិញទៅមក បើទោះបីជាមានការខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ ដោយប្លុកដែលមានសមាជិកទាំង 10 និងប្រទេសដែលជាមហាសេដ្ឋកិច្ចក៏ដោយ។
ទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលហ្វីលីពីន និងប្រទេសមួយចំនួនទៀតបានទាមទារប្រកួតប្រជែង ហើយបានច្រានចោលសេចក្តីសម្រេចអន្តរជាតិកាលពីឆ្នាំ 2016 ដែលថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់។