លោក Chuvit Kamolvisit ដែលជា អតីតមហាសេដ្ឋីហាងម៉ាស្សារូបនេះបានដាក់ពាក្យបណ្តឹងផ្ទាល់ទៅកាន់លោកឧត្តមសេនីយ៍ទោ Surachat Hakparn អគ្គស្នងការរងជាតិ នៅក្លឹបប៉ូលិសភូមិន្ទប្រទេសថៃ ពីបទ គេចវេសការបង់ពន្ធជូនរដ្ឋ កាលពីលោក Srettha Thavisin ជានាយកប្រតិបត្តិករ នៅក្រុមហ៊ុនអចលនទ្រព្យ Sansiri Plc ។ លោក Chuvit Kamolvisit បាននិយាយថា លោកចង់ឱ្យអ្នកស៊ើបអង្កេតនូវការទិញដីរបស់ ក្រុមហ៊ុន Sansiri Plc នៅលើផ្លូវ Sarasin និង Thong Lor នេះបើយោងតាមការចុះផ្សាយរបស់ការសែតបាងកកប៉ុស្ត កាលពីថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023។
លោក Chuvit Kamolvisit កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យប៉ូលីសស៊ើបអង្កេត លើការទិញដីចំនួនពីរដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc នៅពេលដែលក្រុមហ៊ុនមួយនេះត្រូវបានគ្រប់គ្រងដោយ លោកSrettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ។
ក្នុងសំណុំរឿងមួយ ដែលលោកបានចោទប្រកាន់ថា លោក ស្រេត ថា និងក្រុមហ៊ុនមានបំណងក្នុងការគេចពន្ធពីអ្នកលក់ចំនួន ១២ នាក់ ដែលបានបែងចែកដីឡូត៍ និងធ្វើការផ្ទេរប្រាក់ដាច់ដោយឡែកក្នុងរយៈពេល ១២ ថ្ងៃ។
ប៉ុន្តែចំនែកឯ ក្រុមហ៊ុន Sansiri ដែលចុះបញ្ជីក្នុងផ្សារហ៊ុនថៃ (SET) បានបដិសេធការចោទប្រកាន់ខាងលើនេះ។ ក្នុងនោះផងដែរ លោក Srettha Thavisin បានក៏បានដាក់ពាក្យវិញពីបទ បរិហារកេរ្តិ៍ ។
ប៉ុន្តែសម្រាប់ ខាងប៉ូលិសបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេត ក្នុងបំណងស្វែងរកការពិត ដើម្បីផលប្រយោជន៍ជាសាធារណៈ។
Sansiri បានប្រាប់ SET កាលពីថ្ងៃពុធ ថា ខ្លួនបានទិញដីឡូតិ៍ ថោងឡោ ដោយផ្ទាល់ពី N&N Assets Co ហើយថា មេផ្ទះ និងសន្តិសុខនៅជាមួយក្រុមហ៊ុនលក់ មិនមែនជាមួយ Sansiri ទេ។
ខាងក្រុមហ៊ុន Sansiri បាននិយាយថា លោក Chuvit កំពុងតែរំលេចនូវអ្វី ដែលលោកនិយាយឲ្យទៅជាចម្ងល់អំពីក្រមសីលធម៌របស់លោក ស្រេតថា នៅពេលដែលគណបក្សភឿថៃ កំពុងតែរៀបចំតែងតាំងអតីតចៅហ្វាយនាយ Sansiri ឲ្យក្លាយជានាយករដ្ឋមន្ត្រី។ ព្រោះគេដឹងយ៉ាងច្បាស់ថាការបោះឆ្នោតក្នុងសភាត្រូវបានគេរំពឹងថានឹងធ្វើឡើង នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ។
សម្រាប់គណបក្សភឿថៃវិញ នៅតែព្យាយាមដាក់ឱ្យចប់សព្វគ្រប់លើក្រុមចម្រុះថ្មី បន្ទាប់ពី បានដកខ្លួនចេញពី សម្ព័ន្ធភាពប្រាំបីដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី 14 ខែឧសភា។
គណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលដោយមាន 141 អាសនៈ ខណៈដែល Move Forward មាន 151 អាសនៈនៅក្នុងសភាដែលមាន 500 អាសនៈ។
យើងចង់បញ្ជាក់ថា លោក Srettha Thavisin បានលាលែងពីតំណែង ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Sansiri (SIRI) តាំងពីខែមេសាមកម្ល៉េះ។ មុននេះគាត់ បានផ្ទេរភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុនទៅឱ្យកូនស្រីរបស់គាត់រួចរាល់ផងដែរ។