ប្រទេសសហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​អ៊ីរ៉ង់​ ឈប់​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យ​ រុស្ស៊ី

យោងតាមទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី 16 ខែ សីហា​ ឆ្នាំ 2023 បានឲ្យដឹងថា កាសែត Financial Times បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការលក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធទៅឱ្យប្រទេសរុស្ស៊ីតទៅទៀត។

តាមដានយើងតាមរយៈ Telegram CPN Daily

 ការស្នើរនេះគឺជាផ្នែកមួយនៃកិច្ចពិភាក្សាស្តីពីការយល់ដឹងដ៏ទូលំទូលាយមួយ ក៏ប៉ុន្តែវាមិនត្រូវបានសរសេរឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹងនោះទេ។

យោងតាមរបាយការណ៍មួយបាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធឱ្យអ៊ីរ៉ង់បញ្ឈប់ការលក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធទៅឱ្យប្រទេសរុស្ស៊ី ជាពិសេសគឺអាវុធដែលទីក្រុងម៉ូស្គូកំពុងប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាគ្រឿងបន្លាស់សម្រាប់យន្តហោះគ្មានមនុស្សបើក  ដោយរបាយការណ៍នោះបាននិយាយទៀតថា ខ្លឹមសារខាងលើនេះគឺជាការដកស្រង់សម្តីពីមន្ត្រីអ៊ីរ៉ង់ និងមនុស្សម្នាក់ទៀតដែលស្គាល់ពីការពិភាក្សានេះ។

ចំពោះសេតវិមាន និងក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

ដំណឹងនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង និងធ្វើឱ្យការចរចាកាន់តែទូលំទូលាយឡើងវិញអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ កាលពីថ្ងៃអង្គារថា លោកនឹងស្វាគមន៍រាល់វិធានការរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយ “ការគំរាមកំហែងអាវុធនុយក្លេអ៊ែរដែលកំពុងតែមានការកើនឡើង” ។

កាសែត Financial Times បាននិយាយថា ការពិភាក្សាទាំងនេះបានធ្វើឡើងទន្ទឹមនឹងការចរចាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសកាលពីសប្តាហ៍មុន។ ដោយអ៊ីរ៉ង់ បានអនុញ្ញាតឱ្យ ពលរដ្ឋអាមេរិកដែលបានជាប់ឃុំចំនួនបួននាក់ ផ្លាស់ទៅរស់នៅក្នុងការឃុំខ្លួនក្នុងផ្ទះពីពន្ធនាគារ Evin របស់ទីក្រុងតេអេរ៉ង់ ខណៈដែលមនុស្សទីប្រាំកំពុងស្ថិតនៅក្រោមការឃុំឃាំងនៅផ្ទះស្រាប់។

ចំនែកកាលពីសប្តាហ៍មុន បើយោងតាមប្រភពបាននិយាយថា អ៊ីរ៉ង់អាចដោះលែងពលរដ្ឋអាមេរិកចំនួនប្រាំនាក់ដែលត្រូវបានឃុំខ្លួនជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីដកប្រាក់ចំនួន 6 ពាន់លានដុល្លារសហរដ្ឋអាមេរិច​ របស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅក្នុងធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងថែមទៀតផង។

Reporter:
scroll to top