ប្រធានាធិបតី អ៊ុយក្រែន​ លោក Zelenskiy បានស្នើសុំស៊ុយអែតសម្រាប់យន្តហោះ Gripen ក្នុងដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា អ៊ុយក្រែនបានចាប់ផ្តើមពិភាក្សាជាមួយនិងប្រទេសស៊ុយអែតពីលទ្ធភាពនៃការទទួលបានយន្តហោះ Gripen ដើម្បីបង្កើនការការពារដែនអាកាសរបស់ខ្លួន នេះបើតាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ។

តាមដានយើងតាមរយៈ Telegram CPN Daily

ដំណើរទស្សនកិច្ចរបស់លោក Zelenskiy គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសស៊ុយអែត បើចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ 2022 ហើយការពិភាក្សាអំពីការទទួលបានយន្តហោះចម្បាំង Gripen ដែលលោកបានបោះផ្សាយជាបឋម គឺធ្វើតាមការយល់ព្រមពីសហរដ្ឋអាមេរិកសម្រាប់ប្រទេសដាណឺម៉ាក និងហូឡង់ក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន។

លោក Zelenskiy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Kristersson ថា “ថ្ងៃនេះ យើងបានពិភាក្សាលម្អិតអំពីជំហ៊ាននាពេលអនាគត ដែលទាក់ទងនឹងលទ្ធភាពនៃការបើកប្រធានបទនៃការទទួល Gripens ពីប្រទេសស៊ុយអែត” ។

កាលពីខែមិថុនា រដ្ឋាភិបាលស៊ុយអែតបាននិយាយថា ខ្លួននឹងផ្តល់ឱ្យអ្នកបើកយន្តហោះអ៊ុយក្រែននូវឱកាសដើម្បីសាកល្បងយន្តហោះចម្បាំង Gripen ដែលផលិតដោយ Saab ប៉ុន្តែខ្លួនក៏បាននិយាយថាខ្លួនត្រូវការយន្តហោះទាំងអស់ដើម្បីការពារទឹកដីស៊ុយអែត។

ចំនែកឯ លោក Zelenskiy ក៏បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកបើកយន្តហោះអ៊ុយក្រែនបានចាប់ផ្តើមហ្វឹកហាត់នៅលើយន្តហោះរួចហើយ។

លោក Kristersson មិនបាននិយាយអំពី Gripens នៅក្នុងសុន្ទរកថារបស់គាត់ទេ ប៉ុន្តែលោកបានថ្កោលទោសការវាយប្រហារដោយមីស៊ីលរុស្ស៊ីលើទីក្រុង Chernihiv របស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សអស់ 7 នាក់ និងរបួស 90 នាក់។

លោក Kristersson បាននិយាយថា “វាគ្រាន់តែពង្រឹងតម្រូវការសម្រាប់អ៊ុយក្រែនក្នុងការតស៊ូរបស់អ្នក ជាមួយនឹងប្រជាជនទាំងអស់គ្នា”។

អ៊ុយក្រែន និងស៊ុយអែតក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងឃើញអ៊ុយក្រែនចាប់ផ្តើមប្រើប្រាស់រថយន្តប្រយុទ្ធ CV90 របស់ប្រទេសស៊ុយអែត។

លោក Zelenskiy ក៏ត្រូវជួបជាមួយប្រធានសភាស៊ុយអែត លោក Riksdag ដែលជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធស៊ុយអែត និងមេដឹកនាំគណបក្សនយោបាយសំខាន់ៗរបស់ប្រទេសស៊ុយអែត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស៊ុយអែត។

ប្រទេសស៊ុយអែតបាននិងកំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន ដោយផ្គត់ផ្គង់អាវុធដូចជារថក្រោះ ប្រព័ន្ធប្រឆាំងយន្តហោះ និងរថពាសដែកប្រភេទ 90 ។

រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលកំពុងរៀបចំផែនការកញ្ចប់ថវិកាជំនួយយោធាថ្មីចំនួន ៣១៣,៥ លានដុល្លារសហរដ្ឋអាមេរិច ដល់ប្រទេសអ៊ុយក្រែន ដែលភាគច្រើនរួមមានគ្រាប់រំសេវ និងគ្រឿងបន្លាស់ដល់ប្រព័ន្ធសព្វាវុធដែលបានចែកចាយពីមុន។ កញ្ចប់នេះនឹងជាកញ្ចប់ទី 13 របស់ប្រទេសស៊ុយអែតសម្រាប់អ៊ុយក្រែន បើគិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ដោយយកតម្លៃសរុបនៃជំនួយរបស់ប្រទេស គឺបានឈានដល់ 1.8 ពាន់លានដុល្លារសហរដ្ឋអាមេរិច។

Reporter:
scroll to top