ភឿថៃ បានប្រកាសថា ខ្លួនកំពុងតែង្កើតរដ្ឋាភិបាលចម្រុះដោយមានការចូលរួម ១១ គណបក្ស

យោងតាមរយៈការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 21 ខែសីហា​ ឆ្នាំ 2023 បានឲ្យដឹងថា គណបក្សភឿថៃ និងគណបក្សចំនួន១០ផ្សេងទៀត (ដោយក្នុងនោះគឺមានគណបក្សចំនួនពីរ គឺជាគណបក្សយោធា) បានប្រកាសនៅរសៀលថ្ងៃច័ន្ទនេះថា ខ្លួនកំពុងទទួលបានការគាំទ្រចំនួន ៣១៤ សម្លេងនៅក្នុងសភា ដោយមានលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ។

តាមដានយើងតាមរយៈ Telegram CPN Daily

គណបក្សភឿថៃ ដែលបានជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី 14 ខែឧសភា ជាមួយនឹងសមាជិកសភាជាប់ឆ្នោតចំនួន 141 រូប គឺជាសមាសភាពដ៏ធំបំផុតនៃសម្ព័ន្ធភាពទាំង 11 គណបក្ស។

ក្នុងនោះផងដែរសម្ព័ន្ធមិត្តបីផ្សេងទៀតដូចជា Bhumjaithai ដែលមាន 71 អាសនៈ Palang Pracharath (PPRP) មាន 40 អាសនៈ និង United Thai Nation (UTN) ដែលមាន 36 អាសនៈ។ ពួក​គេ​បាន​ជាប់​លេខ​៣ ទី​៤ និង​ទី​៥ ក្នុង​ការ​បោះ​ឆ្នោត។

ចំនែកដៃគូចំនួនប្រាំពីរផ្សេងទៀតគឺ Chartthaipattana (10 អាសនៈ), Prachachat (9អាសនៈ), Pue Thai Rumphlang (2អាសនៈ) Chartpattanakla (2អាសនៈ), Seri Ruam Thai (1 អាសនៈ), Plung Sungkom Mai (1 អាសនៈ) និង Thai County (1 អាសនៈ) ។

មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅសភានៅវេលាម៉ោង 1:30 រសៀលថា គណបក្សភឿថៃនឹងមានរដ្ឋមន្ត្រីចំនួនប្រាំបី និងអនុរដ្ឋមន្ត្រីចំនួនប្រាំបួន ព្រមទាំងមានរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីថែមទៀតផង។

Bhumjaithai នឹង​មាន​រដ្ឋមន្ត្រី​បួន​រូប និង​អនុរដ្ឋមន្ត្រី​បួន​នាក់​; PPRP រដ្ឋមន្ត្រីពីររូប និងតំណាងរាស្ត្រពីររូប; UTN រដ្ឋមន្ត្រីពីររូប និងតំណាងរាស្ត្រពីររូប; Chartthaipattana រដ្ឋមន្ត្រីមួយរូប និង Prachachat រដ្ឋមន្ត្រីម្នាក់។

ទន្ទឹមគ្នានោះផងដេឬ PPRP ដែលមានឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Prawit Wongsuwon ជាអ្នកដឹកនាំ ខណៈ UTN មុននេះមាននាយករដ្ឋមន្ត្រីចាំផ្ទះលោក Prayut Chan-o-cha ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។

សម្រាប់ភាគី​ចម្រុះ​បាន​ចាត់​ទុកថា ​គោលនយោបាយ​របស់​ភឿថៃ​ បានដើរទួនាទីយ៉ាង​សំខាន់​ក្នុងការបង្កើត​រដ្ឋាភិបាល​ថ្មី។ យ៉ាងណាមិញមេដឹកនាំរបស់បក្សភឿថៃក៏បានលើកឡើងពីគោលការណ៍ជារួមរបស់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្កើតគោលនយោបាយថ្មីរួមគ្នា ដោយជាការតំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃជាអប្បបរមាចំនួន 600 បាត និងការផ្តល់តម្លៃកសិដ្ឋានឲ្យបានខ្ពស់ជាងពីមុន។

លោក​បាន​បន្ត​ថា ពួក​គេ​នឹង​មាន​សភា​តាក់តែង​រដ្ឋធម្មនុញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​ធ្វើ​ឱ្យ​វា​កាន់​តែ​«មានលក្ខណៈប្រជាធិបតេយ្យ»។

ហើយលោក​បណ្ឌិត ជុន ណាន បាន​និយាយ​ទៀតថា ចំពោះមាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ (ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ) និង​ជំពូក​ផ្សេង​ទៀតដែល​ទាក់ទង​នឹង​ស្ថាប័ន​រាជវង្ស គឺរក្សាទុក​នៅ​ដដែល។

មេដឹកនាំគណបក្សភឿថៃរូបក៏បានថ្លែងថា លោកសូមទទួលស្គាល់នូវការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើគណបក្សភឿថៃដែលមិនគោរពាក្យសម្តីរបស់ខ្លួន ចំពោះការសហការគ្នាជាមួយនឹងគណបក្សយោធា ដែលជាភាគីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ប៉ុន្តែ​យើង​នឹង​រួម​កម្លាំងគ្នា​ដើម្បី​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​»។

នៅ​ដើម​សន្និសីទ​កាសែត លោក​បណ្ឌិត ជុន ណាន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្ព័ន្ធ​នឹង​មិន​រាប់​បញ្ចូល​គណបក្សចលនាឆ្ពោះ​ទៅ​មុខ​នោះទេ។

Reporter:
scroll to top